Tuesday, January 18, 2011

ក្រសួង​ការ​បរទេស​ថៃ​កំពុង​ពិនិត្យ​មើល​ព្រំដែន​លេខ​៤៦​កន្លែង​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​៧​នាក់

បន្ទាយមានជ័យ ៖ មន្រ្តី​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ក្រសួង​ការ​បរទេស​ថៃ​បាន ជូន​ដំណឹង​មក​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ ពួក​គេ​ស្នើ​សុំ​មក​ពិនិត្យ​កន្លែង​បង្គោល​ព្រំដែន​លេខ​៤៦ ដែល​ជា ចំណុច​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង​៧​រូប កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០។
មន្រ្តី​នោះ​និយាយ​ថា ឥឡូវ​ប្រតិភូ​ក្រសួង​ការ​បរទេស​ថៃ គេ​បាន​មក​ដល់​ចំណុច​បង្គោល​នោះ​ហើយ ដោយ​អម​ដំណើរ​ការពារ​ក្បួន​រថយន្ត​ជាង​២០​គ្រឿង របស់​តម្រួត​យោធា​ថៃ​ក្នុង​កង​ពល​លេខ​១២៦។ ប្រតិភូ ក្រសួង​ការ​បរទេស​ថៃ​ទាំង​នោះ គេ​មិន​បាន​មក​ឈរ​លើ​ខ្សែ​បន្ទាត់​ព្រំដែន​ទេ តែ​គេ​បាន​ឈរ​នៅ​លើ​ផ្លូវ​កៅស៊ូ ទឹក​ដី​របស់​ថៃ ដែល​មាន​ចង្ងាយ​ពី​បង្គោល​លេខ​៤៦​ប្រមាណ​២០០​ម៉ែត្រ។ ឥឡូវ​ប្រតិភូ​នេះ​មិន​ទាន់​ចាក​ចេញ ពី​កន្លែង​ចំណុច​បង្គោល​ព្រំដែន​នៅ​ឡើយ​ទេ៕

ឫទ្ធី- .ពៅ

No comments:

Post a Comment