Tuesday, January 18, 2011

ពលរដ្ឋ​ខ្មែរ​៥​នាក់​ទៀត​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​

បន្ទាយមានជ័យ: ពលរដ្ឋ​ខ្មែរ​៥​នាក់​នៅ​ភូមិ​ជោគជ័យ​ដែល​បាន​ឆ្លង​ចូលទៅ​ក្នុង​ដី​ថៃ​ដោយ​ខុសច្បាប់​ត្រូវ​បាន​ប៉ូលិស​ថៃ​ប្រចាំការ​នៅ​ចំណុច​ស្រុក​វត្ត​ថា​ណា​នគរ ខេត្ត​ស្រះកែវ​ចាប់ខ្លួន​នៅ​វេលា​ម៉ោង​៣ ទៀបភ្លឺ​ថ្ងៃ​ទី​១៨​មករា​នេះ​។​

​ពលរដ្ឋ​ទាំង​នោះ​មាន​ឈ្មោះ​ម៉ាត់ មី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ឈ្មោះ​ម៉ាត់ ចិន្ត្រា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ឈ្មោះ ថា​ន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ឈ្មោះ ខាន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ និង​ឈ្មោះ​នី ភេទ​ប្រុស​អាយុ ១៦​ឆ្នាំ​។​

​អាជ្ញាធរ​ដែនដី និង​ការិយាល័យ​ប៉ូលិស​ព្រំដែន​កំពុង​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ថៃ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​

ដោយ : សុផុន

No comments:

Post a Comment