ភ្នំពេញ ៖ ប្រជាពលរដ្ឋម្នាក់រស់នៅតំបន់ភូមិបឹងឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែន សុខ បានទិញសត្វឥន្ទ្រីមួយក្បាលពីកម្មករចិញ្ចឹមសត្វទានៅកសិដ្ឋាន ចិញ្ចឹមទាមួយកន្លែងក្បែររមណីយដ្ឋាន ភ្នំប្រសិទ្ធិ៍ ។ ខណៈដែលកម្មករូបនេះរៀប នឹងសម្លាប់សត្វឥន្ទ្រីមួយក្បាលនេះជា អាហារទៅហើយ ។
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១១ ខណៈដែលប្រជាពលរដ្ឋនៅភូមិបឹងឃ្មួញ ៣នាក់បានយកសត្វឥន្ទ្រីប្រគល់ឱ្យខាង សួនសត្វយកទៅរក្សាទុក ព្រោះវាជា សត្វស្ទើរដាច់ពូជនៅស្រុកខ្មែរហើយវា ក៏ជាសត្វកម្រឃើញដែរនោះ ។
ប្រជាពលរដ្ឋម្នាក់បានឱ្យដឹងថា វាជា សត្វឥន្ទ្រីដែលកម្រឃើញមាននៅស្រុក ខ្មែរ ហើយក៏ជាសត្វស្ទើរតែដាច់ពូជផង ដែរ ។ ប្រជាពលរដ្ឋរូបនោះបន្ដថា យើង គួរតែរក្សាសត្វនេះទុកសម្រាប់កូនខ្មែរ ជំនាន់ក្រោយ ដែលពួកគេមិនដែលជួប ប្រទះ សូម្បីតែរូបគាត់រហូតដល់វ័យ ចំណាស់នេះក៏ពុំដែលប្រទះដែរកន្លងមក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះផងដែរ លោក សំ សុភឿន បម្រើការងារនៅការិយាល័យ សម្ភារៈបច្ចេកទេសក្រសួងការពារជាតិ បានឱ្យដឹងថា ដំបូងឡើយ គឺសត្វឥន្ទ្រី មួយក្បាលនេះ តែងតែចុះមកចាប់សត្វ ទាស៊ីជាចំណីរាល់ថ្ងៃ ពីកសិដ្ឋានចិញ្ចឹម ទាក្បែរភ្នំប្រសិទ្ធិ៍នេះ ។ ស្រាប់តែថ្ងៃមួយ យើងក៏មិនដឹងថា មូលហេតុអ្វីទេ ទើប ហើរមិនរួច ក៏ក្រុមកម្មករចិញ្ចឹមទានៅ កសិដ្ឋាននេះចាប់បាន ។
លោក សំ ភឿន បានបន្ដថា ក្រោយ ពេលពួកកម្មករទាំងនោះចាប់សត្វឥន្ទ្រី មួយក្បាលនេះបាន ពួកគេរៀបសម្លាប់ ដើម្បីធ្វើអាហារ ខណៈដែលរូបលោក ឃើញដូច្នោះក៏សុំទិញសត្វឥន្ទ្រីនេះពីពួក គេជាប្រាក់ខ្លះ និងដូរមាន់ចំនួន២ក្បាល ឱ្យទៅពួកគេ ព្រោះលោក សំ ភឿន យល់ ថា វាជាសត្វកម្រនៅស្រុកខ្មែរ ហើយវា ស្ទើរតែដាច់ពូជផងដែរ ។ ម្យ៉ាងវាមាន សារៈសំខាន់សម្រាប់ក្មេងជំនាន់ក្រោយ ។
លោក សំភឿន បន្ដថា លោកបាន យកសត្វឥន្ទ្រីមួយក្បាលនេះដែលមាន ទម្ងន់២,៥គីឡូក្រាម ប្រគល់ឱ្យសួនសត្វ ខេត្ដកំពតដើម្បីរក្សាវាទុក ។
លោក ញឹម វណ្ណដា ក៏បានឱ្យដឹងដែរ ថា វាទំនងជាសត្វក្អែកភ្នំពូជឥន្ទ្រី ហើយ សត្វប្រភេទនេះមានច្រើនណាស់នៅ ស្រុកយើង ។ លោកបន្ដថា នៅឯសួន សត្វរបស់លោកមានសត្វឥន្ទ្រី៧ក្បាល ដែលកំពុងរក្សាចិញ្ចឹមនៅទីនោះ ៕
ដោយ ៖ តាឡឹម
No comments:
Post a Comment