ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានធ្ងន់ៗចំពោះ មន្ដ្រីមួយចំនួន ដែលប្រព្រឹត្ដខុសច្បាប់ ពិសេស ពាក់ព័ន្ធការជួញដូរគ្រឿងញៀន បើទោះជា ពាក់ផ្កាយ៣ ផ្កាយ៤ ផ្កាយ៥ ក៏ចាប់ដែរ ។
ការព្រមានខាងលើនេះ បានធ្វើឡើង នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវ សាលារៀន SOS ភ្នំពេញ ដែលមានទី តាំងនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១១ ដែលក្នុងពិធីនេះដែរ សម្ដេចតេជោបាន អំពាវនាវដល់ប្រជាពលរដ្ឋ ពិសេស ក្មួយៗសិស្សានុសិស្ស ត្រូវនៅឱ្យឆ្ងាយពី គ្រឿងញៀន ។
សម្ដេចនាយករដ្ឋមន្ដ្រីបានមាន ប្រសាសន៍ថា “ក្មួយៗត្រូវយកឱកាស នេះរៀន កុំយកឱកាសនេះដើរលេងនិង ជាពិសេស អារឿងដើរនេះម្យ៉ាង... មិន មែនមិនឱ្យកម្សាន្ដសោះនោះទេ ប៉ុន ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ជៀសឱ្យផុត ឆ្ងាយពីការឃុបឃិត ការដើរលេងបង្ហោះ ម៉ូតូ ស្អីៗនេះ ជៀសៗឱ្យផុតអាកន្លែង ហ្នឹង” ។ សម្ដេចក៏បានចាត់ទុកបញ្ហា គ្រឿងញៀន ជាមេរោគដ៏ធំ ដោយ សម្ដេចបានបញ្ជាក់ថា “អាហ្នឹងជាមេ រោគដ៏ធំ ដែលបំផ្លាញសង្គម ហើយរាជ រដ្ឋាភិបាលកំពុងចាត់វិធានការណ៍យ៉ាង ក្ដៅគគុក រាប់បញ្ចូលទាំងការបង្ក្រាប មន្ដ្រីជាន់ខ្ពស់ ដែលមានឋានន្ដរស័ក្ដិ រហូតដល់ផ្កាយ៣”។ សម្ដេចក៏បាន សង្កត់ធ្ងន់ផងដែរថា “ខ្ញុំបានបញ្ជាក់ ហើយថា កុំថាឡើយផ្កាយ៣ ផ្កាយ៤ ផ្កាយ៥ លោកខែ ក៏ត្រូវចាប់ដែរ”។
សម្ដេចបានថ្លែងបញ្ជាក់ពីផលប៉ះ ពាល់ការប្រើប្រាស់គ្រឿងញៀន ដែលវា នាំទៅដល់មហន្ដរាយសម្រាប់មនុស្ស យ៉ាងធ្ងន់ធ្ងរ ដោយសម្ដេចបានលើក ឡើងថា “ក្មួយៗជាកាយរិទ្ធក្ដី ជាយុវជន កាកបាទក្រហមក្ដី ក្មួយៗជាសិស្សត្រូវ ស្រឡាញ់ខ្លួន អាគ្រឿងញៀនហ្នឹងចូលទៅ គឺថា អន្ដរាយហើយៗ”។ សម្ដេចបាន បន្ដទៀតថា “អាគ្រឿងញៀននេះ១គ្រាប់ តូច វានឹងក្លាយទៅជាអ្វី? កុំប្រឡែងលេង ជាមួយវាឱ្យសោះ” ហើយត្រូវរួមគ្នា ដើម្បីបង្ក្រាប ដែលការបង្ក្រាបនេះ សម្ដេចទាមទារឱ្យមានការចូលរួមពី ប្រជាពលរដ្ឋ ហើយតម្រូវឱ្យក្រសួងមហា ផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិ បាល បានប្រឹងជំរុញ ភូមិ ឃុំ មានសុវត្ថិ ភាព ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែ មករា ឆ្នាំ២០១១ នៅក្នុងកិច្ចប្រជុំពេញ អង្គរបស់គណៈរដ្ឋមន្ដ្រី សម្ដេចបាន មានប្រសាសន៍ក្រើនរំលឹកឱ្យមន្ដ្រីណា ក៏ដោយ បើសិនជាមានការពាក់ព័ន្ធ នឹងអំពើពុករលួយ ដូចជាការជួញដូរ គ្រឿងញៀន ការរំលោភដីធ្លី ការកាប់ បំផ្លាញព្រៃឈើ ទោះបីមន្ដ្រីនោះអះអាង ថា ស្មោះស្ម័គ្រជាមួយគណបក្សប្រជាជន កម្ពុជាក៏ដោយ ត្រូវតែបញ្ឈប់សកម្ម ភាពជាបន្ទាន់ ដើម្បីជៀសវាងពីការផ្ដន្ទា ទោសដោយច្បាប់រដ្ឋ ។
ការថ្លែងព្រមាននៅក្នុងអង្គប្រជុំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺចំពេល ដែលអង្គភាពប្រឆាំងអំពើពុករលួយ លោកឱម យ៉ិនទៀង បានធ្វើសន្និសីទ កាសែត ហែកសំណុំរឿងលោកផ្កាយ៣ ម៉ឹកដារ៉ា និងមន្ដ្រីផ្កាយមួយចំនួយទៀត ដែលជាប់ពាក់ព័ន្ធដៃម្ខាងចាប់ ដៃម្ខាង ជួញផងដែរ៕
ដោយ ៖ ព្រះចន្ទ
No comments:
Post a Comment