ភ្នំពេញ ៖ លោកអ៊ិត សំហេង រដ្ឋមន្ដ្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទា និងជាប្រធានកិត្ដិយសនៃ គណៈកម្មាធិការអេសអូអេសកម្ពុជាបាន ថ្លែងឱ្យដឹងថា អង្គការភូមិកុមារអេសអូ អេសអន្ដរជាតិ ជាអង្គការមនុស្សធម៌ អន្ដរជាតិមួយបម្រើឱ្យវិស័យសុខុមាល ភាពកុមារ ។ អង្គការនេះមានទីស្នាក់ការ នៅប្រទេសអូស្ដ្រាលី ហើយបានបង្កើតឡើងដោយលោកបណ្ឌិតហ័រម៉ាន ម៉ៃន័រ នៅឆ្នាំ១៩៩៤ ។ បច្ចុប្បន្នអង្គការនេះ មានលោកហិលមុត គុទីន ជាប្រធាន បានធ្វើសកម្មភាពនៅក្នុងប្រទេសចំនួន ១៣៣នៅលើពិភពលោក ។ កម្មវិធីអង្គ ការនេះរួមមាន បង្កើតភូមិកុមារ កម្ម វិធីផ្ទះសម្រាប់ផ្ដល់សេវាកម្មសង្គមកិច្ច ផ្ទះសម្រាប់យុវជន មត្ដេយ្យសាលា សាលា រៀន ហ័រម៉ាន ម៉ៃន័រ មជ្ឈមណ្ឌលបណ្ដុះ បណ្ដាលវិជ្ជាជីវៈ មណ្ឈមណ្ឌលវេជ្ជសាស្ដ្រ និងមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ។ល។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទាបានចុះអនុស្សរណៈលើកិច្ច ព្រមព្រៀងសហប្រតិបត្ដិការ ជាមួយ អង្គការភូមិកុមារអេសអូអេសអន្ដរជាតិ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩ ។
រយៈពេលជាង១០ឆ្នាំ អង្គការភូមិ កុមារអេសអូអេសអន្ដរជាតិ បានអនុវត្ដ គម្រោងចំនួន៧នៅ៤រាជធានី-ខេត្ដ 8គម្រោងទី១ គឺភូមិកុមារអេសអូ អេសភ្នំពេញថ្មី នៅរាជធានីភ្នំពេញ បាន សាងសង់នៅខែមករា ឆ្នាំ២០០០ និង បានដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០០២ ។ បច្ចុប្បន្នភូមិ កុមារភ្នំពេញថ្មី មានផ្ទះគ្រួសារ១៤ផ្ទះ មានអ្នកគ្រប់គ្រង បុគ្គលិក និងអ្នកម្ដាយ ថែទាំងសរុប៥៧នាក់ និងបានទទួលកុមារ ស្នាក់នៅចំនួន១៩០នាក់ ។ នៅក្នុងភូមិ កុមារភ្នំពេញថ្មីនេះ មានមត្ដេយ្យសាលា ដែលទទួលសិស្សខាងសហគមន៍ និងកុមារ ក្នុងភូមិកំពុងសិក្សាសរុបចំនួន១២៥នាក់ និងលោកគ្រូ អ្នកគ្រូចំនួន១៧នាក់ ។
គម្រោងទី២ គឺភូមិកុមារអេសអូ អេស អង្គការខេត្ដសៀមរាប បានសាង សង់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០២ និង បានដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០០៣ ។ បច្ចុប្បន្នភូមិកុមារ អង្គការខេត្ដសៀមរាប មានផ្ទះគ្រួសារ១៤ ផ្ទះ មានអ្នកគ្រប់គ្រង និងអ្នកម្ដាយថែទាំ សរុប៣២នាក់ និងបានទទួលកុមារស្នាក់ នៅចំនួន១៧១នាក់ ។ នៅក្នុងភូមិកុមារ ខេត្ដសៀមរាប បានទទួលសិស្សមត្ដេយ្យ កំពុងសិក្សាសរុបចំនួន១១១នាក់ និង លោកគ្រូ អ្នកគ្រូ៨នាក់ ។
