Saturday, January 29, 2011
មន្ដ្រីកាំកុងត្រូលផែស្ងួត-ចុងទីភ្នំពេញ ចុះត្រួតពិនិត្យហាងលក់ទំនិញ វេចខ្ចប់ចំរុះជាវត្ថុអនុស្សាវរិយ៍
ព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១១ លោក ហូយ វត្ថា អនុប្រធានសាខាកាំកុង ត្រូលផែស្ងួត-ចុងទីភ្នំពេញ និងសហការី រួមសហការជាមួយមន្ទីរ ពាណិជ្ជកម្មរាជធានី ភ្នំពេញ បានចុះត្រួត ពិនិត្យហាងលក់ផ្លែឈើ និងទំនិញវេចខ្ចប់ចំរុះ ជាវត្ថុអនុស្សារីយ៍ នៅតាមបណ្ដោយផ្លូវមុនីវង្ស់ស្ថិតនៅ ក្នុងសង្កាត់ បឹងកេងកង ២ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។
លោកប្រធានសាខាបានអោយដឹកថា ការចុះត្រួតពិនិត្យនេះ សំខាន់ទៅលើផលិតផលផ្លែឈើ ម្ហូបអាហារវេចខ្ចប់ស្រាប់ ជាពិសេសទំនិញវេចខ្ចប់ចំរុះជាវត្ថុអនុស្សារីយ៍ និងទប់ស្កាត់ចរាចរទំនិញ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ព្រោះកន្លងមកមានអាជីវករ មួយចំនួនបានយកទំនិញ ផលិតផលម្ហូអាហារ ភេសជ្ជៈ គ្រឿងទេសគ្រប់ប្រភេទ វេចខ្ចប់បញ្ចូលលាយឡំគ្នាជាមួយផលិតផល ខូចគុណភាព ហួសកាលបរិច្ឆេប្រើប្រាស់ជាដើម ដាក់លក់ជាវត្ថុអនុស្សាវរីយ៍ ហៅថាកាដូ ដើម្បីបំភាន់ ភ្នែកអតិថជិន ដែលយកទៅប្រើប្រាស់ និងជូនគ្នាជាកាដូ ឬវត្ថុអនុស្សាវរីយ៍ ក្នុងឱកាសចូលឆ្នាំចិន វៀតណាម ឬក្នុងពិធីបុណ្យផ្សេៗ ស្ថានភាពបែបនេះ គឺជាការប្រព្រឹត្ដល្មើសនឹងច្បាប់ស្ដីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ។ មន្ដ្រីអគ្គនាយកដ្ឋានកាំកុងត្រូលបានធ្វើ ការណែនាំដល់អាជីវករ ត្រូវមានបិទស្លាកសំគាល់បញ្ជាក់នូវឈ្មោះ និងអាស័យដ្ឋានរបស់ អាជីវកម្ម នៅលើវត្ថុអនុស្សាវរីយ៍វេចខ្ចប់នោះអោយបានត្រឹមត្រូវ និងបានអំពាវនាវដល់អតិថិជនទាំងអស់ត្រូវ ពិនិត្យបន្ថែមមុននឹងទិញផលិតផលទាំងនោះយកទៅបរិភោគ ត្រូវយកវិក្ក័យបត្រ័ទុកជាភស្ដុតាង នៅពេលមានបញ្ហាពាក់ព័ន្ធនឹងផលិតផលទាំងនោះ ដើម្បីងាយស្រួលសមត្ថកិច្ចតាមដាន និងស្រាវជ្រាវ បានទាន់ពេលវេលា ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment