កំពត ៖ បុរសម្នាក់ ត្រូវបានគេស្គាល់ថាជាក្រុមប្រឹក្សាក្រុងកំពត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីចេញពីប្រជុំនៅសាលាក្រុងចប់រួចមក។ ការចាប់ខ្លួននេះតាមដីការបស់តុលាការខេត្តកំពត ក្នុងករណីសមគំនិតឆបោក។
សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាក្រុមប្រឹក្សាក្រុង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១១ ដោយអនុវត្តតាមដីការបស់តុលាការខេត្តលេខ ០១ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ ២០១១ ពីបទសមគំនិតឆបោក។
ប្រភពព័ត៌មានបានឲ្យដឹងថា ការឃាត់ខ្លួនលោកហេង សំបូរ ជាសមាជិកក្រុម ប្រឹក្សាក្រុងកំពត គឺពាក់ព័ន្ធនឹងរឿងចុះហត្ថលេខា បញ្ជាក់ដីធ្លីរបស់ឈ្មោះមាស សុខ, មាស ទីណា, សោម គិន ដែលអ្នកទាំងនោះមានទីលំនៅក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត៕
ស៊ុន លី
No comments:
Post a Comment