នៅ ក្នុងឱកាសប្រារឰពិធីបុណ្យខួប លើកទី៣២ឆ្នាំ ថ្ងៃរំដោះ៧មករា១៩៧៩- ២០១១ សម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាបានប្រកាសជា ឱឡារឹកគាំទ្របេក្ខភាពសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយក រដ្ឋមន្ដ្រីសម្រាប់អាណត្ដិ៥ឆ្នាំខាងមុខ និងសម្រាប់អាណត្ដិក្រោយៗទៀត ។ ការ ប្រកាសរបស់សម្ដេចប្រធាន ជា ស៊ីម គឺស្របពេលដែលសម្ដេចតេជោ ហ៊ុន សែន កាន់អំណាចជាប្រមុខរាជរដ្ឋាភិបាល គម្រប់រយៈពេល២៦ឆ្នាំ ដែលជារយៈ ពេលយូរជាងគេសម្រាប់ថ្នាក់ដឹកនាំនៅ តំបន់អាស៊ីនេះ ។
ការ គាំទ្ររបស់សម្ដេចប្រធាន ជា ស៊ីម និងវត្ដមានជានាយករដ្ឋមន្ដ្រីរបស់ សម្ដេចតេជោ ហ៊ុន សែន វាមិនមែន ជាការចៃដន្យនោះទេ មូលហេតុគឺដោយ សារគុណសម្បត្ដិ និងគុណបំណាច់ដែល សម្ដេចបានកសាងកន្លងមកច្រើនលើស លប់សម្រាប់ប្រជាជាតិ និងប្រជាជន កម្ពុជា ។ ទី១-សម្ដេចតេជោ ហ៊ុន សែន គឺជាឥស្សរជនមួយរូបក្នុងចំណោម៣រូប ដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជន កម្ពុជា ដែលបានដឹកនាំការរំដោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជ សាសន៍ ប៉ុល ពត និងទប់ស្កាត់មិនឱ្យ របបនេះវិលមកវិញ ផ្ដល់នូវសិទ្ធិរស់ រានមានជីវិតជូនប្រជាពលរដ្ឋ ។ ទី២- រក្សាបាននូវសមិទ្ធផលរបស់ជាតិ និង ប្រជាជន ហើយបានចូលរួមធ្វើឱ្យមាន ការបង្រួបបង្រួមជាតិ និងឯកភាពជាតិ នាំទៅរកការបោះឆ្នោតតាមប្រព័ន្ធ ប្រជាធិបតេយ្យសេរីពហុបក្សនាឆ្នាំ ១៩៩៣ ។ ទី៣-ជាស្ថាបនិកសន្ដិភាព តាមរយៈនយោបាយឈ្នះឈ្នះ រំលាយបាន នូវអង្គការចាត់តាំងយោធា និងនយោ បាយរបស់ ប៉ុល ពត លុបបំបាត់តំបន់ អប្បគមន៍ដោយមិនឱ្យស្រក់ឈាម ។ ទី៤-កសាង អភិវឌ្ឍន៍ប្រទេសឱ្យមាន ការរីកចម្រើនធំធាត់ និងល្បីល្បាញក្នុង ឆាកអន្ដរជាតិ រហូតដល់ប្រជាពលរដ្ឋ វាយតម្លៃថា មានសម្ដេច ហ៊ុន សែន គឺ មានការអភិវឌ្ឍ ។
ដូច្នោះ វត្ដមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីតាមរយៈនៃការបោះ ឆ្នោតជាសកល ដែលគណបក្សប្រជា ជនកម្ពុជាទទួលបាន៩០អសនៈ មិនមែន ជាការចៃដន្យនោះឡើយ ។ ព្រោះបើ គ្មានការគាំទ្រពីប្រជាពលរដ្ឋតាមរយៈ នៃការគិតត្រូវ ធ្វើត្រូវរបស់គណបក្ស ប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន ក៏គ្មានដែរនូវពាក្យថា ជោគ ជ័យ ។ រឿងនេះវិទ្យាស្ថានស្រាវជ្រាវ សាធារណរដ្ឋរបស់អាមេរិកាំង(IRI) បានទទួលស្គាល់ ។ ក៏ប៉ុន្ដែជោគជ័យរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹក នាំអភិវឌ្ឍប្រទេសនាំមកនូវសេចក្ដីសុខ សុភមង្គលជូនប្រជាពលរដ្ឋ រហូតដល់ បងប្អូនភ្លេចអស់ពួកអ្នកនយោបាយ ប្រឆាំង ដែលបានតែនិយាយគ្មានទង្វើ មិនជាការសាទររបស់ពួកគេទេ ។
