Sunday, January 23, 2011

លោកជំទាវ​ប៊ុនរ៉ានី​ហ៊ុន​សែន​នឹង​ត្រូវ​តែងតាំង​ជា​ឥស្សរជន​ឆ្នើម​សម្រាប់​កិច្ចការ​ស្ត្រី​និង​កុមារ​

ភ្នំពេញ​: លោកជំទាវ​ប៊ុន រ៉ានី ​ហ៊ុន សែន ​ប្រធាន​កាកបាទក្រហមកម្ពុជា​នឹង​ត្រូវ​តែងតាំងដោយ អគ្គលេខាធិការ​សហប្រជាជាតិ​នៅ​ខែ​ក្រោយ​ជា​ឥស្សរជន​ឆ្នើម​សម្រាប់​សកម្មភាព​រួម​របស់​អគ្គលេខាធិការ​សហប្រជាជាតិ​លោក​បាន​គី​មួន​នៅក្នុង​សកម្មភាព​ដើម្បី​លើក​​កម្ពស់​សុខភាព​ស្ត្រី​និង​កុមារ​។​

​ដោយ​ធ្លាប់​ជា​គិលានុបដ្ឋាកយិការ​និង​ជា​ម្តាយ​ដែល​បាត់បង់​កូន​ដំបូង​នោះ​លោក ជំទាវ​ប្រធាន​កាកបាទ​ក្រហម​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​មនុស្ស​ដែល​មាន​តួនាទី​ដ៏​មាន​ឥទ្ធិពល​ដើម្បី​បន្ថែម​ទៅ​លើ​សម្លេង​សម្រាប់​យុទ្ធនាការ​ពិភពលោក​មួយ​ដែល​បាន​ទទួល​ការសន្យា​លុយ​ចំនួន​ ៤០ ​ពាន់​លាន​ដុល្លា​សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​។​

​លោក​បាន ​គីមូន ​បានបង្ហាញ​ផែនការរ​បស់​គាត់​ជូន​ដល់​កិច្ចប្រជុំ​កំពូល​ស្តី​ពី​គោលដៅ​​អភិវឌ្ឍន៍​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​កាល​ពី​ខៃ​កញ្ញា ​ឆ្នាំ​មុន​។​ ឆ្នាំ​២០១៥ ​គឺជា​ឆ្នាំ​​ដែល​ត្រូវ​សម្រេច​អោយបាន​គោលដៅ​ទាំងនេះ​ដោយ​រួម​មាន​ការកាត់បន្ថយ​ភាពក្រីក្រ​និង​ការលើកកម្ពស់​សុខភាព​និង​ការអប់រំ​។​

​ខណៈ​ដែល​កម្ពុជា​កំពុងតែ​ស្ថិត​នៅលើ​ផ្លូវ​សម្រេច​គោលដៅ​ជា​ច្រើន​នោះ​ជា​ពិសេស​នៅ​ក្នុង​ផ្នែក​ជំងឺ​អេដស៍​និង​មេរោគ​អេដស៍​ប្រទេស​នេះ​នៅតែ​មាន​អត្រា​មរណ​:​នៅក្នុង​ចំណោម​​មាតា​ខ្ពស់​ជាងគេ​នៅក្នុង​តំបន់​អាស៊ី​ដោយ​មាន​អត្រា​មរណ​:​ប្រមាណ ​៤៦១​នាក់​ក្នុងចំណោម​ការ​ផ្តល់​កំណើត​រស់ ​១០០០០ ​នាក់​កាលពី​ឆ្នាំ​២០០៨​។​

 ដោយហេតុ​ថា​គោលដៅ​អភិវឌ្ឍន៍​មាន​គោលបំណង​កាត់បន្ថយ​អត្រា​មរណ​:​នៅក្នុង​ចំណោម​​មាតា​មក​នៅត្រឹម​ ២៥០ ​នាក់​នៅក្នុង​ចំណោម​ការ​ផ្តល់កំណើត​រស់ ​១០០០០​ត្រឹម​ឆ្នាំ ​២០១៥ ​លោក​បាន ​គី​មូន នឹង​ជួយ​ប្រទេស​នានា​ដូចជា​ ប្រទេស​កម្ពុជា​ដែល​ប្រឈមមុខ​នឹង​បញ្ហា​សម្រេច​គោលដៅ​នេះ​។​

