ខេត្តកណ្ដាល៖ គណៈបញ្ជាការឯកភាពស្រុកកៀនស្វាយ កាលពីព្រឹកថ្ងៃទី២៧ ខែ មករា ឆ្នាំ២០១១ បានបើកកិច្ចប្រជុំដាក់ផែនការនៅតាមបណ្ដាគោលដៅទាំងអស់សម្រាប់ការពារសុវត្ថិភាពសន្ដិសុខថ្ងៃចូលឆ្នាំចិន -វៀតណាមខាងមុខនេះ ។
កិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាព ស្រុកមានការចូលរួមពីលោកហេង ធៀម ប្រធានគណៈបញ្ជាការឯកភាពស្រុក និង ជាអភិបាលស្រុក , លោកអ៊ូ ឈាង ប្រធាន ក្រុមប្រឹក្សាស្រុក , អភិបាលរងស្រុក , លោកប៉ា សំអិត អធិការនគរបាលស្រុក និងអាជ្ញាធរសមត្ថកិច្ចនៅតាមបណ្ដា ប៉ុស្ដិ៍ជាច្រើននាក់ទៀត ។ កិច្ចប្រជុំនេះ សំដៅពង្រឹងសន្ដិសុខនៅតាមមូលដ្ឋាន មិនថាតែថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ប៉ុណ្ណោះទេ គឺបន្ដរឹតបន្ដឹងជារៀងរាល់ថ្ងៃ នៅតាមគោលដៅរបស់ខ្លួនដោយបែង ចែកកម្លាំងប្រចាំការជាប្រចាំ ។
លោកប៉ា សំអិត អធិការនគរបាល ស្រុកកៀនស្វាយបានឱ្យដឹងថា ទោះបីជា សន្ដិសុខសុវត្ថិភាពមានការល្អប្រសើរ យ៉ាងណាក៏ដោយ ក្នុងនាមកងកម្លាំង ប្រដាប់អាវុធមានតួនាទីសំខាន់ គឺការ បង្ការ បង្ក្រាបបទល្មើស និងការពារសន្ដិ សុខជូនប្រជាពលរដ្ឋ ។នគរបាលប៉ុស្ដិ៍ គឺ ជាកម្លាំងមូលដ្ឋានដ៏សំខាន់បំផុតដែល ត្រូវអនុវត្ដការងារនៅតាមគោលដៅ របស់ខ្លួនឱ្យមានប្រសិទ្ធភាព ដូចជាការ គ្រប់គ្រងមុខសញ្ញាសមាសភាពចំណាក ស្រុក និងមុខសញ្ញាចេញពីពន្ធនាគារ ជា ពិសេសគឺសកម្មភាពក្មេងទំនើងតែម្ដង ។
លោកអធិការបានបន្ដថា សម្រាប់ ពិធីបុណ្យចូលឆ្នាំចិន -វៀតណាមខាងមុខ នេះ គឺហាមដាច់ខាតមិនឱ្យប្រជាពលរដ្ឋ ដុតផាវបង្កសំឡេងផ្ទុះនោះឡើយ ធ្វើយ៉ាង ណាអនុវត្ដន៍សារាចរណែនាំរបស់ថ្នាក់ ដឹកនាំឱ្យមានប្រសិទ្ធភាព ។ លើសពីនេះ ទៀតត្រូវរួមសហការជាមួយនឹងអាជ្ញាធរ មូលដ្ឋាន មេឃុំ មេភូមិ និងសេនាជន ដើម្បីគ្រប់គ្រងសភាពការណ៍នៅតាម គោលដៅប៉ុស្ដិ៍រៀងៗខ្លួន បើប៉ុស្ដិ៍ណា បង្កសំឡេងផ្ទុះ មេប៉ុស្ដិ៍នោះត្រូវទទួលខុស ត្រូវ ។
ក្នុងកិច្ចប្រជុំនេះដែរ លោកហេង ធៀម ប្រធានគណៈបញ្ជាការឯកភាព ស្រុកក៏បានណែនាំបន្ថែមទៀតថា អាជ្ញា - ធរសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមប្រចាំការការពារសន្ដិសុខជូន ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហាម មិនឱ្យមានលេងល្បែងស៊ីសង ដុតផាវ ឬសំឡេងផ្ទុះផ្សេងៗនោះឡើយ ដែលជា ហេតុនាំឱ្យកើតមានចលាចល ដូចនេះ គ្រប់គោលដៅទាំងអស់ មេបញ្ជាការ មេបញ្ជាការរង អធិការ និងអធិការរង ដែលទទួលភារកិច្ចតាមគោលដៅ ត្រូវ រឹតបន្ដឹងបន្ថែមទៀតលើការងារសន្ដិសុខសណ្ដាប់ធ្នាប់សង្គម ជាពិសេសរួមគ្នាអនុវត្ដន៍ឱ្យខាងតែបាននូវលក្ខណសម្បត្ដិ ទាំង៥យ៉ាងដែលមានចែងក្នុងគោលនយោបាយភូមិ -ឃុំមានសុវត្ថិភាព ៕
ដោយ ៖ សណ្តោស
No comments:
Post a Comment