មេព្រៃខេត្ដរតនគីរី នៅតែបើកដៃឱ្យក្រុមឈ្មួញដឹកឈើប្រណីតធ្វើអាជីវកម្មដដែល។ ជាក់ស្ដែងកាលពីថ្ងៃទី២១ខែមករា ឆ្នាំ២០១១ គេឃើញឈ្មួញម្នាក់បើករថយន្ដ Tacoma ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2H-1317 ដឹកឈើធ្នុងនិងសុក្រំពេញ គូទរថយន្ដខាងក្រោយដោយគ្របតង់ពីលើ បើកចូលទីក្រុងទាំងថ្ងៃ តែលោកមេព្រៃ ខេត្ដមិនចាប់ដោយប្រាប់ថា គេដឹកធ្វើ អន្លង់ស្រកានាគ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ឈើ មួយរថយន្ដខាងលើនេះ គេដឹកចេញពី ភូមិសាយ៉ស ឃុំកាឡែង ស្រុកលំផាត់ ចូលមកទីរួមខេត្ដ ដើម្បីចែកចាយឱ្យ សិប្បកម្មនានាដែលកំពុងធ្វើសិប្បកម្ម ដោយខុសច្បាប់ ។
តាមប្រភពព័ត៌មានពីអ្នកបានដឹង ហេតុការណ៍នោះបានឱ្យដឹងថា ម្ចាស់រថ យន្ដខាងលើ គឺជានាយរងខណ្ឌរដ្ឋបាល ជលផលខេត្ដមានសិប្បកម្មកែច្នៃឈើ ប្រណីតជាគ្រឿងសង្ហារឹមមានជាច្រើន កន្លែង ប៉ុន្ដែធ្វើជាលក្ខណៈតូចតាចដើម្បី បំភ័ន្ដភ្នែកមន្ដ្រីជំនាញ ដែលទីតាំង ស្ថិត នៅម្ដុំអង់តែន០១៦ ភូមិ២ សង្កាត់ ឡាបានសៀក ក្រុងបានលុង ។ សិប្បកម្ម នេះ បានលួចធ្វើជាច្រើនឆ្នាំមកហើយ ពុំ ដែលសមត្ថកិច្ចណាសួរនាំទេ ។ ក្រៅពី មន្ដ្រីខណ្ឌជលផលម្នាក់នេះ រកស៊ីធ្វើមាន ធ្វើបានដោយសារឈើ , នៅមានមន្ដ្រី មួយចំនួនទៀត កំពុងតែរកស៊ីឈើ ប្រណីត ដោយមានការឃុបឃិតសម គំនិតពីមន្ដ្រីជំនាញព្រៃឈើគ្រប់លំដាប់ថ្នាក់ទៀតដែរ។ បើពុំនោះទេ ក៏ពុំមាន ឈើប្រណីតដែលឈ្មួញដឹកចេញពីព្រៃ ចូលដល់ទីក្រុងបានឡើយ ព្រោះថា ក្រោយ ពីបានបង្កើតរដ្ឋបាលព្រៃឈើកម្លាំង រដ្ឋបាលបានពង្រាយគ្នាយ៉ាងស្អេកស្កះ គឺថ្នាក់សង្កាត់ ថ្នាក់ផ្នែក និងខណ្ឌឈរ ជើងគ្រប់កន្លែង , តែទីបំផុតព្រៃឈើកាន់ តែបាត់បង់ទៅៗ ។ ចំណែកសិប្បកម្ម កាន់តែកើនឡើងស្ទើរតែមិនគួរឱ្យជឿ ព្រោះខេត្ដដ៏តូចមួយនេះ មានរោងសិប្ប កម្មកែច្នៃឈើប្រណីតដល់ទៅជាង៨០ កន្លែង ។ ការកើនឡើងនូវវិស័យ សិប្ប កម្មកែច្នៃឈើប្រណីតខុសច្បាប់ គឺបង្កើន ការកាប់បំផ្លាញព្រៃឈើ ដើម្បីបម្រើ សិប្បកម្ម ធ្វើឱ្យប្រជាពលរដ្ឋ ទូទាំង ខេត្ដរតនគីរី ព្រួយបារម្ភខ្លាចផុតពូជព្រៃ ឈើនៅខេត្ដរតនគីរីទាំងមូល ។
ជុំវិញករណីនេះលោកវង្ស សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដរតនគីរីបានឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១១ថា រថយន្ដដែលដឹកឈើប្រណីតកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១១ លោកមិនបានដឹងទេ ៕
ដោយ ៖ សហការី
No comments:
Post a Comment