ភ្នំពេញ ៖ លោកស្រី គង់ គួយ ចៅក្រមស៊ើបអង្កេត និងជាអនុប្រធានតុលាការខេត្តបន្ទាយមានជ័យ នៅយប់ម៉ោង១០និង៣០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១នេះ បានបដិសេធថា រូបគាត់មិនត្រូវបានគេចាប់ខ្លួននោះទេ។
លោកស្រី គង់ គួយ បានថ្លែងប្រាប់កម្ពុជាថ្មីទៀតថា មូលហេតុដែលគាត់ធ្វើដំណើរមករាជធានីភ្នំពេញ គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយនៅក្រសួងយុត្តិធម៌តែប៉ុណ្ណោះ មិនមានការចាប់ខ្លួននោះទេ៕
ឫទ្ធី
No comments:
Post a Comment