Friday, January 14, 2011

ទិត​សុធាៈ​ប្រេត​អាដាម​ជា​មេចោរ​ព្រៃ​អន្តរជាតិ​ដែល​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា

ភ្នំពេញ​: លោកទិត​សុធា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​និង​ជា​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​និង​
​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​១៤​ខែ​មករា​ឆ្នាំ​២០១១​បាន​មាន​ប្រតិកម្ម​តប​ទៅ​និង​លោក​ប្រេត​អាដាម​នាយក​អង្គការ​យូ​មែន​រ៉ា​យ​វ៉​ច​ដែល​បាន​ធ្វើ​ការរិះគន់​ទៅលើ​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​តាម​វិទ្យុ​អាស៊ីសេរី​។ 

​លោក​អះអាង​ថា​ការរិះគន់​នោះ​គ្មាន​មូលដ្ឋាន​ពិតប្រាកដ និង​ជា​ការបំរើ​ប្រយោជន៍ ឱ្យ​ក្រុម​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ដែល​កំពុងតែ​ប្រឈម​និង​ការ​បែកបាក់​និង​ចុះខ្សោយ​។​

​លោកទិត​សុធា​បាន​មានប្រសាសន៍​ប្រតិកម្ម​តប​ទៅ​លោក​ប្រេត​អាដាម​យ៉ាង​
​នេះ​ថាៈ​លោក​ប្រេ​ត​អាដាម​នេះ​ជា​មេចោ​ព្រៃ​អន្តរជាតិ​ដែល​ប៉ន​ប៉ង​បំផ្លាញ​សន្តិភាព​នៅ កម្ពុជា​ហើយ​បុគ្គល​នេះ​ពុំ​មាន​តំលៃ​ក្នុង​ការផ្តល់​ពិន្ទុ​ទៅលើ​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ទេ​។​

​លោក​បន្ត​ថា​សន្តិភាព ស្ថេរភាព​នយោបាយ​និង​ការអភិវឌ្ឍន៍​ប្រទេស​រីកចំរើន​មកដល់​សព្វថ្ងៃ​​នេះ​មិនមែន​បាន​មក​ដោយ​ចៃដន្យ​ឬ​ក៍​ធ្លាក់​មក​ពី​លើ​មេឃ​ទេ​គឺ​ បានមក​ពី​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ដែល​ផ្តើមចេញ​ពី​ថ្ងៃ​រំដោះ​៧​មករា​ ឆ្នាំ​១៩៧៩​ដែល​ការកសាង​អភិវឌ្ឍន៍​ប្រទេស​ចាប់ពី​ចំនុច​សូន្យ​បាតដៃ​ទទេ​រហូត​ឈាន​ដល់​ការអភិវឌ្ឍន៍​រីក​ចំ​រើ​ខ្ពស់​លើ​គ្រប់​វិស័យ​។​

​ លោកទិត​សុធា​បាន​មានប្រសាសន៍​បន្ត​ថា​ការ​មាន​សន្តិភា​ព​និង​ការអភិវឌ្ឍន៍​ទាំងនេះហើយ​ដែល​នាំឱ្យ​មាន​ការបោះឆ្នោត​ត្រឹមត្រូវ​ស្រប​តាម​រដ្ឋ​ធ​ម្មនុ​ញ្ញ ​ហីយ
តា​មរយៈ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេជោ​នៅ​ឆ្នាំ​១៩៩៨​ដោយ​បាន​ផ្តួលរំលំ​នូវ​អង្គការ​ចាត់តាំង​ខ្មែរក្រហម​ទើប ធានាបាន​នូវ​កា​ផ្សះផ្សា​ជាតិ​។​

​លោកទិ​សុធា​បន្តថា​ប្រទេស​កម្ពុជា​ប្រ​កាន់​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​និង​ផ្តល់ សេរីភាព​ដល់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ហើយ​ការដឹកនាំ​របស់​សម្តេច​តេជោ​បាន​ទទួល​នូវ​ការ គាំទ្រ​ដ៍​ច្រើន​លើសលុប​ពី​សំណាក់​ប្រជាពលរដ្ឋ​តាមរយៈ​សំលេងឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដូច្នេះ​មិនមែន​ជា​ការដឹកនាំ​ផ្តាច់ការ​ដូច​ដែល​បុគ្គល​ប្រេត​អាដាម​អះអាង​នោះ​ទេ​។​

 លោក​ទិត្យ​សុធា​អះអាង​ថា​សម្តី​របស់​ប្រេត​អាដាម​ជា​សម្តី​អគតិ​មួយ​ដែល​ជា​ជនបរទេស​និយម ជ្រុល​មួយ​ដែល​ខ្វាក់ភ្នែក​និង​មើលរំលង​ពី​ការ​ពិត​នៃ​ការរីកចំរើន​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​ លោកទិត​សុធា​មានប្រតិកម្ម​បន្ត​ថាៈ​ចំពោះ​ការចោទប្រកាន់​សម្តេច​តេជោ​ថា​ប្រើ​វិធី​បំបែកបំបាក់​ដើម្បី​ត្រួតត្រា​គឺជា​ការចោទប្រកាន់​ដោយ​ខុសឆ្គង​ពី​ព្រោះ​ភាព​បែក បាក់​នៃ​គណបក្ស​ផ្សេង ក្រៅ​ពី​គណបក្ស​ប្រជាជន​គឺជា​ការបរាជ័យ​នៃ​ការដឹកនាំ​នៃ​គណបក្ស​នោះ​មិនមែន​ដូច​ការ ចោទប្រកាន់​របស់​ប្រេត​អាដាម​ទេ​។​

​លោកទិត​សុធា​បន្ត​ថា​ផ្ទុយ​ទៅវិញ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កសាង​នូវ​សមិទ្ធិផល​៣២​ឆ្នាំ ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​មោទនភាព​និង​មាន​ជំនឿ​ជឿជាក់​តាម រយៈ​ការប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ដែល​ជា​សិទ្ធិ​ស្វ័យ​សំរេច​ក្នុង​ការផ្តល់​សំលេង​ឆ្នោត​ជូន​សម្តេច​តេជោដឹ​កនាំប្រទេស​៕

ដោយ : រតនា

No comments: