Sunday, January 23, 2011

Unicef បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​លើកស្ទួយ​សិទ្ធិ​កុមារ​

ភ្នំពេញ​: របាយការណ៍​របស់​អង្គការ Unicef បង្ហាញ​ពី​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ខ្លាំង​ថែម​ទៀត​រវាង​អង្គការ​នេះ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​លើកស្ទួយ​សិទ្ធិ​កុមារ​។ របាយ​ការ បង្ហាញ​ថា​ផែនការ​សកម្មភាព​កម្មវិធី​ប្រចាំ​ឆ្នាំ​ស្តីពី​កិច្ចសហប្រតិបត្តិការ​រវាងរាជរដ្ឋាភិ បាល​និង​អង្គ​ការ យូ​នី​សេ​ហ្វ​ឆ្នាំ​២០១១​ដល់​២០១៥​មាន​លក្ខណៈ​ស្របគ្នា​ជា​មួយ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​២​និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្ន​២០០៩​ដល់​២០១៣​។​

​គោល​បណ​ង​ទូទៅ​នៃ​កិច្ចសហប្រតិបត្តិកា​ររ​បស់​អង្គការ​យូ​នី​សេ​ហ្វ​គឺ​ជំរុញការយល់ ដឹង​និង​ការគោរព​សិទ្ធិ​កុមារ​ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​រិ៍ កម្ពុជា​និង​ស្របគ្នាជាមួយ​គោលបំណង​ជា​យុទ្ធសាស្ត្រ​នៃ​ក្របខណ្ឌ​ជំនួយ​អង្គការ សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍ ​(​អ៊ុន​ដា​ហ្វ​) ​សម្រាប់​ឆ្នាំ​២០១១​ដល់ ​២០១៥​ដែល​ក្នុងនោះ​រួម​មាន​គ្រប់​អង្គការ​មូលនិធិ​កម្មវិធី និង​ទីភ្នាក់ងារ​ទាំងអស់​របស់សហប្រជាជាតិ​។​

​គោលបំណង​រួម​របស់​កម្មវិធី​គឺ​ជម្រុញ​ភាពជា​ដៃគូ​ប្រកបដោយ​ផ្លែផ្កា​ក្នុង​វិស័យ​សង្គម​ឱ្យ​សម្រេច​បាន​ដល់​កម្រិត​អតិបរមា​តាម​រយៈ​វិធីសាស្ត្រ​ផ្អែក​លើ​កម្មវិធី​ ដោយ​គ្រប់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ផ្តល់​ការគាំទ្រ​និង​សមស្រប​គ្នា​ជាមួយ​វិស័យ​ទាំងនេះ​និង​កំណែម្រង់​យុទ្ធសាស្ត្រ​នានា​របស់ រាជរដ្ឋាភិបាល​។​

​ដូច្នេះ​ដើម្បី​សំរេច​បាន​គោលបំណង​នេះ អង្គការ​យូ​នី​សេ​ហ្វ​បាន​ឯកភាព​និង​ប្រើប្រាស់ ការិយាល័យ​ជំនាញ​ទាំងអស់​របស់​ខ្លួន​សម្រាប់​ពង្រឹង​កិច្ចសម្របសម្រួល​ជាមួយ​ដៃគូ អភិវឌ្ឍន៍​ទាំងអស់​ដើម្បី​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​តាម​មូលដ្ឋាន​ការងារ​របស់​ខ្លួន​សម្រាប់​​ជា​ភស្តុតាង​បង្ហាញ​ការងារ​ដែល​បាន​អនុវត្តន៍​មាន​ប្រសិទ្ធភាព​ដើម្បី​ជា​ព័ត៍មាន​ដល់​ការអភិវឌ្ឍន៍ គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ជាតិ​ការកសាង​សមត្ថភាព​របស់​រាជរដ្ឋាភិបាលដើម្បី ឱ្យ​យល់ដឹង​និង​ការពារ​សិទ្ធិ​កុមារ​។

​ដើម្បី​អនុវត្តន៍​ឱ្យបាន​តាម​គោលបំណង ក្រសួង​ផែនការ​ដែល​ជា​តំណាងឱ្យ រាជរដ្ឋាភិបាល ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ​បាន​ឯកភាព​គ្នា​ថា​កម្មវិធី​សហប្រតិបត្តិការ​ប្រចាំ​ប្រទេស​មាន​ចំនួន ៦​កម្មវិធី​និង​មាន​ចំនួន​៥​តំបន់​គ្របដណ្តប់​ខេត្ត​នានា​រួម​មាន​គឹ​១.​ការិយាល័យ​ខេត្តកំពង់ចាម ​(​កំពង់ចាម​.​ក្រចេះ​.​មណ្ឌលគិរី​.​រតនគិរី​.​ស្ទឹងត្រែង​). ២​ការិយាល័យ​ខេត្តសៀមរាប​មាន​គឺ ​(​កំពង់ធំ​.​ឧត្តរមានជ័យ​.​ព្រះវិហារ​.​និង​សៀមរាប​). ៣​ការិយាល័យ​ខេត្តបាត់ដំបង​គឺ ​(​បន្ទាយមានជ័យ​.​បាត់ដំបង​.​កំពង់ឆ្នាំង​.​ប៉ៃលិន ពោធិសាត់​). ៤.​ការិយាល័យ​ខេត្ត​ព្រះសីហនុ​(​កំពង់ស្ពឺ​.​កំពត​.​កែប​.​កោះកុង​.​ព្រះសីហនុ​.​និង​តាកែវ​)៕
 

ដោយ : រតនាCen

No comments:

Post a Comment