Friday, January 14, 2011

ម៉ក់ ជីតូ ៖ នគរបាល​យុត្តិធម៌​ទាំងអស់​ត្រូវ​តែ​ចេះ​ច្បាប់

ភ្នំពេញ ៖ លោក​ឧត្ដម​សេនីយ៍​ឯក ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌​ក្រសួង មហាផ្ទៃ មាន​មតិ​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​វគ្គ​ទី​២ ស្ដី​ពី​ក្រម​ព្រហ្មទណ្ឌ​ថ្មី​កាល​ពី​ព្រឹក ថ្ងៃ​ទី ១៣ ខែ​មករា​នេះ​ថា​​យើង​ជា​មន្រ្តី​នគរបាល​យុត្តិធម៌​ត្រូវ​តែ​ចេះ​ច្បាប់។
សិក្ខាកាម​ដែល​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ចំនួន​៥​ថ្ងៃ មាន​ចំនួន​២៣៤​នាក់​ ដែល​មក​ពី​ស្នង​ការ​​រាជធានី​-​​​ខេត្ត​នានា​ទាំង​២៤។ ការ​បណ្ដុះបណ្ដាល​នោះ​មាន​ការ​ចូល​រួម​ពី​លោក​ប៊ុន ហុន អនុរដ្ឋលេខាធិការ​ក្រសួង យុត្តិធម៌ លោក​ផូវ សំភី អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ អភិវឌ្ឍន៍​វិស័យ​យុត្តិធម៌ ជា​គ្រូ​ឧទ្ទេស​នាម ក្រម​ព្រហ្មទណ្ឌ​ថ្មី។
លោក​ឧត្ដម​សេនីយ៍​ឯក ​ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌​បាន​មាន​ប្រសាសន៍ នៅ​ក្នុង​ពិធី​នោះ​ថា ក្នុង​នាម​យើង​ជា​មន្រ្តី​នគរបាល​យុត្តិធម៌ ត្រូវ​តែ​ចេះ​ច្បាប់ និង​ក្រម​ព្រហ្មទណ្ឌ។ ព្រោះ​ថា ក្រម​ព្រហ្មទណ្ឌ​ជា​អត្ថបទ​ច្បាប់​មួយ ដែល​ប្រមូល​ផ្ដុំ​នូវ​រាល់​បទ​បញ្ញត្តិ​ព្រហ្មទណ្ឌ ដោយ​មាន​ការ​បែង​ចែក ជា​រចនា​សម្ព័ន្ធ​ត្រឹមត្រូវ​និង​ជា​ឧបករណ៍​មួយ​ដ៏​សំខាន់ ក្នុង​ការ​ប្រើប្រាស់​សម្រាប់​មន្រ្តី​នគរបាល​អនុវត្ត​ច្បាប់។ លោក​ឧត្ដមសេនីយ៍​បាន​បញ្ជាក់​ថា មន្រ្តី​នគរបាល​យុត្តិធម៌​ត្រូវ​មាន​ការ​ប្រយ័ត្ន​ប្រយែង៕
រាជសីហ៍

No comments:

Post a Comment