ក្រុមយោធាថៃ បានថ្លែងថា គេបានសង់បន្ទប់បំពាក់ឧបករណ៍ទំនើបមួយ សម្រាប់បញ្ជាក្នុងការធ្វើសង្គ្រាម ឬទប់ទល់នឹងសភាពការណ៍ ដែលកើតមាន នៅតាមតំបន់ព្រំប្រទល់ កម្ពុជា ឬភូមា។
កាសែតក្នុងស្រុកថៃ បាននិយាយថា បន្ទប់បញ្ជាធ្វើសង្គ្រាមនេះ ក៏សម្រាប់ ដើម្បីការទប់ទល់ វិបត្តិនយោបាយផ្ទៃក្នុងរបស់ថៃផងដែរ។ បន្ទប់ទំនើប សម្រាប់បញ្ជាសង្គ្រាមនេះ ត្រូវគេសង់នៅទីបញ្ជាការដ្ឋាន កងយោធភូមិភាគតំបន់មួយរបស់ថៃ។
សូមជំរាបថា បញ្ជាការដ្ឋានតំបន់១ គឺ ជាបញ្ជាការដ្ឋានទទួលខុសត្រូវ រាជធានីបាងកកផង និងខេត្តនានាភាគកណ្តាលប្រទេសផង រាប់ទាំងតំបន់នានា នៅជាប់នឹងព្រំប្រទល់ ថៃភូមា និងតំបន់ប្រមាណពាក់កណ្តាលទៀត នៃព្រំប្រទល់ថៃ កម្ពុជាផងដែរ។
No comments:
Post a Comment