Saturday, January 29, 2011

នាយទាហាន​ខ្មែរ​និង​ថៃ​ជួប​គ្នា​នៅ​ប្រាសាទតាមាន់ធំ​ដើម្បី​បន្ធូរ​សភាពការណ៍​

ភ្នំពេញ​: មេបញ្ជាការ​ការពារ​ព្រំដែន​ខ្មែរ​និង​ថៃ​រវាង​ខេត្ត​បន្ទាយមានជ័យ​និង​ខេត្ត​បូ​រ៉​រ៉ាំ​និង​សុរិន្ទ​បាន​ជួប ពិភាក្សា​គ្នា​នៅ​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៩​មករា​នេះ​នៅ​ឯ​ប្រាសាទតាមាន់ធំ​ដើម្បី​ធ្វើយ៉ាងណា​បន្ធូ​បន្ថយ​ស្ថានការណ៍​នៅ​តាម​ជាយ​ដែន​។​

​ភាគី​កម្ពុជា​មាន​លោក​វរៈសេនីយ៍ឯក​នាក់ រ​ង្ស មេបញ្ជាការរង​កងពល​តូច​ថ្មើជើង​លេខ​៤២ និង​វរៈសេនីយ៍ឯក​សម សួង​នាយរង​សេនាធិការ​ភូមិភាគ​៤​បាន​ជួប​ជាមួយ​វរៈសេនីយ៍ឯក​ថៃ​ម្នាក់​ឈ្មោះ​អា​ឌុន​នៃ​ទាហាន​ឈុតខ្មៅ​ការពារ​ព្រំដែន​ថៃ​។​

​គោលបំណង​នៃ​ជំនួប​នោះ​គឺ​ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​តាម​ជាយដែន​ដែល​កំពុង​តែ​តានតឹង​។ ភាគី​ថៃ​បាន​អះអាង​ថា ពួក​គេ​គ្រាន់តែ​ការពារ​កុំឱ្យ​ពួក​ជ្រុលនិយម​អាវ​លឿង​ថៃ​ចូល​ទៅ កាន់​ប្រាសាទ​តែប៉ុណ្ណោះ និង​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ទាហាន​ថៃ​ដែល​បាន​ចូល ទៅ​ប្រាសាទ​តា​មាន់​កាលពី​យប់​ថ្ងៃទី​២៧​មករា​។​

​ទាក់ទិន​នឹង​ការធ្វើ​សមយុទ្ធ​យោធា​នៅ​តាម​ជាយ​ដែន ភាគី​ថៃ​អះអាងថា​នឹង​ជូនដំណឹង ដល់​កម្ពុជា​ប្រសិនបើ​មាន​ការបាញ់​គ្រាប់​ពិត​។ បន្ទាប់​ពី​ជំនួប​នោះ ភាគី​ទាំងពីរ​បាន​ពិសារ បាយ​ថ្ងៃត្រង់​ជាមួយគ្នា​នៅ​ឯ​ប្រាសាទតាមាន់ធំ​៕

ដោយ : រតនា

No comments:

Post a Comment