Sunday, January 23, 2011

នគរបាល​ខេ​ត្ដ​ព្រះ​សីហ​នុ​ឃាត់​ខ្លួន​នាយក​គ្រប់គ្រង​មន្ទីរ​សម្រាក​ព្យាបាល​ឃ្លាំង​លើ​

ខេ​ត្ដ​ព្រះ​សីហ​នុ​ ​៖ នាយក​មន្ទីរ​ព្យាបាល​ ​ឯក​ជន​ឃ្លាំង​លើ​ម្នាក់​ ​ត្រូវ​នគរបាល​ ​នាំ​ខ្លួន​យក​មក​សួរ​ចម្លើយ​នៅ​ស្នង​ការ​ ​ដ្ឋា​ន​នគរបាល​ខេ​ត្ដ​ព្រះ​សីហ​នុ​ ​កាល​ពី​ ​វេលា​ម៉ោង​ប្រមាណ​៩និង​១០នាទី​ព្រឹក​ ​ថ្ងៃ​ទី​២២ខែ​មក​រា​ឆ្នាំ​២០១១ ដោយ​គេ​ ​មិន​ដឹង​អំពី​មូល​ហេតុ​ច្បាស់លាស់​នៅ​ ​ឡើ​យ​។​ ​ប៉ុន្ដែ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ ​ដដែល​នេះ​ ​នាយក​រូប​នោះ​ ​នៅ​មិន​ទាន់​ ​វិល​ត្រ​ឡប់​ទៅ​មន្ទីរ​ព្យាបាល​វិញ​នៅ​ឡើ​យ​។
បុគ្គលិក​មន្ទីរ​ព្យាបាល​ឃ្លាំង​លើ​ម្នាក់​បាន​និយាយ​ថា​ ​គេ​ឃើញ​នគរបាល​ខេ​ត្ដ​ ​ព្រះ​សីហ​នុ​ ​មក​អញ្ជើញ​នាយក​ទៅ​ប៉ុស្ដិ៍​ នគរបាល​តាំង​ពី​ព្រឹក​រហូត​មក​ដល់​ ​រសៀល​នេះ​ ​នៅ​មិន​ទាន់​ឃើញ​ត្រ​ឡប់​ ​មក​វិញ​នៅ​ឡើយ​ ​។
ម​ន្ដ្រី​នគរបាល​អ​ន្ដោ​ប្រវេ​សន៍​ ​ខេ​ត្ដ​ ​ព្រះ​សីហ​នុ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​បាន​និយាយ​ប្រាប់​ថា​ ​ជន​ស​ង័្សយ​ដែល​ ​ត្រូវ​ឃាត់​ខ្លួន​នៅ​ពេល​នេះ​ឈ្មោះ​ ​ប្រុង​ ​ឡាវ​ ​ភេទ​ប្រុស​ ​អាយុ​ជាង​៤០ឆ្នាំ​ ​ជា​ ​អាណិកជន​ខ្មែរ​នៅ​ប្រទេស​កា​ណា​ដា​ ​បាន​ ​មករ​ក​ស៊ី​ចូល​ហ៊ុន​បើក​មន្ទីរ​ព្យាបាល​ ​នៅ​ឃ្លាំង​លើ​ ​ក្នុង​សង្កាត់​លេខ​១ ក្រុង​ ​ខេ​ត្ដ​ព្រះ​សីហ​នុ​ ​រ​យៈ​ពេល​មិន​ទាន់​គ្រប់​ ​១ឆ្នាំ​ផង​ទេ​ ​។
ម​ន្ដ្រី​នគរបាល​ដដែល​នោះ​ ​បាន​ប​ន្ដ​ ​ទៀត​ថា​ ​ការ​ឃាត់​ខ្លួន​នោះ​ ​គឺ​នគរបាល​ ​ខេ​ត្ដ​ព្រះ​សីហ​នុ​ ​គ្រាន់​តែ​បាន​សហ​ការ​ជា​ ​មួយ​នគរបាល​នាយក​ដ្ឋា​ន​ព្រហ្ម​ទណ្ឌ​ ​ក្រសួង​មហាផ្ទៃ​តែ​ប៉ុណ្ណោះ​ ​។ ក្រោយ​ពី​ ​ការ​ចាប់​ខ្លួន​ហើយ​ក៏​បាន​ប្រគល់​មុខ​ ​សញ្ញា​ឱ្យ​ទៅ​ខាង​នគរបាល​ក្រសួង​ភ្លា​មៗ​ដោយ​មិន​បាន​សួរ​នាំ​អ្វី​ទេ​ ​គ្រាន់​តែ​ ​ដឹង​ថា​ ​ជន​សង្ស័យ​រូប​នោះ​ ​មាន​ការ​ពាក់​ ​ព​ន្ធ័​និង​បទ​ល្មើស​រំលោភ​លើ​សេចក្ដី​ទុក​ចិ​ត្ដ​តែ​ប៉ុណ្ណោះ​ ​។
លោក​ប៉ូ​ ​សុង​ ​អ្នក​គ្រប់គ្រង​ទូទៅ​ ​នៃ​មន្ទីរ​ព្យាបាល​ឃ្លាំង​លើ​បាន​ប្រាប់​ ​នគរ​វ​ត្ដ​ថា​ ​មន្ទីរ​ព្យាបាល​របស់​គាត់​ ​មាន​ច្បាប់​ត្រឹម​ត្រូវ​មិន​មាន​អ្វី​ពាក់​ព​ន្ធ័​ក្នុង​រឿង​នគរបាល​ឃាត់​ខ្លួន​មនុស្ស​នោះ​ ​ទេ​ ​។ លោក​ថា​រឿង​នាំ​ខ្លួន​នោះ​ជា​រឿង​ ​បុគ្គល​ ​ម្យ៉ាង​វិញ​ទៀត​ ​គាត់​ក៏​មិន​ទាន់​ ​ដឹង​ច្បាស់​ថា​ ​នគរបាល​ខាង​ណា​មក​ ​ឃាត់​ខ្លួន​បុគ្គល​ម្នាក់​នោះ​ដែរ 

 
ដោយ​ ៖ សហ​ការី​

No comments:

Post a Comment