Friday, January 14, 2011

បេក្ខជន​បណ្ឌិត​ជូន​ ​តេជ​ ​ទទួល​ជោគជ័យ​ក្នុង​ការ​ការពារ​និក្ខេបបទ​

ដោយ​ ៖ វ​ឌ្ឍ​នា​


ភ្នំពេញ​ ​៖ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​ ​មក​រា​ ​ឆ្នាំ​២០១១ នៅ​សាកល​វិទ្យា​ល័​យ​ ​ចំ​រើ​ន​ព​ហុ​ប​ច្ចេ​ក​វិទ្យា​ ​បេក្ខជន​បណ្ឌិត​ ​ជូន​ ​តេជ​ ​បាន​ឡើង​ការពារ​និក្ខេបបទ​ ​ថ្នាក់​បណ្ឌិត​កម្រិត​ជាតិ​ប្រកបដោយ​ជោគជ័យ​ ​។ ការ​ការពារ​និក្ខេបបទ​នេះ​ ​បន្ទាប់​ពី​បេក្ខជន​បណ្ឌិត​ឆ្លង​កាត់​ការ​ ​សិក្សា​រ​យៈ​ពេល​៣ឆ្នាំ​នៅ​សាកល​វិទ្យា​ ​ល័​យ​ចំ​រើ​ន​ព​ហុ​ប​ច្ចេ​ក​វិទ្យា​នៅ​មហា​វិទ្យា​ល័​យ​នីតិ​សា​ស្ដ្រ​ ឯក​ទេស​នីតិ​ឯក​ជន​ ​។
ប្រធាន​បទ​ដែល​បេក្ខជន​បណ្ឌិត​លើក​ ​យក​មក​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ ​គឺ​ ​“នី​ត្យា​នុ​កូ​ល​ភាព​ ​នៃ​អាពាហ៍ពិពាហ៍​នៅ​កម្ពុ​ជា​” ក្រោម​ការ​ដឹកនាំ​ពីសា​ស្ដ្រា​ចា​រ្យ​ ​បណ្ឌិត​អិ​ន​ ​វ៉ា​ន់​វិបុល​ ​និង​បណ្ឌិត​សោម​ ​សុ​មុនី​ ​ហើយ​និក្ខេបបទ​នេះ​ចែក​ចេញ​ជា​ ​៥ជំពូក​ ​គឺ​សេចក្ដី​ផ្ដើម​ ​ប្រពៃណី​ទំនៀម​ ​ទម្លាប់​នៃ​អាពាហ៍ពិពាហ៍​ខ្មែរ​ ​បទដ្ឋាន​ ​គតិ​យុ​ត្ដិ​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​ ​ចំណុច​វិជ្ជមាន​ ​និង​អវិជ្ជមាន​នៃ​អាពាហ៍ពិពាហ៍​បច្ចុប្បន្ន​ ​និង​សេចក្ដី​សន្និដ្ឋាន​ ​។
បេក្ខជន​បណ្ឌិត​ថ្លែង​ថា​ ​ការ​ជ្រើស​ ​រើស​ប្រធាន​បទ​ខាង​លើ​មក​សិក្សា​ស្រាវ​ ​ជ្រាវ​ ​គឺ​ក្នុង​គោល​បំណង​ស្វែង​យល់​ពី​ខ្លឹម​ ​សារ​និង​ប្រពៃណី​ទំនៀម​ទម្លាប់​នៃ​អា​ពា​ហ៍​ ​ពិពាហ៍​និង​ស្វែង​រក​ភាព​ស្រប​ច្បាប់​នៃ​ ​អាពាហ៍ពិពាហ៍​ខ្មែរ​ ​និង​ជន​បរទេស​នៅ​ ​កម្ពុ​ជា​ ​។ ការ​សិក្សា​ស្រាវជ្រាវ​នេះ​ ​ក៏​ ​ស្វែង​រក​នូវ​ភាព​វិជ្ជមាន​និង​អវិជ្ជមាន​ ​នៃ​អាពាហ៍ពិពាហ៍​ទៅ​តាម​គន្លង​ប្រពៃណី​ ​ទំនៀម​ទម្លាប់​ខ្មែរ​និង​ច្បាប់​ ​។ ់បេក្ខជន រំពឹង​ថា​ ​ស្នាដៃ​នេះ​ ​នឹង​រួម​ចំណែក​ជា​ ​វិភាគទាន​ ​ផ្ដល់​ចំណេះ​ដឹង​ទូទៅ​លើ​វិ​ស័​យ​ ​នីតិ​សា​ស្ដ្រ​ដល់​មនុស្ស​ទូទៅ​នៅ​កម្ពុ​ជា​ ​ក៏​ ​ដូច​ជា​សាកល​លោក​ ​និង​ផ្ដល់​ជា​ឯក​សារ​ ​ដែល​មាន​សារ​សំខាន់​ដល់​អ្នក​សិក្សា​ ​ស្រាវជ្រាវ​ជំនាន់​ក្រោយ​ ​ដែល​ចង់​ស្រាវ​ ​ជ្រាវ​លើ​ផ្នែក​នេះ​ ​ដោយ​មិន​គ្រាន់​តែ​ ​សរ​សេរ​ដើម្បី​ការពារ​យក​តែ​សញ្ញា​ប​ត្រ​ប៉ុណ្ណោះ​ទេ​ ​។
ក្រោយ​ពី​ការ​ធ្វើ​បទ​បង្ហាញ​ជជែក​ ​ពិភាក្សា​ ​និង​កែ​សម្រួល​ចំណុច​ខ្វះ​ខាត​ ​រួច​មក​គ​ណៈ​កម្ម​ការ​វាយ​តម្លៃ​បាន​សម្រេច​ ​ឱ្យ​បេក្ខជន​បណ្ឌិត​ជូន​ ​តេជ​ ​ជាប់​ជា​ ​បណ្ឌិត​ជា​ស្ថាពរ​ចាប់​ពី​ពេល​នេះ​តទៅ​ ​។ នា​ឱ​កាស​នោះ​ ​សា​ស្ដ្រា​ចា​រ្យ​បណ្ឌិត​ស៊ុំ​ ​ឈុំ​ប៊ុ​ន​ ​ប្រធាន​ក្រុម​ប្រឹក្សា​វាយ​តម្លៃ​បាន​ ​កោត​សរសើរ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​ ​សិក្សា​ស្រាវជ្រាវ​របស់​បេក្ខជន​ ​ដើម្បី​ ​រួម​វិភាគទាន​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ​បើ​ទោះបីជា​បេក្ខជន​មាន​វ័​យ​ចំណាស់​ក្ដី​។ លោក​ក៏​បាន​កោត​សរសើរ​ពី​ការ​យក​ ​ចិ​ត្ដ​ទុកដាក់​របស់​សាកល​វិទ្យា​ល័​យ​ដែល​ ​បាន​ព្យាយាម​ស្វែង​រក​ស្ដ​ង់​ដារ​មួយ​ខ្ពស់​ ​ប្រកបដោយ​នីតិ​រដ្ឋ​ត្រឹម​ត្រូវ​ ​និង​ទទួល​ ​ស្គាល់​ពី​ក្រសួង​អប់រំ​យុ​វ​ជន​និង​កីឡា

No comments:

Post a Comment