Friday, January 14, 2011

ថៃ​អប​អរ​ការ​ដោះ​លែង​ថៃ​២នាក់​ក្រៅ​ឃុំ​

ដោយ​ ៖ វិទ្យុនគរវត្ត

រដ្ឋ​ម​ន្ត្រី​ក្រសួង​ការ​បរទេស​ថៃ​ ​បាន​ស​ម្តែ​ង​ក្តី​រីករាយ​ ​ចំពោះ​ការ​ដោះ​លែង​ ​អោ​យ​នៅ​ក្រៅ​ឃុំ​ ​ជន​ជាតិ​ថៃ​២រូប​ ​និង​រំពឹង​រក​ការ​ជួប​ជាមួយ​ ​រដ្ឋ​ម​ន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ​ម្តង​ទៀត​ ​នា​ស​ប្តា​ហ៍​ក្រោ​យ​។​
លោក​កា​ស៊ី​ត​ភី​រម្យ​ ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ ​ទៅ​កាន់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ ​ចំនួន​៥ថ្ងៃ​ ​ត្រូវ​កាសែត​ក្នុង​ស្រុក​ ​បាន​ដក​ស្រង់​ពាក្យ​ស​ម្តី​ ដែល​និយាយ​ថា​ ​ការ​ដោះ​លែង​អោ​យ​នៅ​ក្រៅ​ឃុំ​ ​ដល់​ជន​ជាតិ​ថៃ​២នាក់​ ​គឺ​ជា​ជំហាន​ទៅ​មុខ​ដ៏​ធំ​មួយ​ ​ក្នុង​បញ្ហា​ដែល​កំពុង​មាន​រវាង​ថៃ​និង​កម្ពុ​ជា​នេះ​។​ ​លោក​កា​ស៊ី​ត​ភី​រម្យ​ ​និយាយ​ថា​ ​ថៃ​ក៏​បាន​ដោះ​លែង​ជន​ជាតិ​ខ្មែរ​ ​៩នាក់​ ​អោ​យ​វិល​ទៅ​កម្ពុ​ជា​ ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​វិញ​នោះ​ដែ​រ​។​
លោក​កា​ស៊ី​ត​ភី​រម្យ​ ​បន្ថែម​ថា​ ​រ​ដ្ឋា​ភិ​បា​ល​ថៃ​ ​បាន​បន្ត​សេ​ច​ក្តី​ស្នើ​ ​របស់​គេ​ទៅ​មុខ​ទៀត​ ​នៅ​ក្នុង​ការ​សុំ​ធានា​ ​អោ​យ​នៅ​ក្រៅ​ឃុំ​ ​អ្នក​សេស​សល់​ ​ដទៃ​ទៀ​ត​។​ ​គិត​រហូត​តាំង​ពី​ថ្ងៃ​ទី​២៩ធ្នូ​ ​ដែល​មាន​ការ​ចាប់​ខ្លួន​មក​ ​ជន​ជាតិ​ថៃ​ទាំង​៧ បាន​ស្ថិត​ក្នុង​កន្លែង​ឃុំ​ឃាំង​ ​អស់​រ​យៈ​ពេល​១៧ថ្ងៃ​ ​ហើ​យ​។​ ​រដ្ឋ​ម​ន្ត្រី​ក្រសួង​ការ​បរទេស​ថៃ​ ​និយាយ​ថា​ ​លោក​នឹង​ជួប​ពិភាក្សា​ ​ជាមួយ​នឹង​រដ្ឋ​ម​ន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ​ ​នា​ស​ប្តា​ហ៍​ក្រោយ​ ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​ម​ន្ត្រី​ការ​បរទេស​អា​ស៊ា​ន​ ​នៅ​ក្នុង​ប្រទេស​ឥ​ណ្ឌ​ណេ​ស៊ី​។​ ​ទាក់ទង​នឹង​រឿង​ជន​ជាតិ​ថៃ​ទាំង​៧នេះ​ដែរ​ ​ប្រភព​មួយ​ទៀត​ ​ពី​ក្រសួង​ការ​បរទេស​ថៃ​ ​បាន​និយាយ​ថា​ ​ជន​ជាតិ​ថៃ​៣នាក់​ ​នឹង​ត្រូវ​គេ​ដោះ​លែង​ ​អោ​យ​នៅ​ក្រៅ​ឃុំ​វេលា​ថ្ងៃ​នេះ​។​

No comments:

Post a Comment