Tuesday, January 18, 2011

បទអត្ថាធិប្បាយ៖ សម្ដេចតេជោ មិនមែនជាចំណាប់ខ្លាំងរបស់ក្រុមប្រឆាំងឡើយ

          សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជា​ណាចក្រកម្ពុជា គឺជា​ឥស្សរជន​ដ៍ឆ្នើម ដែលបានយក​ជីវិតជាដើមទុន​ក្នុងការតស៊ូ​ប្រយុទ្ធប្រឆាំង និងរបបប្រល័យ​ពូជសាសន៍​ប៉ុលពត រហូត ទទួល​ជ័យជំនះ និងនាំ​អោយ សង្គមកម្ពុជាខំប្រឹង​ស្ដារកសាងអភិវឌ្ឈន៍​​ប្រទេស ដោយផ្អែក​លើ គោលការណ៍ ប្រជាធិបតេយ្យ​សេរីពហុបក្ស​និងគោរព យ៉ាងខ្ជាប់ខ្ជួន​នូវច្បាប់រដ្ឋធម្មនុញ្ញ ។ ប៉ុន្ដែជា អកុសលស្រប​ពេ​ល ដែល​ប្រជាពលរដ្ឋខ្មែរ កំពុងរស់យ៉ាង សុខសាន្ដ បែជាមានមតិមួយ ចំនួន បាននឹងកំពុងរិៈគន់​ចោទប្រកាន់ ចំពោះសិទ្ធិមនុស្ស​នៅកម្ពុជាថាត្រូវបាន​ធ្លាក់ចុះនិងកំពុង​ត្រូវបានរិត ត្បិតសេរីភាព​បញ្ចេញមតិ  ។

     ថាតើវាជាការពិត​ដែរឬទេ ថារយៈពេល ៣២ឆ្នាំមកនេះ​សិទ្ធិមនុស្ស​នៅប្រទេសកម្ពុជា ត្រូវបាន ធ្លាក់ចុះ ?

គួររំលឹកផងដែរ​ថាក្រោយថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា​បានប្រែមុខ​មាត់ថ្មី ហើយបាន បោះជំហាន​ឆ្ពោះទៅ រកការអភិវឌ្ឈន៍​យ៉ាង​ឆាប់រហ័ស​ដែលធ្វើអោយ សហគមអន្ដរជាតិ​នឹកស្មាន​មិនដល់ ពីភាពរីកចំរើន​យ៉ាងលឿននិងឆាប់ រហ័សលើគ្រប់វិស័យ​ដែលក្នុងនោះ​មានវិស័យសំខាន់ៗ​ដូចជា ៖ ហេដ្ឋារចនា​សម្ព័ន្ធ ស្ពាន ថ្នល់ សាលារៀន មន្ទីពេទ្យ  វត្ដអារាម សំណង់​អាគារខ្ពស់ៗ ដោយ​សាររាជ រដ្ឋាភិបាលបាន​បើកចំហរជើង​មេឃដែលផ្ដល់ ភាពងាយ ស្រួលដល់ អ្នកវិនិយោគ​តាមរយៈ ការ ធានាសុវត្ដភាព សន្ដិសុខ និងមាន​ច្បាប់វិនិយោគ​ជាច្រើន ដែលធ្វើអោយ​អ្នកវិនិយោគ​មានទំនុកចិត្ដដល់ រាជរដ្ឋាភិបាល រួមជាមួយគ្នានេះ វិស័យសេដ្ឋកិច្ច​ក៏មានការ​រីកចំរើន ដែលធ្វើអោយ​កំណើនសេដ្ឋកិច្ច កើនពី៥5​រហូតដល់១៣5​ដែលជាកត្ដា​នាំអោយអត្រា នៃភាពក្រីក្រត្រូវ​បានធ្លាក់ចុះមក​នៅត្រឹម២៦5ក្នុងឆ្នាំ ០១០។ វិស័យ​សុខាភិបាល និងវិស័យ​អប់រំ ក៏ជាវិស័យ​មួយជាអទិភាព​របស់រាជរដ្ឋាភិបាល​តាម យុទ្ធសាស្ដ្រចតុកោណ យើង ឃើញថាបច្ចុប្បន្ន​នេះរាជរដ្ឋា​ភិបាលបានពង្រីក​ផ្នែកទាំង ពីរនេះអោយ មាននៅ តាមមូលដ្ឋាន ផ្នែកកសិកម្មជាផ្នែក មួយក្នុងចំណោម​ផ្នែកសំខាន់ៗ កម្ពុជាគំរោង​ផលិតស្រូវ អោយសល់លើស​ពីសេចក្ដីត្រូវការ ចំនួន ៤លានតោន ដើម្បី ជំរុញកា​នាំអង្ករចេញ​យ៉ាងហោច ណាស់ចំនួន​១លានតោននិងមានវិស័យ​ជាច្រើនទៀតដែល​កំពុងមាន​ការរីកចំរើន ។

