Sunday, January 23, 2011

បុគ្គលិក​កាសែត​ខេមបូឌា ដេលី ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​កំពុង​សង្រ្គោះ​ដោយ​មិន​ដឹង​មូល​ហេតុ

ភ្នំពេញ ៖ នៅ​ម៉ោង​១១​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២២ ខែ​មករា​នេះ នៅ​ផ្ទះ​លេខ​១២ E2 ក្រោយ​សណ្ឋាគារ​តាយម៉េង ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន។ ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ Jessica Claire អាយុ​៣២​ឆ្នាំ ភេទ ស្រី ជា​ជន​ជាតិ​អាមេរិកាំង ជា​អ្នក​រចនាប្លង់​កាសែត និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​មាន​ឈ្មោះ Drewc foster អាយុ​៣២​ឆ្នាំ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ។ រហូត​មក​ដល់​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​២២ ខែ​មករា​នេះ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ស្លាប់ នោះ​នៅ​ឡើយ​ទេ។ បុគ្គលិក​កាសែត​ខេមបូឌា ដេលី ដែល​ស្នាក់​នៅ​ផ្ទះ​នោះ​មាន​ចំនួន​១២​នាក់ ហើយ​ការ ស្លាប់ និង​រង​របួស​នោះ ​សមត្ថកិច្ច​មិនទាន់​ដឹង​​ថា​​អាការៈ​ពុល​អ្វី​ម្យ៉ាង​​នៅ​ឡើយ​ទេ​?
ឌួង វីរៈជ័យ

No comments:

Post a Comment