Saturday, January 29, 2011

ផ្សព្វផ្សាយ​ពី​ការកំណត់​ព្រំដី​សម្បទាន​នៃ​ស្ថានីយ៍​ផ្សព្វផ្សាយ​និង​ស្ដារ​ព្រៃឈើ​ស្នួល​ទ្រេត​

បន្ទាយមានជ័យ​: ​មន្ត្រីរដ្ឋបាល​ព្រៃឈើ អាជ្ញាធរ​ដែនដី អ្នកទទួល​សិទ្ធិ​វិនិយោគ​និង​ស្ដារ​ព្រៃឈើ​ឡើងវិញ​និង​អ្នកពាក់ព័ន្ធ​ដទៃទៀត បាន​ប្រជុំពិភាក្សា​និង​ផ្សព្វផ្សាយ​ពី​ការកំណត់​នូវ​វិធានការ​ក្នុងការ​បោះបង្គោល​ព្រំដី​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្ដារ​ព្រៃឈើ​ស្នួល​ទ្រេ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១១

​    ​លោក អ៊ុង អឿន អភិបាលខេត្ត​បន្ទាយមានជ័យ​បើក​កិច្ចពិភាក្សា ដោយ​និយាយថា គ្រប់ភាគី​ពាក់ព័ន្ធ​មាន​កាតព្វកិច្ច​យល់ដឹង​និង​សហការ​ក្នុងការ​អនុវត្ត​វិធានការ​បោះបង្គោល​ព្រំដី​ស្ថានីយ៍​នេះ​ដើម្បី​ការពារ​និង​ធានា​សិទ្ធិ​ទាំងអស់គ្នា ។​
​    ​
លោក​បាន​បន្តថា រាជរដ្ឋាភិបាល​គិតគូរ​និង​បារម្ភ​ណាស់​ការ បាត់បង់​ព្រៃឈើ​ត្រូវ​ស្តារ​អភិវឌ្ឍន៍​ព្រៃឈើ​ឡើងវិញ​ដើម្បី​ជីវភាព​ពលរដ្ឋ​និង​បរិស្ថាន​ប្រព័ន្ធ​អេកូឡូស៊ី​។​

​    ​លោក គង់ ណារិន នាយ​អធិការ​នៃ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប លើកឡើង​នូវ​ស្ថានភាព​ទូទៅ​កិច្ចដំណើរការ​នៃ​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃ​ឈឺ​ស្នួល​ទ្រេត​។ ដំណើរការ​នៃ​ការបោះ​បង្គោលព្រំ​ស្ថានីយ៍​ដោយ​ផែនការ​សកម្មភាព​ត្រូវ​កំណត់​យុទ្ធសាស្ត្រ​ការអនុវត្ត​ទាំង​ពេលមុន​កំពុង​និង​ក្រោយពេល​អនុវត្ត​ក៏ បញ្ជាក់​ពី​សមាសភាព​ក្រុមការងារ​ផងដែរ​។​
​    ​
​    ​ចំពោះ​បំណង​នៃ​ការបង្កើត​ស្ថានីយ៍​គឺ ស្តារ​ព្រៃឈើ​ឡើងវិញ​តាមរយៈ​ការដាំ​ឈើ​សម្រាប់​វិស័យសេដ្ឋកិច្ច​។ បំផុស​ការចូលរួម​ដាំ​ឈើ​របស់​សហគមន៍​មូលដ្ឋាន​ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ក្នុង​តំបន់​។ អភិវឌ្ឍន៍ ចំនេះដឹង​វិស័យ​ព្រៃឈើ​ព្រៃ​ដល់​សហគមន៍​មូលដ្ឋាន​។ ទប់ស្កាត់​បង្ក្រាប​និង​ង​លុបបំបាត់​ការកាប់​រាន​ការ ឈូសឆាយ​និង​ការហ៊ុមព័ទ្ធ​កាន់កាប់​ដីព្រៃ​ឈើ​និង​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​នូវ​សេដ្ឋកិច្ចសង្គម​និង បរិស្ថាន​ជាដើម​។​ល​។
​    ​
​    ​លោក អ៊ុង អឿន និយាយ​បន្តថា រដ្ឋ​បានផ្តល់​សម្បទាន​ដី​សង្គមកិច្ច​ដល់​ពលរ​ដ្ឋ​និង​អ្នកវិនិយោគ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។ ហើយក៏​ផ្តល់​ដី​សម្បទាន​ដល់​អ្នកវិនិយោគ​ដើម្បី​សេដ្ឋកិច្ច​។ ហើយ​ធម្មជាតិ ព្រៃឈើ​ដុះ​ដាំ​បែប​ឧស្សាហ៍កម្ម​ដើម្បី​ចំរើន​ជីវភាព​គ្រួសារ និង​សេដ្ឋកិច្ចសង្គម​ហើយ​ដី​ស្ថានីយ៍​នេះ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​សហ​ការអោយ​មាំទាំ​ដើម្បី​សម្រេច​ផល​តាម​គ្រោងទុក​៕

ដោយ : សុផុន

No comments:

Post a Comment