​ក្រសួង​សុខាភិបាល​កំពុង​តែ​មាន​គំនិត​ផ្តួចផ្តើម​ដ៏​លឿន​ស្រាប់​ហើយ​ដើម្បី​កាត់បន្ថយ​អត្រា​ម​​រណ​:​ក្នុងចំណោម​មាតា​និង​ទារក​។ ​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ក្រោម​ផែនការ​របស់​លោក​បាន​ គីមូន យុទ្ធសាស្ត្រ​ជា​ច្រើន​ត្រូវបាន​គេ​គិតគូរ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​និង​ធនាគារពិភពលោក អង្គការ​យូ​នី​សេ​ហ្វ​និង​អង្គការ​មូលនិធិ​ប្រជាជន​សហប្រជាជាតិ​និង​កម្មវិធី​រួម​សហប្រជាជាតិ​ស្តីពី​មេរោគ​អេដស៍​និង​ជំងឺ អេដស៍​(UNAIDS)​។​

UNAIDS បាន​សហការ​ជាមួយ​លោកជំទាវ​ប៊ុន រ៉ានី ​ហ៊ុន ​សែន ​រួច​ហើយ​។ នៅក្នុង​ភាព​ជា​ដៃគូរ​ជាមួយនឹង​ទីភ្នាក់ងារ​សហប្រជាជាតិ វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​តែងតាំង​លោកជំទាវ​ជា​ឥស្ស​រ​ជនជាតិ​ឆ្នើម​ថ្នាក់ជាតិ​នៅ​ក្នុង​ការ ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍​កាលពី​ឆ្នាំ​២០០៦​។​

​សហប្រជាជាតិ​រំពឹងថា​ភាពជា​អ្នកដឹកនាំ​ដ៏​រឹងមាំ​របស់​លោកជំទាវ​នៅក្នុង​វិស័យ​នេះ​នៅ​អំឡុង​ពេល​រយ​:​ពេល​បួន​ឆ្នាំ​កន្លង​មក​នឹង​ត្រូវ​ឆ្លុះបញ្ចាំង​នៅ​ក្នុង​តួនាទី​ថ្មី​របស់​លោកជំទាវ​នៅ​ក្នុង​ការលើកកម្ពស់​កា​រ​យល់ដឹង​អំពី​សុខភាព​មាតា​និង​ទារក​។​

​ក្នុងនាម​ជា​ឆ្មប​ដ៏​មានបទពិសោធន៍​ម្នាក់​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​ម្តាយ​ជា​ច្រើន​និង​បាន​ជួយ​ដល់​ការបង្កើត​កូន​ជា​ច្រើន​រយ​នាក់​។ ​លោកជំទាវ​បាន​បាត់បង់​កូន​ដំបូង​របស់​លោកជំទាវ​ឈ្មោះ​ កម្សត់ ​បន្ទាប់ពី​លោកស្រី​បាន​ផ្តល់កំណើត​នៅ​ស្រុក​មេ​មុត ​ខេត្ត​កំពង់ចាម​កាលពី​ថ្ងៃទី​១០ ​ខែវិច្ឆិកា ​ឆ្នាំ​១៩៧៦​។​

​នៅ​ប្រទេស​កម្ពុជា គ្រូពេទ្យ​និយាយថា​បញ្ហា​ប្រឈម​ធំ​បំផុត​ដើម្បី​កាត់បន្ថយ​អត្រា​មរណ​:​នៅក្នុង​ចំណោម​មាតា​គឺ​ធ្វើយ៉ាងណា​អោយ​ស្ត្រី​មាន​ផ្ទៃពោះ​ទទួលបាន​ការថែទាំ​ពី​បុគ្គលិក​សុខាភិបាល​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​នៅ​មុនពេល ក្នុង​អំឡុង ពេល ​និង​ក្រោយពេល​ការ​ផ្តល់​កំណើត​។​

 ភាពយឺតយ៉ាវ​នៅ​ក្នុង​ការសម្រេចចិត្ត​ដើម្បី​ទទួល​ការថែទាំ​គឺជា​មូលហេតុ​ចម្បង​មួយ​នៃ​មរណ​:​ភាព​រួមជាមួយ​នឹង​ភាពយឺត​យ៉ាង​នៅ​ក្នុង​ការ​ទៅ​ដល់​មជ្ឈមណ្ឌល​ថែម​ទាំ​សុខភាព​និង​ភាពយឺតយ៉ាវ​នៅ​ក្នុង​ការទទួល​បាន​កា​រ​ថែទាំ​៕
 

ដោយ : ​​ភីធ័រ​ស្តារ​CEN

No comments:

Post a Comment