បាត់ដំបង: វគ្គបណ្ដុះបណ្ដាលរបស់អង្គការផេកកម្ពុជាសហការជាមួយវិទ្យុជាតិចំការចេកបាត់ដំបង រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ដល់២៨ខែមករាឆ្នាំ២០១១នៅសាលប្រ
ជុំវិទ្យុជាតិចំការចេកខេត្តបាត់ដំបង ដែលមានអ្នកយកព័តមានវិទ្យុ ទូរទស្សន៍ និង កាសែតចំនួន ១១នាក់ ដែលកំពុងបំពេញតួនាទីស្រាប់នោះត្រូវបានបិទវគ្គ ក្រោមប្រធានបទ យកព័ត៌មានមកកម្មវិធីប្រព័ន្ធផ្សព្ធផ្សាយក្នុងអភិបាលកិច្ចល្អនិងកំណែទម្រង់ ។
លោកសេក បរិសុទ្ធ តំណាងអង្គការផេកបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះជាលើកទី១ដែលបានជ្រើសរើសទីកន្លែងនៅខេត្តបាត់ដំបងជាលើកដំបូង ដើម្បីសាកល្បងកម្មវិធីប្រព័ន្ធផ្សព្ធផ្សាយក្នុងអភិបាលកិច្ចល្អ និង កំណែរទម្រង់បានជោគជ័យល្អប្រសើនោះ និងឈានទៅធ្វើនៅខេត្តផ្សេងៗទៀត។ កិច្ចសហការពីវិទ្យុជាតិចំការចេកខេត្តបាត់ដំបងបានផ្ដល់ទីកន្លែង និង ប្រព័ន្ធផ្សព្ធផ្សាយព្រមទាំងបុគ្គលិកដែលបំពេញការងារស្រេចមានអ្នកយកព័ត៌មានវិទ្យុ ទូរទស្សន៏ចំនួន ៨នាក់ ។ ចំណែកខាងអ្នកយកព័តមានផ្នែកបោះពុម្ពមានកាសែតរស្មីកម្ពុជាម្នាក់ កាសែតកម្ពុជាថ្មីម្នាក់ កាសែតកោះសន្តិភាពម្នាក់ ។ វគ្គបណ្ដុះបណ្ដាលនេះ គឺបំពេញបន្ថែមនូវរបៀបយកព័តមានការសរសេរព័ត៌មានបច្ចេកទេស សម្ភាសន៏ និង ចង់ឲ្យយល់ដឹងពីក្រមសីលធម៍ និងច្បាប់ ដើម្បីជៀសវាងពីការពាក់ព័ន្ធនិងប្រធានបទដែលត្រូវសរសេរផ្សព្ធផ្សាយជួនសាធារណៈជនបានដឹងរឿងរ៉ាវពាក់ព័ន្ធនិងអំពើអវិជ្ជមាន ឬ អំពើវិជ្ជមាននៃអភិបាលកិច្ចល្អនិងកំណែរទម្រង់ដែលក្រសួងមហាផ្ទៃបានសម្រេច ។
លោកសេក បរិសុទ្ធ បានបញ្ជាក់ថានៅថ្ងៃទី២៨ខែកមរានេះបានបិទវគ្គបណ្ដុះបណ្ដាលហើយសិក្ខាកាមទាំងអស់បានខិតខំស្ដាប់ការពន្យល់ពីលោកគ្រួឆាយ សុផល អស់រយៈពេល ៥ថ្ងៃ នេះហើយទៅបំពេញការងារយកព័ត៌មានពាក់ព័ន្ធអភិបាលកិច្ចល្អនៅតាមស្រុក ឬ ផ្ដល់ព័ត៌មានមកកម្មវិធីប្រព័ន្ធផ្សព្ធផ្សាយវិទ្យុជាតិចំការចេកដែលមានកម្មវិធីនេះបានកំណត់ម៉ោងពេលផ្សាយ៕
ដោយ : មង្គល
No comments:
Post a Comment