ភ្នំពេញ ៖ រហូតដល់វេលាម៉ោង ៤ និង១០នាទី ល្ងាចនេះ គណៈកម្មការ MOU កម្ពុជា-ថៃ ដែលគ្រោងជួប ពិភាក្សាគ្នាពី បញ្ហាព្រំដែនរវាងខេត្ដប៉ៃលិនកម្ពុជា និងខេត្ដច័ន្ទបូរីថៃ ត្រូវបានខកខានមិនទាន់ដំណើរការនៅឡើយទេ។
សូមជម្រាបាថា កាលពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១១ មេបញ្ជាការកងទ័ពជើងទឹកច័ន្ទបូរីត្រាតប្រទេសថៃ រួមនិងប្រតិភូថៃចំនួន ៣០នាក់ ចុះមកផ្អាកការសាងសង់ជញ្ជាំងអូរការពារទឹកជំនន់ តាមបណ្ដោយផ្លូវជាតិលេខ ៥៧ ឋិតក្នុងបរិវេណច្រកអន្ដរជាតិព្រំ ដើម្បីសុំភាគីកម្ពុជាផ្អាកការសាងសង់នេះជាបណ្ដោះអាសន្ន រង់ចាំថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១១ ដើម្បីឱ្យគណៈកម្មការ MOU នៃប្រទេសទាំងពីរជួបពិភាក្សាគ្នាសិន ប៉ុន្ដែរហូតមកទល់ល្ងាចថ្ងៃទី ២៨ នេះ ការសន្យារបស់ថៃមិនត្រូវបានពួកគេអនុវត្ដទេ។
លោក ជិន ចំណាន ប្រធានច្រកទ្វារអន្ដរជាតិព្រំ បានបញ្ជាក់នៅល្ងាចថ្ងៃទី ២៨ នេះថា ការគ្រោងទុកស្ដីពីការ ជួបពិភាក្សាតាមសំណូមពររបស់ភាគីថៃ នៃការផ្អាកសាងសង់ជញ្ជាំងច្រាំងអូរ របស់កម្ពុជាទំនងជាត្រូវអាក់ខាន ព្រោះ មិនឃើញភាគីថៃមកដូចតាមការសន្យានោះទេ៕
ដោយ ៖ ភិរម្យ
No comments:
Post a Comment