សាស្ដ្រាចារ្យបុគ្គលិក និងនិស្សិតជំនាន់ទី៦ ជំនាន់ទី៧ ប្រមាណ៨០០នាក់ នៃសាកលវិទ្យាល័យ បៀលប្រាយសាខាខេត្ដសៀមរាប បានចូលរួមស្ដាប់ បទបឋកថា ដែលថ្លែងដោយឯ,ឧ អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្ដីការ គណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបៀល ប្រាយ ។ បទបឋកថានេះផ្ដោតសំខាន់ទៅលើប្រធាន អនាគត់កម្ពុជា ភាពពាក់ព័ន្ធ និងគុណភាព
អភិវឌ្ឍន៍ ឱកាសភាពជាអ្នកដឹនាំ ភាពជាសហគ្រិន និងគុណភាពអប់រំ ។
ឯ,ឧ អ៊ីន វីរជាតិ បានថ្លែងនៅបទបឋកថានេះថា
បច្ចុប្បន្ននេះប្រជាជនកម្ពុជាគឺកំពុងតែមាន
ការកើនឡើង ដែលធ្វើអោយត្រូវការចាំបាចនូវកំណើនសេដ្ឋាកិច្ច ដើម្បីឆ្លើយតបទៅនិងបញ្ហនេះ
ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអ្នកដឹកនាំបានទាក់
ទាញអ្នកវិនិយោគជាច្រើនអោយមកបដាក់ទុននៅកម្ពុជាធ្វើអោយសេដ្ឋាកិច្ចកម្ពុជាមានការកើន
ឡើង ជាពិសេសនោះគឺកម្ពុជាយើងមានវិស័យ កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដែលធ្វើ
អត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅកម្ពុជាមានការថយចុះ ពី ៣០.១% មក ២៥% នៅក្នុងឆ្នាំ ២០១០ ។ ហើយបទបឋកថានាថ្ងៃនេះ គឺមានគោលបំណងចែករំលែកនូវចំណេះដឹង និងបទ
ពិសោធន៍ពាក់ព័ន្ធទៅនិងភាពជាអ្នកដឹកនាំ ភាពសហគ្រិន និងគុណភាពអប់រំឧត្ដមសិក្សាដល់សា
ស្ដ្រាចារ្យនិស្សិត ដើម្បីពង្រឹងសមត្ថភាពនិស្សិតក្នុងការស្វែងយល់ពីបរិបទ និងអនាគកតកម្ពុជា
ក្រៅពីអ្វីដែលបានសិក្សានៅក្នុងថ្នាក់ ដែលមានដូចជាកាការពារបរិស្ថានការលូតលាស់ផ្នែកសេដ្ឋា
កិច្ច ផ្ដល់គំនិតដែលពាក់ព័ន្ធទៅនិងការគេចចេញពីភាពក្រីក្រ និងឈានទៅរកអនាគត់ភ្លឺស្វាង ។
CamBn
No comments:
Post a Comment