Saturday, January 29, 2011

ដើមឆ្នាំ២០១១ការនាំអង្កទៅទីផ្សារអន្តរជាតិ មានការកើនឡើង


ភ្នំពេញៈ ប្រធានអនុក្រុមការងារ កសិករផលិតស្រូវ និងសមាគមរោង ម៉ាស៊ីនស្រូវបានអះអាងអោយ ដឹងថានៅក្នុងដើមឆ្នាំ២០១១ ការនាំអង្ក ចេញទៅលក់នៅលើទី ផ្សារអន្តរជាតិមានការកើន ឡើងបើធៀបនឹងឆ្នាំ ២០១០កន្លងទៅ។
លោកប្រធានអនុក្រុមការងារ កសិករផលិតស្រូវ និងសមាគមរោងម៉ាស៊ីនស្រូវ ភួ ពុយ បានមានប្រសាសន៍ថា “ការនាំចេញនៅក្នុងឆ្នាំ២០១០ និងការនាំ អង្កចេញនៅក្នុងឆ្នាំ២០១១ គឺមានការខុសគ្នាច្រើន ដោយនៅក្នុងដើមឆ្នាំ២០១១ ការនាំអង្កចេញគឺមានការកើនឡើង”។ លោកបានបន្តថា ក្នុងឆ្នាំ២០១០ការនាំអង្កចេញមានចំនួន៤ម៉ឺនតោន តែក្នុងខែដំបូងនៃឆ្នាំ២០១១គឺប្រហាក់ប្រហែល រយៈពេលមួយឆ្នាំ នៃឆ្នាំ២០១០រួចហើយ។
លោក ភួ ពុយ បានមានប្រសាសន៍អោយដឹងទៀតថា ទីផ្សារធំដែលអាចទទួលទិញអង្កពីកម្ពុជាបាន គឺមានដូចជាប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងទីផ្សារនៅក្នុងប្រទេសនៃសហភាពអឺរ៉ុបផងដែរ។ ហើយអង្កដែលមានការយកទៅលក់នៅ លើទីផ្សារអន្តរជាតិនោះគឺជាអង្កប្រភេទក្រអូប។
ទាក់ទងទៅនឹងការនាំអង្ក ចេញទៅលក់នៅលើទីផ្សារអន្តរជាតិនេះដែរ សមាគមម៉ាស៊ីនស្រូវនៅក្នុងប្រទេសកម្ពុជាក៏បានធ្វើការពិភាក្សា នឹងស្វែងរក យុទ្ធវិធីក្នុងការផលិតអង្កដែលមានគុណភាព ទៅតាមកំរិតស្តង់ដារ សំរាប់ទីផ្សារនោះ។
លោក លឹម ប៊ុនហេង ប្រធានក្រុមឡឺរ៉ង់ បានមានប្រសាសន៍ថា គឺធ្វើយ៉ាង បច្ចេកទេសក្នុងផលិតអង្ក គឺទាមទាអោយមានឧបករណ៍ ដូចជាម៉ាស៊ីនសម្ងួត ស្រូវ មានម៉ាស៊ីនសំរាប់រើសថ្ម គ្រោះ គឺធ្វើយ៉ាងណាទៅតាមស្តង់ដាដែលទីផ្សារត្រូវការ និងចង់បាន។
គួរបញ្ជាក់ដែរ ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេសអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថានៅក្នុងឆ្នាំ២០១៥ ធ្វើយ៉ាងណានាំអង្កចេញទៅលក់នៅលើ ទីផ្សារអន្តរជាតិអោយបាន១លានតោន៕

 CamBn

No comments:

Post a Comment