   សមិទ្ធផលមួយដែលប្រជាជន​កម្ពុជាមិនអាច​បំភ្លេចបាន​នោះគឺការរស់រាន្ដមាន​ជីវិតរបស់ប្រជាជន​ដោយសារ គុណបំណាច់​របស់គណបក្ស​ប្រជាជនកម្ពុជា ដែលបានរំ​ដោះប្រជាជនក​ម្ពុជាអោយ រួចផុតពីរបបបន​ប្រល័យពូជ សាសន៍ប៉ុលពត ។ នេះជាសក្ខីភាព​ប្រវត្ដិសាស្ដ្រ​មនុស្សជាតិ ដែល ប្រាថ្នាចង់បាន​សិទ្ធិមនុស្សដ៍​សំខាន់មួយនេះ ដួងព្រលឹងជាតិ​ដោយមើលគុណ​តំលៃលើវិស័យនេះ ហើយទើប​រាជរដ្ឋាភិបាល​កម្ពុជា ចាត់បញ្ចូល​សិទ្ធិមនុស្ស​នេះទៅ ក្នុង ច្បាប់រដ្ឋធម្មនុញ្ញដែល ជាច្បាប់ កំពូលនៃ​ព្រះរាជាណាចក្រកម្ពុជា ។
          ក្រៅពីមាត្រា ៣១-៤១-៤២ ច្បាប់រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលបានបង្កើតឡើងនូវច្បាប់ជា ច្រើន​ដែល​ក្នុង គោលបំណងដើម្បី​ធានាសិទ្ធិមនុស្ស និងភាពសុខសាន្ដរ​បស់ប្រជាជន​ព្រមទាំងបង្ការ និងទប់ស្កាត់​ការរំលោភ​បំពានផ្សេងៗ ដែលក្នុងនោះ​គេឃើញមាន​ច្បាប់សំខាន់ៗដូចជា ៖ ច្បាប់ក្រម ព្រហ្មទណ្ឌ ច្បាប់ក្រម​ប្បវេណី ច្បាប់ប្រឆាំង អំពើពុករលួយ ច្បាប់សារព៌តមាន ហើយបច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បាននិងកំពុងធ្វើ​សេចក្ដីពង្រាង​ច្បាប់ស្ដីអំពី សមាគមនិង​អង្គការមិនមែន​រដ្ឋាភិបាល ។ ដោយសារមាន​ការយកចិត្ដទុកដាក់​ពីរាជរដ្ឋាភិបាល​យកដូចនេះទើបធ្វើ អោយប្រទេស​កម្ពុជាក្លាយ ជាស្ថានសួគ៌ា​នៃអង្គការ​សង្គមស៊ីវិល និងជាស្ថានសួគ៌ា​នៃសេរីភាព​មញ្ចេញមតិ ។

គេឃើញមានអង្គការ​សង្គមស៊ីវិលជាង ៣ពាន់ សហជីពជាង ១ពាន់ និងប្រព័ន្ធផ្សព្វផ្សាយ​រាប់រយ កំពុងធ្វើ​សកម្ម ភាពនៅ​ក្នុងប្រទេស   ជាពិសេសគណបក្ស​ប្រឆាំង ។

