(រូបថត ស.សុខុម)
រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២១ មករា ២០១១ ឱ្យដឹងថា នៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២១ មករា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានអំពាវនាវជាថ្មីម្តងទៀតឱ្យមន្ត្រីរដ្ឋាភិបាលទាំងឡាយដកខ្លួនចេញជាបន្ទាន់ពីអំពើពុករលួយ ការជួញដូរគ្រឿងញៀន ការរំលោភដីធ្លី និងការកាប់បំផ្លាញព្រៃឈើ ។ សម្តេចព្រមានថា ប្រសិនបើមិនដូច្នោះទេ ពួកគេនឹងមិនអាចចៀសផុតពីការផ្តន្ទាទោសឡើយបើទោះបីជាពួកគេជាមន្ត្រីស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជាក៏ដោយ ។
ការព្រមានជាថ្មីរបស់សម្តេចប្រមុខរដ្ឋាភិបាលបានធ្វើឡើងនៅក្រោយពេលដែលអង្គភាពប្រឆាំងអំពើពុករលួយបាននិងកំពុងចាត់ការលើមន្ត្រីប៉ូលិសធំៗជាច្រើននាក់ក្នុងស្ថាប័នប្រឆាំងគ្រឿងញៀនពីបទពុករលួយ ។ អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើសន្និសីទកាសែតកាលពីរសៀលថ្ងៃទី២១ មករាផងដែរ ។
- ការចាប់ខ្លួនផ្កាយ៣ ម៉ឹក ដារ៉ា និងអតីតមន្ត្រីប៉ូលិសឯទៀតគឺដៃម្ខាងចាប់ ដៃម្ខាងជួញក្នុងសំណុំរឿងគ្រឿងញៀន
លោកទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២១ មករា ឆ្នាំ២០១១ ថា «ម៉ឹក ដារ៉ា ជាប់ពាក់ព័ន្ធនឹងការលក់ដូរគ្រឿងញៀន និងទទួលសំណូករាប់ម៉ឺនដុល្លារអាេមរិក» ។ មានករណីខ្លះដោះលែងជនល្មើសជាថ្នូរនឹងប្រាក់រាប់សិបម៉ឺនដុល្លារ និងដោះយកគ្រឿងអលង្ការរបស់គេទៀត ។ នេះជាការថ្លែងលើកទី១ របស់លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីមានការចាប់ខ្លួនមន្ត្រីប៉ូសិសជាន់ខ្ពស់ជាច្រើននាក់ចាប់ពីដើមខែមករាមក ។
លោកឱម យ៉ិនទៀង បន្តថា ឆ្លងតាមការស្រាវជ្រាវរកឃើញថា មន្ត្រីប្រឆាំងគ្រឿងញៀនបានលាក់ទុកគ្រឿងញៀន តែមួយចំនួនបានបញ្ជូនទៅតុលាការ ឯគ្រឿងញៀនសេសសល់បានធ្វើការលក់ដូរ ។ ជាមួយគ្នានេះដែរ នៅពេលចាប់បានជនល្មើសជាមួយគ្រឿងញៀន តែនៅពេលគេដោះលែងអ្នកលក់គ្រឿងញៀន តេើគ្រឿងញៀនគេយកទៅណា? គឺគាត់បានយកវាទុកដែរ ។
លោកបន្តទៀតថា «លោកម៉ឹក ដារ៉ា បានរៀបចំអន្ទាក់ ដើម្បីចាប់អ្នកលក់ដូរគ្រឿងញៀន។ តែអ្នកដែលត្រូវមកស៊ីនុយ ឬមកទិញអន្ទាក់នោះជាគ្នារបស់គាត់» ។ គាត់បានធ្វើឱ្យបែកការណ៍ ហើយប្រតិបត្តិការនោះមិនអាចចាប់ជនល្មើសបាននោះទេ ។
អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញនៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀន មានអំពើពុករលួយកើតមានដូចនេះ ។ ជាលទ្ធផលយើងបានឃាត់ខ្លួន៤នាក់ គឺ១-លោកឧត្តមសេនីយ៍ឯកម៉ឹក ដារ៉ា ២-លោកវរសេនីយ៍ឯក ជាឡេង ជានាយការិយាល័យទី៥ ជាការិយាល័យសំអាតប្រាក់ប្រឆាំងគ្រឿងញៀន ៣-លោកឧត្តមសេនីយ៍ហ៊ុន ហ៊ាន បានបញ្ជូនទៅតុលាការ និង៤-លោកស្នងការរងម្នាក់ទៀតឈ្មោះឈៀង សុនទទួលបន្ទុកផែនយុត្តិធម៌ ។
លោកឱម យ៉ិនទៀង អះអាងថា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី មិនអត់ឱនឱ្យនោះទេ ហើយតុលាការបានចេញដីកាឱ្យអង្គ ភាពប្រឆាំងអំពើពុករលួយបន្តស៊ើបអង្កេត។ នៅពេលយើងបានទទួលព័ត៌មានមកហើយ យើងត្រូវធ្វើការស៊ើបអង្កេតបឋម ។ យើងស្តាប់ចំលើយ តែនៅពេលណាមានចំលើយពាក់ព័ន្ធត្រូវឃាត់ខ្លួនតែម្តង» ។ ការឃាត់ខ្លួននេះមិនឱ្យលើសពី៤៨ម៉ោងនោះទេ តែបើចាំបាច់ត្រូវបន្តបន្ថែម២៤ម៉ោងទៀត ហើយបញ្ជូនទៅតុលាការដើម្បីពិនិត្យមើលថា តើត្រូវចោទប្រកាន់ ឬអត់? បើគេទទួល ពេលនោះមានការធ្វើការចោទប្រកាន់និងឃុំខ្លួនតែម្តង ។ ទាក់ទងការមិនផ្តល់ព័ត៌មានពេលមានប្រតិបត្តិការ លោកពន្យល់ថា ទាំងយើងខ្ញុំជាមន្ត្រីយុត្តិធម៌ ទាំងព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ អត់មានសិទ្ធិនិយាយទេ ។
លោកឱម យ៉ិនទៀង អះអាងថា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី មិនអត់ឱនឱ្យនោះទេ ហើយតុលាការបានចេញដីកាឱ្យអង្គ ភាពប្រឆាំងអំពើពុករលួយបន្តស៊ើបអង្កេត។ នៅពេលយើងបានទទួលព័ត៌មានមកហើយ យើងត្រូវធ្វើការស៊ើបអង្កេតបឋម ។ យើងស្តាប់ចំលើយ តែនៅពេលណាមានចំលើយពាក់ព័ន្ធត្រូវឃាត់ខ្លួនតែម្តង» ។ ការឃាត់ខ្លួននេះមិនឱ្យលើសពី៤៨ម៉ោងនោះទេ តែបើចាំបាច់ត្រូវបន្តបន្ថែម២៤ម៉ោងទៀត ហើយបញ្ជូនទៅតុលាការដើម្បីពិនិត្យមើលថា តើត្រូវចោទប្រកាន់ ឬអត់? បើគេទទួល ពេលនោះមានការធ្វើការចោទប្រកាន់និងឃុំខ្លួនតែម្តង ។ ទាក់ទងការមិនផ្តល់ព័ត៌មានពេលមានប្រតិបត្តិការ លោកពន្យល់ថា ទាំងយើងខ្ញុំជាមន្ត្រីយុត្តិធម៌ ទាំងព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ អត់មានសិទ្ធិនិយាយទេ ។
លោកឱម យ៉ិនទៀង បន្តថា «មានអ្នកកាសែតជាច្រើនបានទូរស័ព្ទមកសួរ តែយើងខ្ញុំមិនអាចជាប់គុកជំនួសអ្នកកាសែតបានទេ ។ រឿងនេះជារឿងជាប់គុក មិនមែនជារឿងលេងសើច ទេ ។ ច្បាប់ហាមមិនឱ្យនិយាយទេ តែបើគេឃុំរួចយើងអាចនិយាយបានមួយចំនួនតែបន្ទាប់មកតុលាការបានចេញដីកាឱ្យស៊ើបអង្កេតបន្ត ។ យើងពិបាកណាស់ក្នុងការនិយាយ ព្រោះច្បាប់ព្រហ្មទណ្ឌបានចូលជាធរមាន ។ លោកទទួលស្គាល់ថា