ភ្នំពេញ៖ ផ្លូវបេតុងចំនួន៣ខ្សែមានប្រវែងជាង៦០០ម៉ែត្រនៅក្នុងសង្កាត់ស្ទឹងមានជ័យ ត្រូវបានបើកការដ្ឋាន ឮស្ថាបនានៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១១ ដោយមានការចូលរួមពីលោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យលោកស៊ឹម ចាន់មករា ជានាយកក្រុមហ៊ុន និងមន្ដ្រីសង្កាត់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។
ផ្លូវទាំង៣ខ្សែដែលបើកការដ្ឋាន ស្ថាបនានៅថ្ងៃនេះជាប្រភេទផ្លូវចាក់ បេតុងថវិកា១០០ភាគរយរបស់ប្រជា ពលរដ្ឋ ១ខ្សែស្ថិតនៅក្រុមទី១៤ ភូមិ ភ្នៀត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានប្រវែង១៣៨ម៉ែត្រគុណ៤ម៉ែត្រ ១ខ្សែទៀតស្ថិតនៅភូមិទ្រា៣ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ មានប្រវែង ២៥០ម៉ែត្រគុណនឹង៥ម៉ែត្រ និងខ្សែទី៣ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ មានប្រវែង២៤០ ម៉ែត្រគុណ៤ម៉ែត្រ ។ ផ្លូវបេតុងទាំង៣ ខ្សែខាងលើនេះ ស្ថាបនាឡើងក្រោមថវិកា របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយ ស្ថាបនាដោយក្រុមហ៊ុនស៊ឹមចាន់មករា ។
លោកសេង សាញ់ ចៅសង្កាត់ស្ទឹង មានជ័យបានឱ្យដឹងថា ការបើកការដ្ឋាន ស្ថាបនាផ្លូវចាក់បេតុងនៅក្នុងសង្កាត់ ស្ទឹងមានជ័យថ្ងៃនេះ គឺកើតឡើងដោយ សារការចូលរួមពីប្រជាពលរដ្ឋនៅតាម មូលដ្ឋានដែលជឿជាក់មកលើអាជ្ញាធរ សង្កាត់ក្នុងការរៀបចំកែលម្អហេដ្ឋារចនា សម្ព័ន្ធ ជាពិសេសផ្លូវនិងលូ ។ មុនពេល ឈានដល់ការបើកការដ្ឋាននេះ គឺប្រជា ពលរដ្ឋនៅតាមបណ្ដោយផ្លូវគ្រប់គ្រួសារ ទាំងអស់បានផ្ដល់ប្រាក់សម្រាប់អាជ្ញាធរ សង្កាត់ ក្នុងការស្ថាបនាផ្លូវបេតុង ងាយ ស្រួលក្នុងការធ្វើដំណើរ ។
លោកចៅសង្កាត់បានបន្ដថា បន្ទាប់ពី ប្រជាពលរដ្ឋផ្ដល់ជាថវិកាសម្រាប់ចំណយ លើការធ្វើផ្លូវរួចមក អាជ្ញាធរសង្កាត់ បានដាក់គ្រឿងចក្រមកស្ថាបនាភ្លាមៗ ដើម្បីឱ្យប្រជាពលរដ្ឋមើលឃើញ ហើយ ពុំទាន់បានប្រមូលថវិកាពីប្រជាពលរដ្ឋ នោះឡើយ គ្រាន់តែប្រជាពលរដ្ឋបាន សម្រេចផ្ដល់ជាថវិកាក្នុងការសាងសង់ ។ ការធ្វើបែបនេះគឺដើម្បីបង្ហាញឱ្យប្រជា ពលរដ្ឋមើលឃើញច្បាស់អំពីចំណាត់ការ របស់អាជ្ញាធរសង្កាត់ គឺមិនបានយក ថវិការបស់បងប្អូនប្រជាពលរដ្ឋប្រើ ប្រាស់ខុសទិសដៅនោះឡើយ ធ្វើយ៉ាង ណាឱ្យបងប្អូនប្រជាពលរដ្ឋមកលើការ អភិវឌ្ឍក្នុងមូលដ្ឋាន ព្រោះសមទ្ធិផល ទាំងនេះពុំមែនជាកម្មសិទ្ធិរបស់សង្កាត់ នោះឡើយ គឺជាទ្រព្យសម្បត្ដិរួមរបស់ បងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការ ធ្វើដំណើរ ការប្រកបអាជីវកម្មដើម្បី សេដ្ឋកិច្ចគ្រួសារ ។
លោកចៅសង្កាត់បានឱ្យដឹងបន្ថែម ទៀតថា គោលដៅនៅឆ្នាំ២០១១នេះ គឺបន្ដស្ថាបនាផ្លូវចាក់បេតុងជាថវិកា របស់ប្រជាពលរដ្ឋ១០០ភាគរយ បន្ថែម ទៀតមានចំនួន៧ខ្សែប្រវែងសរុប១.៣៣៦ ស្ថិតនៅភូមិចំនួន៥ គឺភូមិភ្នៀត ភូមិទ្រា ភូមិទ្រា៣ ភូមិទ្រា៤ និងភូមិដំណាក់ធំ ក្នុងសង្កាត់ស្ទឹងមានជ័យ ។ ការបើកការ ដ្ឋានស្ថាបនាផ្លូវ៣ខ្សែនៅពេលនេះ គឺជា ផ្លូវទី១០៩ ១១០ និង១១១ ក្នុងចំណោម ផ្លូវសរុប២៧២ខ្សែ ហើយនៅសល់ផ្លូវដី មួយចំនួនទៀតនឹងបន្ដលើកគម្រោងស្វែងរកថវិកាសម្រាប់សាងសង់ជាផ្លូវបេតុងទាំងអស់ ៕
ដោយ ៖ សណ្តោស
No comments:
Post a Comment