ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ រដ្ឋបាលខណ្ឌមានជ័យ បានធ្វើ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១០ និងទិសដៅឆ្នាំ២០១១ មានការ អញ្ជើញចូលរួមពីលោកគួច ចំរើន ជំនួយ ការផ្ទាល់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌ នៃគណៈអភិបាលខណ្ឌមានជ័យ , លោកអ៊ុំ ម៉ារ៉េត ប្រធានស្ដីទីក្រុមប្រឹក្សាខណ្ឌ , លោកអភិបាលរង , ចៅសង្កាត់ និងមន្ដ្រី រាជការ កម្លាំងប្រដាប់អាវុធប្រមាណ ជាង៥០០នាក់ ។
សន្និបាតនេះបានប្រារឰធ្វើឡើងនៅ ក្នុងមណ្ឌលម៉ូឌែន២ មានទីតាំងតាម បណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ ។
យោងតាមរបាយការណ៍សង្ខេបស្ដីពី លទ្ធផលអនុវត្ដនការងារឆ្នាំ២០១០ និង ទិសដៅការងារឆ្នាំ២០១១ របស់រដ្ឋបាល ខណ្ឌមានជ័យ បានបង្ហាញថា ក្នុងឆ្នាំ ២០១០កន្លងទៅ រដ្ឋបាលខណ្ឌមានជ័យ អនុវត្ដការងារទទួលបានលទ្ធផលល្អលើ គ្រប់វិស័យទាំងអស់ ជាពិសេសការងារ សន្ដិសុខសណ្ដាប់ធ្នាប់ បង្ក្រាបបទល្មើស ព្រហ្មទណ្ឌ ការងាររដ្ឋបាលនិងហិរញ្ញវត្ថុ ដូចជាចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជា ពលរដ្ឋ ការពិនិត្យបញ្ជីឈ្មោះ និងចុះ ឈ្មោះបោះឆ្នោត ។ ចំណែកផែនការ និង អភិវឌ្ឍន៍រដ្ឋបាលខណ្ឌមានជ័យ ក៏ទទួល បានលទ្ធផលជាវិជ្ជមានផងដែរលើការ គ្រប់គ្រងការងាររដ្ឋបាលមូលដ្ឋាន ។ លើសពីនេះទៀតគ្រប់សកម្មភាពការងារ សំខាន់ៗដែលទទួលបន្ទុកដោយមន្ដ្រីតាម ជំនាញទទួលបានលទ្ធផលល្អ ។ ក្នុងឆ្នាំ ២០១០កន្លងទៅនេះ ក៏នៅមានចំណុច ចន្លោះប្រហោងមួយចំនួនដែលកើតមាន ឡើងក្នុងឆ្នាំ២០១០ ដូចជាបទល្មើសប្លន់ និងការប្រើប្រាស់គ្រឿងញៀន នៅតែកើត មាន ទោះបីជាអាជ្ញាធរសមត្ថកិច្ចខណ្ឌ ខិតខំទប់ស្កាត់ និងបង្ក្រាបយ៉ាងណាក៏ ដោយ ។ ចំពោះសកម្មភាពក្មេងទំនើង នៅតែបន្ដធ្វើសកម្មភាពតាមមូលដ្ឋាន ទោះជាមានសារាចរណែនាំរបស់រាជរដ្ឋា ភិបាល និងមានវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើងជាបន្ដ បន្ទាប់ក៏ដោយ ។ បញ្ហាគ្រោះថ្នាក់ក៏នៅ តែកើតមាន គ្រាន់តែថយចុះបន្ដិច ប៉ុណ្ណោះ ដោយឡែកចំពោះការយល់ដឹង ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមក្នុងការអនុ វត្ដគោលនយោបាយភូមិ -សង្កាត់មាន សុវត្ថិភាព នៅមានកម្រិត ។
ក្នុងសន្និបាតបូកសរុបលទ្ធផលការ ងារ និងលើកទិសដៅសម្រាប់អនុវត្ដ ឆ្នាំថ្មីនេះដែរ គណៈអភិបាលបានដាក់ ចេញនូវវិធានការថ្មីៗជាច្រើនទៀត ក្នុង ទិសដៅលុបបំបាត់ចំណុចខ្វះខាតទាំង ប៉ុន្មានដែលបន្សល់ទុកក្នុងឆ្នាំចាស់កន្លង ទៅ ។ ក្នុងនោះអស់លោកចៅសង្កាត់ ទាំង១២ ក៏បានលើកឡើងផងដែរពីចំណុច ខ្លាំង និងចំណុចខ្សោយ ពីការអនុវត្ដក្នុង មូលដ្ឋាន តែសម្រាប់ទិសដៅការងារឆ្នាំ ២០១១នេះ គ្រប់បណ្ដាសង្កាត់ទាំងអស់ បានដាក់ចេញនូវគោលការណ៍ជាយុទ្ធ សាស្ដ្ររួម គឺអនុវត្ដឱ្យខាងតែបាននូវ គោលនយោបាយ “ភូមិ-សង្កាត់មាន សុវត្ថិភាព ”។
មានមតិសំណេះសំណាល និងផ្ដាំផ្ញើ ក្នុងអង្គសន្និបាត លោកគួច ចំរើន អភិ បាលនៃគណៈអភិបាលខណ្ឌ បានមាន ប្រសាសន៍ដោយសង្កត់ធ្ងន់ថា គ្រប់បណ្ដា សង្កាត់ទាំងអស់ និងសមត្ថកិច្ចទាំង២ផ្នែក ត្រូវរួមសហការគ្នាអនុវត្ដឈានទៅលុប បំបាត់លក្ខណៈទាំង៥យ៉ាងដែលមានចែង នៅក្នុងគោលនយោបាយ “ភូមិ -សង្កាត់ មានសុវត្ថិភាព ” ចំណុចទាំង៥ដែលត្រូវ រួមគ្នាអនុវត្ដនោះមាន ទី១-គ្មានសកម្ម ភាពចោរឆក់ ចោរលួច ចោរប្លន់ , ទី២- គ្មានការផលិត ចែកចាយ និងជួញដូរ គ្រឿងញៀន , ទី៣-គ្មានក្មេងទំនើង , ទី៤- គ្មានការលួចលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ និងទី៥-គ្មានការជួញដូរស្ដ្រី និងកុមារ ប្រើប្រាស់អាវុធខុសច្បាប់ ។
លោកអភិបាលបានបន្ដថា ប្រសិន បើយើងអនុវត្ដបានឈានទៅលុបបំបាត់ លក្ខណសម្បត្ដិទាំង៥យ៉ាងខាងលើនេះ មានន័យថា អាជ្ញាធរសមត្ថកិច្ចទាំងអស់ បាននិងកំពុងធ្វើឱ្យប្រជាពលរដ្ឋមានជំនឿ និងកក់ក្ដៅក្នុងការរស់នៅ ដូច្នេះសម្រាប់ ឆ្នាំថ្មីនេះ គឺត្រូវរួមគ្នាអនុវត្ដឱ្យមាន ប្រសិទ្ធភាពបំផុត ៕
No comments:
Post a Comment