សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីខ្មែរ បានអនុញ្ញតិឲ្យក្រុមហ៊ុន វិនិយោគវារីអគ្គិសនី ស្ទឹងតាតៃ ចូលជួបសម្តែងការគួរសម កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោក លូ វិនជូន ប្រធានក្រុមហ៊ុនចិន ដែលដាក់ការវិនិយោគទំនប់វារីអគ្គិសនី ស្ទឹងតាតៃ បានអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោហ៊ុនសែន ដែលបានគាំទ្រ និងលើកទឹកចិត្ត ឲ្យក្រុមហ៊ុនរបស់លោក បានអនុវត្តន៍គម្រោងវារីអគ្គិសនីនេះ ។ លោកថាគម្រោងនេះ នឹងត្រូវបញ្ចប់នៅឆ្នាំ២០១៣ គឺធ្វើយ៉ាងណាឲ្យគម្រោងនេះ ចែកចាយអគ្គិសនីឲ្យបានល្បឿនលឿនបំផុត ដើម្បីផ្តល់ថាមពលអគ្គិសនី ដល់ប្រជាពលរដ្ឋ ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់។
សម្តេចហ៊ុនសែន ក៏បានណែនាំ លោក លូ វិនជូន ឲ្យបន្តធ្វើការជាមួយនឹងរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល គឺលោក ស៊ុយ សែម បន្តទៀត ក្នុងការសាងសង់ ទំនប់វារីអគ្គិសនីនោះ។
សម្តេចបានបញ្ជាក់ ពីគោលការណ៍ របស់រដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណា លើកទឹកចិត្តឲ្យក្រុមហ៊ុនឯកជន ចូលរួមចំណែកនៅក្នុងការដំឡើងប្រព័ន្ធចែកចាយអគ្គិសនី ដល់ប្រជាពលរដ្ឋ។
No comments:
Post a Comment