គម្រោងទី៣ គឺសាលារៀនអេសអូ អេសហ័រម៉ាន មៃន័រ អង្គរសៀមរាប សាងសង់ពីខែធ្នូ ឆ្នាំ២០០២ និងបានដាក់ សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី២៥ ខែ មករា ឆ្នាំ២០០៥ ។ បច្ចុប្បន្ន សាលារៀន អេសអូអេសហ័រម៉ាន ម៉ៃន័រ អង្គរសៀម រាប មានអ្នកគ្រប់គ្រង បុគ្គលិកសរុប ចំនួន១០នាក់ និងបានទទួលសិស្សកំពុង សិក្សាចំនួន៤៥២នាក់ និងលោកគ្រូ អ្នក គ្រូ៣៨នាក់ ។ ក្នុងនោះដែរ សាលាមាន មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ១ មានផ្ទះស្នាក់នៅរបស់សិស្សចំនួន៣ មានបុគ្គលិក លោកគ្រូ អ្នកគ្រូ អ្នកគ្រប់ គ្រងចំនួន៧នាក់ និងមានសិស្សដែល បញ្ចប់ការសិក្សា១១៥នាក់ ។
គម្រោងទី៤ គឺភូមិកុមារអេសអូ អេសបាត់ដំបង សាងសង់ពីខែឧសភា ឆ្នាំ ២០០៤ និងបានដាក់សម្ពោធឱ្យប្រើប្រាស់ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០៦ ។ បច្ចុប្បន្ន ភូមិកុមារបាត់ដំបង មានផ្ទះគ្រួសារចំនួន ១៥ផ្ទះ មានអ្នកគ្រប់គ្រង បុគ្គលិក និង អ្នកម្ដាយថែទាំសរុបចំនួន៣៧នាក់ និង បានទទួលកុមារស្នាក់នៅចំនួន១៤៨ នាក់ ។ នៅក្នុងភូមិកុមារខេត្ដបាត់ដំបង នេះមានមត្ដេយ្យសាលា ដែលទទួលសិស្ស ខាងសហគមន៍ និងកុមារក្នុងភូមិកំពុង សិក្សាសរុបចំនួន១០៥នាក់ និងលោកគ្រូ អ្នកគ្រូចំនួន៦នាក់ ។ ក្នុងនោះដែរ ភូមិមាន មជ្ឈមណ្ឌលសង្គមកិច្ចចំនួន១ ទទួលសម្រប សម្រួលផ្ដល់សេវាជូនកុមារក្នុងសហ គមន៍ផ្នែកអាហារូបត្ថម្ភ និងអប់រំបន្ថែម ចំនួន២១៥នាក់ និងបុគ្គលិកចំនួន៧នាក់ ។
គម្រោងទី៥ សាលារៀនអេសអូអេស ហ័រម៉ាន ម៉ៃន័រ បាត់ដំបងបានចាប់ផ្ដើម សាងសង់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៨ និងបានដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃ ទី៤ ខែមករា ឆ្នាំ២០១០ ។ បច្ចុប្បន្នសាលា រៀនអេសអូអេស ហ័រម៉ាន ម៉ៃន័រ បាត់ ដំបង មានអ្នកគ្រប់គ្រង បុគ្គលិក លោក គ្រូ អ្នកគ្រូ សរុបចំនួន២៨នាក់ និងបាន ទទួលសិស្សកំពុងសិក្សាសរុបចំនួន ៣២០នាក់ ។
គម្រោងទី៦ សាលារៀនអេសអូអេស ហ័រម៉ាន ម៉ៃន័រ ភ្នំពេញបានចាប់ផ្ដើម សាងសង់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៩ និងបានបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ២០១០ ។ បច្ចុប្បន្នសាលារៀនអេស អូអេស ហ័រម៉ាន ម៉ៃន័រ ភ្នំពេញ មានអ្នក គ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូសរុប ចំនួន២១នាក់ និងបានទទួលសិស្សកំពុង សិក្សាសរុបចំនួន១៧៤នាក់ ។
សរុបគម្រោងទាំង៦ខាងលើ មានអ្នក គ្រប់គ្រង បុគ្គលិក អ្នកម្ដាយថែទាំកុមារ លោកគ្រូ អ្នកគ្រូចំនួន២៤០នាក់ កុមារ កំពុងស្នាក់នៅ៥០៩នាក់ និងសិស្សកំពុង សិក្សាចំនួន១.៤០២នាក់ ដែលមានថវិកា សរុបចំនួន៩លានដុល្លារសហរដ្ឋអាមេរិក និងចំណាយប្រចាំឆ្នាំសម្រាប់ដំណើរការចំនួនប្រមាណជាង៣០ម៉ឺនដុល្លារសហ រដ្ឋអាមេរិកក្នុងមួយឆ្នាំ ៕
ដោយ ៖ ប្រាថ្នា
No comments:
Post a Comment