ភ្នំពេញៈ សារព័ត៌មាននគរវត្ដបាន ទទួលសេចក្ដីរាយការណ៍តាមទូរស័ព្ទ ចំនួន៣ដងហើយ នៅក្នុងសបា្ដហ៍នេះ ស្ដីអំពីល្បែងស៊ីសងខុសច្បាប់បែប អនាធិបតេយ្យនៅតំបន់ស្ថានីយរទេះ ភ្លើងក្បែរដីលោកឧកញ៉ាគិត ម៉េង ដែល បច្ចុប្បន្នមានកម្លាំងប៉េអឹមយាមនៅ ទីនោះ ហើយក៏បានបង្កការរំខានជាញឹក ញយដល់ប្រជាពលរដ្ឋផងដែរ ។
សេចក្ដីរាយការណ៍តាមទូរស័ព្ទពីម្សិល មិញឱ្យដឹងថា រហូតមកដល់ពេលនេះ សកម្មភាពលេងល្បែងស៊ីសងបានអន់ថយ បន្ដិចវិញហើយ ក្រោយពីនគរបាលប៉ុស្ដិ៍ ស្រះចកបានហៅមនុស្សម្នាក់ទៅព្រមាន។ សេចក្ដីរាយកាណ៍បន្ដថា ល្បែងបៀរ ឃើញថាអន់ថយមែន ប៉ុន្ដែពួកគេនៅ លេងបៀរតងដែលការដាក់ភ្នាល់មួយ ដៃៗរាប់ម៉ឺនរៀល។ អ្នកមកលេងនៅទីនេះ ភាគច្រើនជាប៉េអឹមនៅចាំដីទីនោះ ។
ប្រភពបន្ដថា ទីតាំងបើកលេងល្បែង នោះ គឺនៅខាងលិចប៉ុស្ដិ៍ប៉េអឹមប្រហែល ៣០ម៉ែត្រ ទីតាំងនេះមានបើកលេង ល្បែងទាំងយប់ទាំងថ្ងៃរួមទាំងការចាក់ កន្ទុយលេខផងដែរ ។
លោកឆាយ ធីរិទ្ធ ចៅសង្កាត់ស្រះចក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១១ នៅ ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពនាបានឱ្យដឹងថា បើផ្អែកតាមរបាយការណ៍ គឺអាជ្ញាធរ សង្កាត់បានផ្សព្វផ្សាយនិងសរសេរប៉ាណូ តូចៗដើរបិទក្នុងភូមិរបស់ខ្លួន ប្រយោជន៍ ឱ្យប្រជាពលរដ្ឋយល់អំពីគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ។ ប៉ុន្ដែ ទំនងជាលោកចៅសង្កាត់ភ្លេចចូលផ្សព្វ ផ្សាយតំបន់ស្ថានីយរទេះភ្លើងនេះក៏មិន ដឹងបានជាប្រជាពលរដ្ឋនៅតំបន់នេះអាច លេងល្បែងស៊ីសងទាំងយប់ទាំងថ្ងៃបាន។ លោកឆាយ ធីរិទ្ធ ក៏បានលើកឡើងដែរ ថា មូលដ្ឋានសង្កាត់របស់ខ្លួន គឺទំហំធំ ជាងគេក្នុងចំណោម១១ សង្កាត់ក្នុងខណ្ឌ ដូនពេញ ហើយវាក៏សម្បូរតំបន់ស្មុគ ស្មាញច្រើនជាងគេផងដែរ ក្នុងការគ្រប់ គ្រង ។
គួរបញ្ជាក់ថា លក្ខណៈ៥យ៉ាងស្ដីពី គោលនយោបាយភូមិ-សង្កាត់មាន សុវត្ថិភាពនោះគឺ ១-គ្មានសកម្មភាព លួចឆក់ប្លន់គ្រប់ប្រភេទ, ២-គ្មានការ ផលិត ការចែកចាយ និងការប្រើប្រាស់ គ្រឿងញៀនខុសច្បាប់, ៣-គ្មានអំពើ អនាចារ ការជួញដូរស្ដ្រីនិងកុមារ និង អំពើហិង្សាក្នុងគ្រួសារ, ៤-គ្មានក្មេង ទំនើង និងទី៥-គ្មានការលេងល្បែងស៊ី សងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់ អាវុធខុសច្បាប់និងបទល្មើសផ្សេងៗ ៕
ដោយ ៖ តាឡឹម
No comments:
Post a Comment