ខេត្ដកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១១ម្សិលមិញនេះ ស្នាក់ ការគណបក្សប្រជាជនកម្ពុជា ក្នុងឃុំ តាំងក្រូច ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការ ដោយមានការអញ្ជើញចូលរួមជា អធិបតីពីសំណាក់ឯកឧត្ដម សាយ ឈុំ អនុប្រធានទី២ រដ្ឋសភា និងជាតំណាង រាស្ដ្រមណ្ឌលខេត្ដកំពង់ស្ពឺ ជាប្រធាន គណបក្សប្រចាំការគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន កម្ពុជា និងជាប្រធានក្រុមការងារគណៈ កម្មាធិការកណ្ដាលចុះជួយខេត្ដកំពង់ស្ពឺ។ នៅក្នុងពិធីសម្ពោធស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ឃុំតាំងក្រូច ក្នុងស្រុក សំរោងទងនេះដែរ គេសង្កេតឃើញមាន លោកអភិបាលខេត្ដកំពង់ស្ពឺ លោកកង ហ៊ាង និងអភិបាលរង មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស តាជី យាយជី ចូលរួមយ៉ាងច្រើនកុះករ ។
ឯកឧត្ដមសាយ ឈុំ បានថ្លែងនៅក្នុង ពិធីសម្ពោធទីស្នាក់ការគណបក្សប្រជាជន កម្ពុជា ដោយឯកឧត្ដមសុំឱ្យមន្ដ្រីរាជការ ក្នុងខេត្ដកំពង់ស្ពឺ និងប្រជាពលរដ្ឋទាំង អស់ ឱ្យចេះសហការគ្នា ដើម្បីអភិវឌ្ឍន៍ ភូមិ -ឃុំឱ្យមានសុវត្ថិភាពសម្រាប់ទៅ ថ្ងៃអនាគត ។ នៅក្នុងពិធីនេះដែរ លោក អភិបាលខេត្ដកំពង់ស្ពឺ លោកកង ហ៊ាង ក៏បានរៀបរាប់ពីសមិទ្ធផលផ្សេងដែល បានកើតឡើងពីស្នាដៃរបស់គណបក្ស ប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់សម្ដេចទាំង៣ សម្ដេច អគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានព្រឹទ្ធសភា , សម្ដេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានកិត្ដិយស គណបក្សប្រជាជនកម្ពុជា និងសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នៅមុនបញ្ចប់កម្មវិធី ឯកឧត្ដមសាយ ឈុំ ក្នុងនាមប្រធានគណបក្ស ប្រជាជនកម្ពុជា ប្រចាំការគណៈអចិន្ដ្រៃយ គណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈ កម្មាធិការចុះជួយខេត្ដកំពង់ស្ពឺ ក៏បាន ឧបត្ថម្ភថវិកានិងសម្ភារៈដល់តាជីយាយ ជី សិស្សានុសិស្សផងដែរ ៕
No comments:
Post a Comment