រឿងនេះមិនមែនជាការលាក់បាំងនោះទេ ហើយយើងមិនចង់ប៉ះពាល់ជាមួយអ្នកកាសែត។ លោកបានឱ្យដឹងថា មានបញ្ហាមួយចំនួនទាក់ទងព្រៃឈើ អាចនឹងកក្រើកឡើង ។ លោកបន្តថា មានករណីមួយនោះគេបានឆ្លើយថា ថៅកែបានឱ្យមេការលក់គ្រឿងញៀន ដែលវាជារបស់ម្ចាស់ហាងមួយ។ ក្រោយមកគេចាប់រួចថ្នូរនឹងលុយ៧ម៉ឺនដុល្លារ រួចបញ្ជូនទៅតុលាការដោយកែថាជាគ្រឿងញៀនតិចតួច ។
លោកឱម យ៉ិនទៀង បន្តថា មានករណីខ្លះនោះលោកម៉ឹក ដារ៉ា បានធ្វើរឿងនេះដោយភ្លេចថា គាត់បានយកកំណត់ហេតុទី១ លាក់ទុក រួចបញ្ជាឱ្យគេដុតចោលឯកសារខ្លះ ។ ប៉ុន្តែយើងបានដាក់កាមេរ៉ា ឬថតដោយទូរស័ព្ទ ហើយយើងមានភស្តុតាងគ្រប់គ្រាន់ បានយកលុយគេ៧ម៉ឺនដុល្លារ រួចបែងចែកម៉ឹក ដារ៉ា ប៉ុន្មាន? ឈៀង សុន ប៉ុន្មាន? ហ៊ុន ហ៊ាន បានប៉ុន្មាន? នេះជាឧទាហរណ៍មួយដែលគ្រប់គ្រាន់ ដើម្បីចាប់ខ្លួនបានហើយ ។
លោកឱម យ៉ិនទៀង បន្តថា ម៉ឹក ដារ៉ា មានជាប់ពាក់ព័ន្ធរហូតដល់ទៅ១៥ករណី ឬ១៦ករណី មិនមែនមួយករណីនោះទេ ហើយគេបានធ្វើរឿងនេះតាំងពីឆ្នាំ២០០៧ មកម៉្លេះ ។ រឿងខ្លះយើងបានរកឃើញនៅឆ្នាំ២០០៧ រក ឃើញច្រើនបែបនោះ គឺមន្ទីរប្រឆាំងគ្រឿងញៀន បានយកតួនាទី និងមន្ត្រីទាក់ទងជាបណ្តាញ ។ បញ្ហាការលក់ដូរចែកចាយគ្រឿងញៀន និងពុករលួយវាអាចមានទោសដាក់គុកអស់មួយជីវិត តាមមាត្រា៣៤ថ្មី។
លោកឱម យ៉ិនទៀង បន្តទៀតថា ហ៊ុន ហ៊ាន យើងចោទប្រកាន់តែពុករលួយមួយករណី ឯ៣នាក់ទៀតអង្គភាពប្រឆាំងអំពើពុករលួយកំពុងកសាងសំណុំរឿងចោទ២ករណីទៀត ។ តែអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតតែរឿងពុករលួយ តែបើមានករណីផ្សេង យើងអាចស៊ើបអង្កេតរឿងដទៃទៀតបាន ។
កាលពីពេលថ្មីៗនេះ មន្ត្រីប៉ូលិសថ្នាក់ឧត្តមសេនីយ៍ឯក ឧត្តមសេនីយ៍ត្រី និងថ្នាក់វរសេនីយ៍ច្រើននាក់ទៀតដែលពាក់ព័ន្ធនឹងអំពើពុក រលួយនិងសំណុំរឿងគ្រឿងញៀនត្រូវបានចាប់ខ្លួនហើយបច្ចុប្បន្ន អតីតមន្ត្រីប៉ូលិសទាំងនោះត្រូវបានឃុំខ្លួននៅតាមពន្ធនាគារដាច់ ដោយឡែកពីគ្នារង់ចាំការកាត់ទោសរៀងៗខ្លួន ។ ជាការពិតណាស់ អតីតមន្ត្រីប៉ូលិសទាំងនេះសុទ្ធតែជាមន្ត្រីគណបក្សប្រជាជន កម្ពុជាទាំងអស់ តែមិនត្រូវបានយោគយល់ទេ ក្នុងទង្វើរបស់ខ្លួន។ ការចាប់ខ្លួនអតីតមន្ត្រីប៉ូលិសច្រើននាក់កន្លងមកនេះបានទទួល នូវការគាំទ្រពីសាធារណមតិជាតិពេញទំហឹង ។ អ្វីដែលមានការគាំទ្រផងដែរនោះគឺការចាប់ខ្លួនអតីតព្រះរាជ អាជ្ញានៅខេត្តពោធិ៍សាត់ ដោយអង្គភាពប្រឆាំងអំពើពុករលួយ ៕
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment