Sunday, January 23, 2011

មេធាវី​របស់​អៀង​ ​សារី​ ​សុំ​ឱ្យ​បើក​សវ​នា​កា​រតែក​ន្លះ​ថ្ងៃ​ ​ដោយ​ហេតុ​ផល​សុខ​ភាព​កូន​ក្ដី​

ភ្នំ​ពេ​ញៈ​ ​សហ​មេធាវី​របស់​ ​អៀង​ ​សារី​ ​បាន​ស្នើ​ឱ្យ​សាលា​ក្ដី​ខ្មែរ​ក្រហម​ ​កាត់​ទោស​ត្រឹម​តែ​ពាក់កណ្ដាល​ថ្ងៃ​រាល់​ ​ការ​បើក​សវ​នា​ការ​ម្ដ​ងៗ​។​ ​មូល​ហេតុ​ ​នៃ​ការ​ស្នើ​សុំ​នេះ​ ​ដោយសារ​តែ​លោក​ ​អៀង​ ​សារី​ ​មាន​បញ្ហា​សុខ​ភា​ព​។
ការ​ស្នើ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ ​ដល់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​របស់​ ​សាលា​ក្ដី​ខ្មែរ​ក្រហម​ដោយ​ក្រុម​មេធាវី​សម្អាង​ទៅ​លើ​មូល​ហេតុ​សុខ​ភាព​របស់​ ​កូន​ក្ដី​របស់​ពួក​គេ​ ​។
សំណើ​នេះ​ធ្វើ​ឡើង​ ​ពេល​ដែល​អង្គ​ ​ជំនុំ​ជម្រះ​សាលា​ដំបូង​គ្រោង​នឹង​កាត់​ ​ទោស​អតីត​មេ​ដឹកនាំ​កំពូល​នៃ​របប​កម្ពុ​ជា​ ​ប្រជា​ធិ​ប​តេ​យ្យ​របស់​ពួក​ខ្មែរ​ក្រហម​ ​បួន​នាក់​នៅ​ក្នុង​សំណុំ​រឿង​០០២ នៅ​ក្នុង​ ​អំឡុង​ខែ​មិ​ថុ​នា​ឆ្នាំ​នេះ​។
សហ​មេធាវី​កម្ពុ​ជា​លោក​ ​អាង​ ​ឧត្ដម​ ​និង​សហ​មេធាវី​អ​ន្ដរ​ជាតិ​លោក​ ​ម៉ា​យ​ ​ឃើ​ល​ ​កា​ណា​វ៉ាស(Michael Karnavas )  បាន​លើក​ឡើង​នៅ​ក្នុង​សំណើ​របស់​ខ្លួន​ថា​ ​ ​អៀង​ ​សារី​ឈឺ​ខ្នង​ហើយ​បណ្ដាល​ឱ្យ​មាន​ ​ការ​ឈឺ​ចាប់​នៅ​ពេល​ដែល​អង្គុយ​យូរ​ ​។
សហ​មេធាវី​នេះ​ថ្លែង​ថា​ ​កូន​ក្ដី​របស់​ ​ខ្លួន​មាន​បញ្ហា​តម្រង​នោម​ ​ហើយ​គាត់​ ​ពិបាក​នឹង​ប្រមូល​អារម្មណ៍​ ​និង​ថាមពល​ ​សម្រាប់​អង្គុយ​នៅ​ក្នុង​សវ​នា​ការ​រ​យៈ​ ​ពេល​យូរ​ ​។
សហ​មេធាវី​ទាំង​ពីរ​រូប​ក៏​បាន​ស្នើ​ផង​ដែរ​ ​សុំ​ឱ្យ​មាន​ការ​សម្រាក​រ​យៈ​ពេល​ ​១៥នាទី​ ​រាល់​ការ​បើក​សវ​នា​ការ​ម្ដ​ងៗ​។
លោក​អាង​ ​ឧត្ដម​ ​សហ​មេធាវី​ ​កម្ពុ​ជា​មាន​ប្រសាសន៍​ថា​ ​ការ​បើក​សវ​ ​នា​ការ​រ​យៈ​ពេល​ពេញ​មួយ​ថ្ងៃ​និង​ធ្វើ​ឱ្យ​ កូន​ក្ដី​របស់​លោក​កាន់តែ​មាន​សភាព​ ​ជំងឺ​ធ្ងន់​ខ្លាំង​ ​។
លោក​អាង​ ​ឧត្ដម​ ​ថ្លែង​ថា​ ​“ខ្ញុំ​កត់​ ​សម្គាល់​ថា​ ​គាត់​មិន​អាច​អង្គុយ​បាន​ទេ​ ​ពេញ​ម៉ោង​ពេញ​ថ្ងៃ​នោះ​ ​គឺ​ដូច​ឱ្យ​គាត់​ ​កាន់តែ​ឈឺ​ធ្ងន់​ទៅ​ ​ហើយ​រឹត​តែ​បង្អាក់​ ​ពេល​វេលា​របស់​តុលាការ​ទៅ​វិញ​ទេ​។​ ​យើង​ ​មើល​ឃើញ​ថា​ ​ការ​ជំនុំ​ជម្រះ​ក្ដី​តែ​មួយ​ ​ពេល​សម្រាប់​មួយ​ថ្ងៃ​ជា​ការ​សម​រម្យ​”។
លោក​ឡា​ស​ ​អ​ល​សិន​ ​ម​ន្ដ្រី​ផ្នែក​ ​ទំនាក់​ទំនង​កិច្ច​ការ​ច្បាប់​របស់​សាលា​ ​ក្ដី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា​ ​សាលា​ ​ដំបូង​នឹង​ពិចារណា​ទៅ​លើ​សំណើ​របស់​ ​ក្រុម​មេធាវី​ការពារ​ក្ដី​ ​។
លោក​ឡា​ស​ ​អ​ល​សិន​ ​ថ្លែង​ថា​ ​“តុលាការ​ ​បាន​ទទួល​សំណើ​ពី​លោក​ ​អៀង​ ​សារី​ ​ហើ​យ​។​ ​តុលាការ​នឹង​ពិចារណា​លើ​ ​សំណើ​នេះ​ ​ខ​ណៈ​ដែល​ពេល​នេះ​ ​តុលាការ​ ​កំពុង​រៀបចំ​ផែនការ​សម្រាប់​ការ​កាត់​ ​ទោ​ស​។​ ​ប៉ុន្ដែ​យើង​មិន​ទាន់​ដឹង​ថា​ ​តើ​ ​តុលាការ​នឹង​សម្រេច​លើ​សំណើ​នេះ​នៅ​ ​ពេល​ណា​នោះ​ទេ​”។
អតីត​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​និង​ជា​រដ្ឋ​ ​ម​ន្ដ្រី​ការ​បរទេស​ខ្មែរ​ក្រហម​អៀង​ ​សារី​ ​អាយុ​៨៥ឆ្នាំ​នៅ​ឆ្នាំ​នេះ​ ​ត្រូវ​ចោទ​ប្រកាន់​ ​ពី​បទ​ឧក្រិដ្ឋ​កម្ម​ស​ង្គ្រា​ម​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ ​ពូជ​សាសន៍​ ​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ ​ជាតិ​ ​។
របប​កម្ពុ​ជា​ប្រជា​ធិ​ប​តេ​យ្យ​របស់​ ​ពួក​ខ្មែរ​ក្រហម​ត្រូវ​រង​ស្ដី​បន្ទោស​ចំពោះ​ ​មរណ​ភាព​ឱ្យ​ប្រជា​ជន​កម្ពុ​ជា​ពី​១.៧ លាន​នាក់​ទៅ​២.២លាន​នាក់​ ​ចន្លោះ​ ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​ ​១៩៧៩ 

 
ដោយ​ ៖ សហ​ការី​

No comments:

Post a Comment