យោធិនចំនួន៥ពាន់នាក់ នឹងត្រូវដាក់ឲ្យចូលនិវត្តន៍ សម្រាប់ឆ្នាំ២០១១ ដែលនេះជាផែនមួយ ក្នុងចំណោមផែនការផ្សេងទៀត ក្នុងវិស័យកែទំរង់យោធា នៅក្នុងប្រទេស។
លោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងបែបនេះ ក្នុងពិធីបូកសរុបលទ្ធផលការងារ ឆ្នាំ២០១០ និងទិសដៅអនុវត្តការងារ ឆ្នាំ២០១១ របស់កងយោធពលខេមរភូមិន្ទ កាលពីថ្ងៃព្រហស្បតិ៍។
លោកបញ្ជាក់ថា ផែនការដាក់ឲ្យចូលនិវត្តន៍នេះ ជាផ្នែកមួយក្នុងចំណោម ផែនការ ផ្សេងៗទៀត លើវិស័យកែទម្រង់យោធា។
លោកថា បញ្ហាដាក់ឲ្យយោធិនចូលនិវត្តន៍ និងផ្ទេរក្របខ័ណ្ឌ ចេញពីកងយោពលខេមរភូមិន្ទ គឺក្នុងទិសដៅអនុវត្តន៍ការងារ សម្រាប់ឆ្នាំ២០១១នេះ ហើយវាក៏ជាបច្ច័យមួយ ដែលជះឥទ្ធិពលដល់បណ្តាអង្គភាព ទ័ពជំនាញ ក្នុងការទទួលបាននូវនាយទាហាន ដែលមានសមត្ថភាព ឯកទេសជំនាញ សម្រាប់ជាបន្លាស់ ឲ្យដល់នាយទាហានជំនាញឯកទេស ដែលដល់អាយុត្រូវចូល និវត្តន៍ផងដែរ។
No comments:
Post a Comment