     តើប្រទេសកម្ពុជាមានសិទ្ធិសេរីភាពដែរឬទេ ? គេអាចសង្កេតមើលបាន តាមរយៈសកម្មភាព គណបក្ស​ប្រឆាំង នៅពេលយុទ្ធនាការបោះឆ្នោតម្ដងៗ គណបក្សនីមួយៗ បានរិៈគន់រដ្ឋាភិបាល ដោយ ឥតសំចៃមាត់ រហូត​ដល់ធ្វើការ ជេរប្រមាថដល់ថ្នាក់ដឹកនាំកំពូលៗទៀតផង រួមគ្នានេះយើងក៏ឃើញ អង្គការសង្គមស៊ីវិលទាំងជាតិ-អន្ដរជាតិបាន និង កំពុងធ្វើសកម្មភាពយ៉ាងសកម្ម ទៅតាមជំនាញ រៀងខ្លួនៗ រហូតដល់មាន​អង្គការ​សង្គម​ស៊ីវិល​មួយចំនួនភ្លេចធ្វើសកម្មភាព ប្រាសចាកពីជំនាញ របស់ខ្លួន មានខ្លះដើម្បីគាប់​ចិត្ដម្ចាស់ជំនួយ​របស់ខ្លួន​ធ្វើការ​រិៈគន់រាជរដ្ឋាភិបាលខុសពីការពិត មិន តែប៉ុណ្ណោះ ហ៊ានជេរប្រមាថ​ដល់ប្រមុខថ្នាក់ដឹកនាំ​ដែលជាគោរព​នៃប្រជាជន​​កម្ពុជាទៅទៀត ។ យ៉ាងណាមិញ កាល ពីព្រឹក ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១១តាម​រយៈ​វិទ្យុ​អាស៊ីសេរី Brad Adam ប្រធានអង្គការះ Human Right watch បានធ្វើការជេរប្រមាថ និងម៉ាក់ងាយ​យ៉ាងខ្លាំង​ដល់​សម្ដេច អគ្គមហាសេនា ធិបតីតេជោ ហ៊ុន សែន។ តើទង្វើរបស់ Brad Adam ជាការ​បញ្ចេញមតិ​ឬយ៉ាងណា ?  ទាំងនេះស បញ្ជាក់អោយឃើញថា ប្រទេស កម្ពុជាពោរពេញទៅ ដោយការបើកចំហរ​យ៉ាង​ទូទាយ​នូវ​សេរីភាព បញ្ចេញមតិ និងប្រជាធិបតេយ្យ ។ 

          ដូច្នេះក្រុមបក្សប្រឆាំងក៏ដូច Brad Adam គួរគប្បីផ្លាស់មារយាទ ពីព្រោះការជ្រើស​រើសយក របៀប​និយាយ មិនពិតមួល​បង្កាច់ប្រែក្លាយ​គុណទៅជាទោស សទៅជាខ្មៅ គឺមិនមែនជា​អ្ន​កន​យោបាយ សុច្ចរិត​នោះឡើយ ។ ម្យ៉ាងទៀតការ​ធានាបាននូវ សន្ដិភាព ស្ថេរភាពនយោបាយ​និងការអភិវឌ្ឈន៍ ប្រទេសយ៉ាង​ឆាប់រហ័ស​ដូចសព្វថ្ងៃ គឺស្ដែងចេញពីអំពើល្អ ការដឹកនាំដ៏ត្រឹមត្រូវ តស៊ូនិង​អត់ធ្មត់បំផុត របស់សម្ដេច តេជោ ដែលបានដក់​ជាប់ក្នុងបេះ ដួងប្រជាពលរដ្ឋ​ខ្មែរដ៏ច្រើនលើសលប់ ។

          ដូច្នេះពួកក្រុម​ប្រឆាំងជ្រុល​និយមទាំងឡាយ មិនអាចមាន​ឥទ្ធិពលអ្វីមក​បង្ខំប្រជាពលរដ្ឋ អោយ ដកការគាំទ្រ​របស់ពួកគាត់ពី សម្ដេច តេជោ បានឡើយ ហើយ សម្ដេច តេជោ ក៏មិនមែន ជាជនរងគ្រោះ​ដោយសារការ​ខំប្រឹង រំដោះប្រទេស​ពីរបបប្រល័យ​ពូជសាសន៍នោះដែរ ហើយសម្ដេច ក៏មិនមែនជា​ចំណាប់ខ្មាំង​របស់ក្រុមប្រឆាំងណាមួយឡើយ ។
                                                                                                               ពូម៉ៅ

No comments: