នៅសបា្ដហ៍នេះ ក្រុមមេទ័ពខ្មែរនៅតំបន់ប្រាសាទព្រះវិហារបានអនុញ្ញាតមេទ័ព និងចៅ ហ្វាយខេត្ដស៊ីសាកេតរបស់សៀមឱ្យចូលថ្វាយបង្គំព្រះរតនត្រៃនៅក្នុងវត្ដ កែវសិក្ខាគីរីស្វរៈរបស់ខ្មែរដែលឋិតនៅជាប់នឹងជើងភ្នំប្រាសាទព្រះវិហារក្នុងទឹកដី កម្ពុជាតាមសំណើដ៏ទទូចជាច្រើនដងរបស់សៀមមួយក្រុមនេះ ។ នេះជាលើកទី១ ហើយនៃវត្ដមានសៀមនៅក្នុងវត្ដកែវសិក្ខាគីរីស្វរៈ បន្ទាប់ពីទាហានសៀមបាន ដកចេញពីវត្ដខ្មែរមួយនេះកាលពីថ្ងៃទី១ ខែធ្នូឆ្នាំទៅ ។ គេជឿជាក់ថា ប្រសិនបើ ភាគីខ្មែរនៅតែអនុញ្ញាតដូច្នេះ ច្បាស់ជានឹងមានក្រុមសៀមឯទៀតបន្ដកន្ទុយគ្នា សុំចូលមកវត្ដកែវសិក្ខាគីរីស្វរៈនៅពេលក្រោយៗទៀតជាមិនខាន ហើយផលវិបាក ចុងក្រោយគឺអាចនឹងមានវត្ដមានក្រុមប្រដាប់អាវុធសៀមឈ្លានពាននៅនឹងវត្ដ នេះជាថ្មីម្ដងទៀត ។ ដូច្នេះ អស់លោកមានសមត្ថកិច្ចនៅតំបន់ប្រាសាទព្រះវិហារ គួរតែពិចារណាឡើងវិញ ។
មជ្ឈដ្ឋានទូទៅដែលបានដឹងថា កងទ័ពខ្មែរនៅតំបន់ប្រាសាទព្រះវិហារទើបតែ អនុញ្ញាតឱ្យក្រុមមេទ័ពនិងអភិបាលខេត្ដសៀមចំនួន៨នាក់ ចូលមកវត្ដកែវសិក្ខា គីរីស្វរៈ ដើម្បីថ្វាយបង្គំព្រះរតនត្រៃក្នុងហេតុផលសុំសេចក្ដីសុខនោះ អ្នកណាក៏ សម្ដែងការភ្ញាក់ផ្អើលដែរ ។ ភ្ញាក់ផ្អើលមកពីគេខ្លាចនេះ វាជាល្បិចកលរបស់ ពួក សៀមព្យាយាមចូលមកកាន់ក្ដាប់វត្ដនេះឡើងវិញ នៅពេលខាងមុខក្នុងទេសកាល ណាមួយ។ បើពុំនោះសោត ការចេញចូលវត្ដខ្មែរជាញឹកញយដងពេកទៅ ថ្ងៃក្រោយពួកសៀមអាចឃោសនានិងបង្ហាញភស្ដុតាងថា វត្ដកែវសិក្ខាគីរី ស្វរៈជាវត្ដសៀម ហើយខ្មែរដណ្ដើមកាន់កាប់ក៏អាចថាបាន ពីព្រោះក្រុមចោរ ឈ្លានពានមានល្បិចកលច្រើនណាស់ ។ នៅក្នុងប្រទេសសៀមមានវត្ដពុទ្ធសាសនា យ៉ាងច្រើននៅគ្រប់ទិសទីខេត្ដខណ្ឌ ហេតុអ្វីពួកសៀមមិនទៅសុំសេចក្ដីសុខ បែរជា មកទទូចចូលតែវត្ដកែវសិក្ខាគីរីស្វរៈនៅនឹងព្រំដែន ដែលកំពុងតែប្រឈមនឹង ទំនាស់ព្រំដែនរវាងកម្ពុជានិងថៃនៅពេលនេះទៅវិញ? បញ្ហាសុំចូលវត្ដកែវសិក្ខា គិរីស្វរៈពីសំណាក់ពួកចោរសៀមឈ្លានពានបែបនេះ វាមានលំនាំប្រហាក់ប្រហែល នឹងមុនថ្ងៃ ១៥ កក្កដា ២០០៨ ដែលក្រុមបព្វជិតនិងសីលវតីសៀម៣នាក់មកសុំ ចូលធ្វើសមាធិកម្មដ្ឋាននៅនឹងវត្ដកែវសិក្ខាគីរីស្វរៈនេះដែរ ។ ជាលទ្ធផលចុង ក្រោយ គឺពួកកងប្រដាប់អាវុធសៀមយកលេសថា ចូលមកយកបព្វជិតនិង សីលវតីទាំងនោះទៅវិញ ហើយកម្លាំងទាំងនោះក៏ក្រាញននៀលនៅនឹងវត្ដនេះអស់ រយៈពេលជាងពីរឆ្នាំ ទម្រាំសម្របសម្រួលពួកគេឱ្យចេញទៅវិញបានចប់សព្វគ្រប់ នៅចុងឆ្នាំទៅវិញ ។
ជាការពិតហើយដែលថា មានកម្លាំងប្រដាប់អាវុធខ្មែរអមដំណើរពួកសៀម ដែលចូលវត្ដកែវសិក្ខាគីរីស្វរៈ កាលពីពីរបីថ្ងៃមុននេះយ៉ាងតឹងរ៉ឹងដែលមិនឱ្យ ក្រុមសៀមនេះធ្វើអ្វីតាមអំពើចិត្ដក្រៅពីថ្វាយបង្គំព្រះចប់ ហើយត្រឡប់ទៅវិញ ក៏ដោយ ប៉ុន្ដែរូបភាពនេះអាចពន្យល់បានថាជាការចាញ់ល្បិចមួយក្ដារថ្មីរបស់ សមត្ថកិច្ចកម្ពុជាយើងដែលកំពុងឈរជើងនៅតំបន់នោះហើយ ពីព្រោះដំណើរ ក្រុមសៀមចូលវត្ដខ្មែរនេះអាចឱ្យពួកគេបកស្រាយប្រាប់មជ្ឈដ្ឋានសៀមនិង អន្ដរជាតិនៅពេលណាមួយក៏បានដែលថាវត្ដនេះជាកម្មសិទ្ធិរបស់គេ ហើយត្រូវ កម្លាំងកម្ពុជាឈ្លានពានកាន់កាប់ក្នុងជម្លោះព្រំដែននាពេលនេះ ។ ដូច្នេះ ប្រការល្អ បំផុត អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាដែលទទួលខុសត្រូវក្នុងតំបន់តោងប្រយ័ត្ន ក្នុងការសម្ដែងមិត្ដភាព សាមគ្គីភាពនិងការរស់នៅជិតខាងគ្នាល្អ ដែលបង្កប់នូវ ល្បិចទុច្ចរិតរបស់ក្រុមសៀមឈ្លានពានឱ្យគ្រប់ជ្រុងជ្រោយ ។ បើពុំដូច្នោះទេ ថ្ងៃណាមួយ ក្រុមសៀមសម្បូរណ៍ល្បិចអស់នេះនឹងប្រើប្រាស់មធ្យោបាយនិង ល្បិចបំភាន់ផ្សេងៗទៀតដើម្បីចូលលុកលុយកាន់កាប់វត្ដខ្មែរយើងម្ដងទៀត នាំឱ្យ ពិបាកដោះស្រាយ ។
នៅក្នុងបរិបទដដែលនេះដែរ ដំណាលគ្នានឹងក្រុមសៀម៨នាក់សុំចូលវត្ដកែវ សិក្ខាគីរីស្វរៈនោះ មានសៀមអនាមិកក្រុមផ្សេងមួយទៀតបានលួចនាំព្រះពុទ្ធប្ប ដិមា (ព្រះអង្គធំ) ដែលមានរចនាបទ្មជាលក្ខណៈវប្បធម៌សៀមទៅដាក់ក្នុងតំបន់ មុំបី (កម្ពុជា, លាវនិងសៀម) ទាំងយប់ដែលស្ថិតនៅចម្ងាយពីប្រាសាទព្រះវិហារ ប្រហែល៣០គីឡូម៉ែត្រដែលឋិតនៅក្នុងទឹកដីខ្មែរ ។ ទាល់តែព្រឹកឡើងទើបកង កម្លាំងប្រដាប់អាវុធខ្មែរឃើញហើយលើកចេញទៅវិញ។ នេះក៏ជារូបភាពឈ្លានពាន បែបថ្មីមួយទៀតរបស់សៀមដែរ ពោលគឺពួកវាបាននិងនៅតែបន្ដប្រើប្រាស់គ្រប់ រូបភាពដើម្បីច្បិចយកអាណាខេត្ដខ្មែរតាមដែលពួកគេអាចធ្វើបាននៅគ្រប់កាលៈ ទេសៈ ។ ដូច្នេះ កងយុទ្ធពលខេមរភូមិន្ទ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ ថ្នាក់ គួរពង្រឹងស្មារតីម្ចាស់ការក្នុងការឃុំគ្រងថែរក្សាបូរណភាពទឹកដី នៅតាម ខ្សែបន្ទាត់ព្រំដែនជាមួយសៀម ជាពិសេសតំបន់ប្រាសាទព្រះវិហារវត្ដកែវសិក្ខា គីរីស្វរៈ ឱ្យបានខ្ជាប់ខ្ជួនបំផុតចាប់ពីពេលនេះតទៅ ។ យកល្អគឺចាប់ពីពេលនេះ មិនគួរអនុញ្ញាតឱ្យពួកសៀមឈ្លានពាននាំគ្នាចូលមកក្នុងទឹកដីកម្ពុជាតទៅទៀតទេ ពីព្រោះ ទង្វើនេះពុំនាំប្រយោជន៍ដល់ខ្មែរយើងឡើយ ។
យើងត្រូវកំណត់ឱ្យច្បាស់ថា វត្ដកែវសិក្ខាគីរីស្វរៈ និងតំបន់ប្រាសាទព្រះវិហារ ទាំងមូលជាតំបន់យុទ្ធសាស្ដ្រយ៉ាងសំខាន់ក្នុងគ្រាមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃនាបច្ចុប្បន្នកាល ។ ពួកសៀមគ្រប់ប្រភេទនៅពេលនេះនៅតែមៀងមើល គ្រប់វិនាទីមកលើទឹកដីខ្មែរ ប៉ុនប៉ងទន្ទ្រានកាន់ក្ដាប់តាមយុទ្ធវិធីក្ដៅផង ត្រជាក់ ផងនៅគ្រប់កាលៈទេសៈ ពិសេសវត្ដកែវសិក្ខាគីរីស្វរៈជាចំណុចចាប់ផ្ដើមនៃ ជម្លោះទឹកដី ដែលប្រសិនបើប្រមាទធ្វេសប្រហែសតែបន្ដិច យើងនឹងអាចមាន បញ្ហាពិបាកដោះស្រាយក្នុងរយៈពេលយូរទៅមុខទៀតជាពុំខាន ។ អាស្រ័យហេតុ នេះ សមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរប្រាសាទព្រះវិហារមិនគួរទុក វត្ដកែវសិក្ខាគីរីស្វរៈជានំដ៏សែនឆ្ងាញ់របស់សៀមឈ្លានពានទៀតទេ ។ និយាយឱ្យ ចំឆាប់ចប់ គឺថាចាប់ពីពេលនេះទៅមុខ កម្ពុជាត្រូវតែបញ្ចប់បិទច្រកដាច់ខាត កុំឱ្យសៀមចូលវត្ដកែវសិក្ខាគីរីស្វរៈ ហើយបើសៀមណានៅតែរឹងក្បាលចចេស ចូលមកដែលរំលោភលើបទហាមប្រាមរបស់កម្ពុជា, យើងគ្មានវិធីណាក្រៅពី ត្រូវតែកម្ទេចពួកវាឱ្យខ្ចាត់ខ្ចាយទៅវិញនោះឡើយ ។ មានតែវិធីនេះទេ ទើប យើងអាចការពារបូរណភាពដែនដីនិងអធិបតេយ្យជាតិឱ្យបានឋិតឋេរគង់វង្ស ជារៀងរហូត ៕
ដោយ ៖ អាចារ្យ កេត
No comments:
Post a Comment