ស្ទឹងត្រែង: អ្នកទោសកម្ពុជាម្នាក់ត្រូវបានអាជ្ញាធរឡាវបានសម្រេចដោះលែងឱ្យមានសេរីភាពវិញ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១២ មករា ២០១១ បន្ទាប់ពីបុរសរូបនេះជាប់ក្នុងពន្ធនាគារអស់រយៈពេលជាច្រើនឆ្នាំ ។
មន្ត្រីច្រកទ្ធារអន្តរជាតិត្រពាំងក្រៀលនិយាយឱ្យដឹងថា អ្នកទោសម្នាក់ដែលឡាវដោះលែងនោះឈ្មោះ អឹង គៀន អាយុ ៤៥ឆ្នាំរស់នៅភូមិកំពង់ស្រឡៅ១ ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ។
ប្រភពបានឱ្យដឹងថា អ្នកទោសខាងលើត្រូវបានអាជ្ញាធរឡាវចាប់ខ្លួនតាំងពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៦ ដែលពាក់ពន្ធ័ប្រព្រឹត្តិបទល្មើសនៅក្នុងទឹកដីប៉ាក់សេ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ។ ទាក់ទិននឹងការចោទប្រកាន់នោះពុំមានប្រភពណាបញ្ជាក់ឲ្យដឹងពី ដំណើររឿងពិតឡើយ ។ គ្រាន់តែថាមានបទល្មើសតែប៉ុណ្ណោះ។ នៅល្ងាចថ្ងៃទី១២ មករា ២០១១ សមត្ថកិច្ចព្រំដែនកម្ពុជាបានប្រគល់អ្នកទោសរូបនោះ ឱ្យទៅក្រុមគ្រួសាររួចហើយដែរ៕
No comments:
Post a Comment