នៅ ក្នុងការផ្សាយនាព្រឹកថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១១ វិទ្យុអាស៊ីសេរី ដែល ឧបត្ថម្ភថវិកាដោយអ្នកនយោបាយ អាមេរិកាំង ហើយញឹកញយវិទ្យុនេះតែង តែផ្សព្វផ្សាយថា កម្ពុជាជាប្រទេសផ្ដាច់ ការ គ្មានសេរីភាពក្នុងការនិយាយស្ដី បែរជាបើកយុទ្ធនាការវាយប្រហារបន្ដុះ បង្អាប់សម្ដេចតេជោ ហ៊ុន សែន ទៅវិញ ។ ប្រការនេះធ្វើឱ្យមានការងឿង ឆ្ងល់ថា តើវិទ្យុអាស៊ីសេរីកំពុងបើក យុទ្ធនាការឃោសនាបោះឆ្នោតឱ្យអ្នក នយោបាយប្រឆាំង និងពួកជនបរទេស មួយក្ដាប់តូច ដែលស៊ីឈ្នួលជេរដើម្បីរស់ ? ។ ជាក់ស្ដែងជាមួយនឹងការធ្វើ អត្ថាធិប្បាយវាយប្រហារដោយខ្លួនឯង វិទ្យុអាស៊ីសេរី បានធ្វើពើជាដកស្រង់ សម្ដីជនបរទេសជនជាតិអាមេរិកាំង ម្នាក់ ឈ្មោះ ប្រេដ អាដាម បុគ្គលដែល ជ្រកក្រោមស្លាកមន្ដ្រីអង្គការសិទ្ធិមនុស្ស អាស៊ីមកវាយប្រហារប្រមុខរាជរដ្ឋា ភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ដែលសន្លឹកបៀអាត់របស់គណបក្ស ប្រជាជនកម្ពុជា ។ ប្រការដែលគួរឱ្យ អស់សំណើចនៅត្រង់ថា ម្សៀ ប្រេដ អាដាម ដែលកំពុងរស់ក្រោមតួនាទី ជានាយកប្រតិបត្ដិនៃអង្គការឃ្លំមើលសិទ្ធិមនុស្ស អាស៊ីបានប្រកាសទទួលស្គាល់ថា សម្ដេច តេជោ ហ៊ុន សែន គឺជាមនុស្សឆ្លាត វាងវៃម្នាក់ តែបែរជា ប្រេដ អាដាម ចង់ឱ្យសម្ដេចតេជោ ហ៊ុន សែន បោះ បង់ចោលតួនាទីជានាយករដ្ឋមន្ដ្រីរបស់ សម្ដេច ដើម្បីឱ្យអ្នកផ្សេង ដែលបើតាម ប្រេដ អាដាម គឺចង់ សំដៅទៅដល់មេ ដឹកនាំគណបក្សប្រឆាំងដ៏កំសោយក្នុង ស្រុកខ្មែរឡើងកាន់អំណាចជំនួសទៅវិញ ? ។
ការ ពិតប្រេដ អាដាម និងក្រុមដែល គាត់គាំទ្រ គឺពួកអ្នកនយោបាយប្រឆាំង នៅកម្ពុជា បានដឹងច្បាស់ថា គណបក្ស ប្រជាជនកម្ពុជា បើមានសម្ដេចតេជោ ហ៊ុន សែន គឺប្រាកដជាខ្លាំង និងទទួលបាន ការគាំទ្រពីប្រជាពលរដ្ឋ ដូច្នោះមធ្យោ បាយ គឺបន្ដុះបង្អាប់មួលបង្កាច់ និងសុំឱ្យ សម្ដេចតេជោ ហ៊ុន សែន ឈប់ធ្វើជា នាយករដ្ឋមន្ដ្រី ។
សួរ ថា តើគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា ដែលបាននឹង កំពុងទទួលផលអំពីការរីកចម្រើនលូត លាស់សេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន យល់ ព្រមដែរ ឬទេ ? ។ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់ជាញយៗមកហើយបានមាន ប្រសាសន៍ថា សម្ដេចចង់បានគណបក្ស ប្រឆាំងដែលខ្លាំង តែបើអ្នកឯងខ្សោយ ហើយបោះឆ្នោតគ្មានការគាំទ្រពីប្រជា ពលរដ្ឋ គួរតែលាឈប់មិនមែនឱ្យអ្នក ដែលឈ្នះឈប់នោះទេ ។
ឥឡូវ នេះអ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅត្រង់ថាការបើកវេទិកាវាយប្រហារ សម្ដេចតេជោ ហ៊ុន សែន តាមវិទ្យុអាស៊ីសេរី ប្រៀបបាននឹងការច្រៀងខុសចង្វាក់ ព្រោះមិនមែនជារដូវបោះឆ្នោត។ ម្យ៉ាងទៀត បើក្រុមជ្រុលនិយមបរទេស និង អ្នកនយោបាយប្រឆាំងខ្លាចតេជោ សែន ប្រាប់ថាខ្លាចទៅ កុំចេះតែរកលេសឥត ឈប់ឈរបែបនេះខ្មាស់គេ៕
ដោយៈ ជា ច័ន្ទ
No comments:
Post a Comment