រដ្ឋាភិបាលកម្ពុជា គ្រោងចំណោយថវិកា ចំនួន១៨០លានដុល្លារអាមេរិក ដើម្បីសាងសង់ស្ពាន ដែលមានប្រវែង ៣គីឡូម៉ែត្រកន្លះ ឆ្លងកាត់ទន្លេសាប និងផ្លូវប្រវែង៥៨គីឡូម៉ែត្រ ភ្ជាប់ពីទីរួមខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ដោយឆ្លងកាត់កាត់ភ្នំនាងកង្រី។
មន្ត្រីនៃក្រសួងសាធារណៈការ នឹងដឹកជញ្ជូន បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា ចង់សាងសង់ស្ពាន និងផ្លូវមួយខ្សែ ដែលភ្ជាប់ពិទីរួមខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ដើម្បីតភ្ជាប់ តំបន់ខាងជើងបឹងទន្លេសាប ជាមួយតំបន់សមុទ្រ នៅភាគខាងត្បូងប្រទេស។
មន្ត្រីដដែលបញ្ជាក់ថា ក្រសួងសាធារណៈការនិងដឹកជញ្ជូន បានផ្តល់គោលការណ៍ ឲ្យមានការសិក្សា ទៅលើគម្រោងស្តីពីការធ្វើស្ពាននិងផ្លូវនេះ កាលពីចុងឆ្នាំមុន ហើយសព្វថ្ងៃនេះ ក្រសួងកំពុងរងចាំពិនិត្យលទ្ធផល ដែលបានពីការសិក្សានេះ ដើម្បីធ្វើការ វិភាគនិងវាយតំលៃ ឈានទៅដល់ដំណាក់កាលនៃការសាងសង់។
គម្រោងដ៏ធំមហិមានេះ ត្រូវបានអ្នកសេដ្ឋកិច្ច និងអាជ្ញាធរចាត់ទុកថា ជាផ្នែកមួយ យ៉ាងសំខាន់ ក្នុងការតភ្ជាប់តំបន់សេដ្ឋកិច្ច នៅក្នុងខេត្ត ដ៏មានសក្តានុពល។
No comments:
Post a Comment