ភ្នំពេញ ៖ នៅម៉ោងប្រហែល៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១១នេះ មានបុរស២នាក់ និងស្រ្តីម្នាក់ ដែលអះអាងខ្លួនគេថាជាសាច់ញាតិរបស់វីរៈ ស៊ុមក្វាមឃីត បានមកទាមទារចង់ចូលសួរសុខទុក្ខ ជនជាប់ចោទជនជាតិថៃទាំង៥នាក់នៅក្នុងពន្ធនាគារ ប៉ុន្តែត្រូវបានរារាំងដោយអនុរក្សពន្ធនាគារ។
សេចក្ដីរាយការណ៍ឲ្យដឹងថា ជនជាតិថៃទាំង៣នាក់ដែលចង់ចូលសួរសុខទុក្ខជនជាប់ចោទជនជាតិថៃទាំង៥នាក់នោះ មានត្រឹមតែលិខិតអនុញ្ញាតពីស្ថានទូតថៃប្រចាំកម្ពុជាប៉ុណ្ណោះ គឺមិនមានសិទ្ធិអាចចូលជួប សួរសុខទុក្ខបានទេ លុះត្រាណាតែមានលិខិតផ្លូវការពីក្រសួងមហាផ្ទៃកម្ពុជា។
គេសង្កេតឃើញមានអ្នកកាសែត និងទូរទស្សន៍របស់ថៃមកតាមដានព័ត៌មានផងដែរ ប៉ុន្តែបាននៅត្រឹមតែបរិវេណខាងក្រៅពន្ធនាគារប៉ុណ្ណោះ៕
No comments:
Post a Comment