ស្ទឹងត្រែង: បុរសម្នាក់ដែលជាប់ពន្ធនាគារអស់រយៈពេលជាច្រើនឆ្នាំនៅប្រទេសឡាវ នោះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ កាលពីរសៀល ថ្ងៃទី១២មករា២០១១នេះ ។
មន្ត្រីច្រកទ្វារអន្តរជាតិត្រពាំងក្រៀលឱ្យដឹងថា: ពលរដ្ឋខ្មែរម្នាក់ត្រូវបានឡាវដោះលែងនោះ ឈ្មោះ អឹង គៀន អាយុ៤៥ឆ្នាំ ស្រុកកំណើតភូមិកំពង់ស្រឡៅ១ ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ។
ប្រភពឱ្យដឹងថាៈ ជនខាងលើត្រូវបានចាប់ខ្លួនតាំងពី ថ្ងៃទី២៧ ខែសីហាឆ្នាំ២០០៦ ពាក់ពន្ធ័ប្រព្រឹត្តិបទល្មើស នៅក្នុងទឹកដីប៉ាក់សេ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ។ ទាក់ទិននឹងការចោទប្រកាន់នោះពុំមានប្រភពណាឱ្យដឹងឡើយ គ្រាន់តែថាមានបទល្មើសតែប៉ុណ្ណោះ ។
នៅល្ងាចថ្ងៃទី១២មករា២០១១ សមត្ថកិច្ចព្រំដែនកម្ពុជា បានប្រគល់អ្នកទោសម្នាក់នោះ ឱ្យទៅក្រុមគ្រួសាររួចហើយដែរ ៕
No comments:
Post a Comment