លោកឧកញ៉ាបានបន្តប្រាប់ដល់ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមសម្ព័ន្ធកសិករខ្មែរថាៈ គ្មានរោងម៉ាស៊ីនកិនស្រូវណា ទិញស្រូវកសិករក្នុងលក្ខណៈបន្ថោកតម្លៃធ្វើឱ្យកសិករខកចិត្តនោះទេ។ រោងម៉ាស៊ីនកិនស្រូវរាប់រយរាប់ពាន់ បានទិញស្រូវក្នុងតម្លៃមួយ ប្រកួតប្រជែងគ្នាលើទីផ្សារសេរី។ អង្ករក្រអូប ឬស្រូវដែលផលិតមកពូជស្រូវក្រអូប នៅតែរោងម៉ាស៊ីនទិញក្នុងតម្លៃខ្ពស់ដដែល។
ស្រូវធម្មតាមានគុណភាពល្អ ម្ចាស់រោងម៉ាស៊ីនបានទិញក្នុងតម្លៃល្អប្រសើរ។ ហើយសូមបញ្ជាក់ថាៈ ទុនដែលរោងម៉ាស៊ីនកិនស្រូវបានមកទិញស្រូវ គឺមាន៣ប្រភព។ ប្រភពទី១គឺ ទុនផ្តល់ផ្ទាល់ខ្លួនរបស់ម្ចាស់រោងម៉ាស៊ីន មានប្រមាណ៧៥លានដុល្លាអាមេរិក។ ប្រភពទី២គឺទុនខ្ចីពីធនាគារ ពាណិជ្ជ មាន២៥ដុល្លាអាមេរិក និងប្រភពទុនទី៣គឺ ទុនបានមកពីហរិញ្ញប្បទានរបស់រដ្ឋាភិបាល មាន៣៦លានដុល្លាអាមេរិក ។
លោកប្រធានសម្ព័ន្ធសមាគមបានជំរាបជូនដល់អង្គការ ស្ថាប័ននិងប្រព័ន្ធឃោសនាថាៈ លុយដែលហរិញ្ញប្បទាន ពីរដ្ឋាភិបាលនេះ គឺជាលុយខ្ចីមានការប្រាក់ សងវិញទៀងទាត់គ្រប់ចំនួនជូនរដ្ឋាភិបាលវិញទាំងអស់។ មិនមែនលុយជំនួយរបស់រដ្ឋាភិបាលមកទម្លាក់ឱ្យជួយ ទិញស្រូវកសិករនោះទេ ។
លោកសុន គន្ធរប្រធានអគ្គនាយកធនាគារអភិវឌ្ឍន៏ជនបទបានមានប្រសាសន៏ប្រាប់ដល់សន្និសិទសារព័ត៌មានថាៈ មូលនិធិទ្រទ្រង់កសិកម្មនេះ គឺជាច្បាប់មួយ និងមានអនុក្រឹត្យមួយទៀតដែលមាន សមាសភាពអន្តរក្រសួងចូលរួម ដោយមានប្រមុខរាជរដ្ឋាភិបាលដឹងឮ និងទទួលស្គាល់ ជាផ្លូវការ ។ អ្នកខ្លះថាលុយនេះស្រួលចាយ អត់មានអ្នកត្រួតពិនិត្យអីនោះទេ។ សូមបញ្ជាក់ថាៈលុយនេះមិនមែនជាអំណោយទេលុយដែលផ្តល់ ដោយ ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុនេះគឺជាលុយខ្ចីមានការប្រាក់ច្បាស់លាស់ដែលកំណត់ដោយ ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និងមានអ្នកធ្វើ សវនៈកម្ម ៤តំណាក់ឯណោះហើយសម្ព័ន្ធសមាគមខ្ចីយកទៅទិញស្រូវ ត្រូវតែសងវិញទាំងដើមទាំងការគ្រប់ចំនួន ទើបរដ្ឋាភិបាលឱ្យខ្ចីបន្ថែម ទៀត។ សម័យយើងនេះគឺ គ្មាននាយទុនដើរទិញស្រូវទម្លាក់តម្លៃស្រូវដែលកសិករផលិតបាននោះទេ។
លោកបន្តឲ្យដឹងថា: មានរោងចក្រម៉ាស៊ីនស្រូវខ្លះទៀត គេបានចងក្រងបង្កើតជាសហគមកសិករមានផ្ទៃដីស្រែរាប់ពាន់ហិកតា ដើម្បីជ្រើសរើសពូជស្រូវ ហើយផលិតស្រូវ ឱ្យទៅរោងម៉ាស៊ីនដើម្បីកិនសំរាប់នាំចេញត្រង់តែម្តងដោយមិនបាច់ពិបាកទិញស្រូវ រាយបាយពិបាក មើលទៅលើគុណភាព។ ចំពោះលុយយើងឱ្យរោងម៉ាស៊ីនខ្ចីដើម្បីទិញស្រូវពីកសិករមានចំនួននេះតិចតួចណាស់ បើធៀបទៅនឹងវៀតណាមនិងថៃ។ នៅវៀតណាមទុនគេសំរាប់ទិញស្រូវមាន១២ពាន់លានដុល្លា។ ថៃគេមានទុន៤ពាន់លានដុល្លាសំរាប់ទិញស្រូវពីកសិករ ។
លោកបានបញ្ជាក់ទៀតថាៈពីពេលនេះតទៅ ដើម្បីរកដំណោះស្រាយឱ្យបានល្អសំរាប់កសិករលើការផលិតស្រូវឱ្យមានតម្លៃខ្ពស់ គឺមានជំរើសតែមួយគឺត្រូវតែកសិករមានការកែប្រែពូជស្រូវ។បើមិនអញ្ចឹងនោះទេ កសិករប្រឈមមុខជាមិនខាន។
លោកម៉ី វ៉ាន់មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុបានចាត់ទុកថាៈលុយ៣៦លានដុល្លាឱ្យសម្ព័ន្ធសមាគម រោងចក្រម៉ាស៊ីនកិនស្រូវកម្ពុជា យកទៅទិញស្រូវនេះមានចំនួនតិចតួចណាស់ បើធៀបទៅនឹងទំហំនៃការប្រមូលទិញស្រូវពីកសិករ។ តម្រូវការនេះលុះត្រាតែមាន ៣៥០លានដុល្លារ អាមេរិក ទើបទិញស្រូវបានគ្រប់គ្រាន់សំរាប់ការនាំចេញ ៕
ដោយ : សេរី
No comments:
Post a Comment