បាត់ដំបង ៖ រយៈពេលកន្លងមកគេបានសង្កេតឃើញអ្នកជំងឺជាច្រើននាក់មកហើយដែលមានជំងឺប្រចាំកាយបន្តិចបន្តួចចូលមកសម្រាកព្យាបាលនៅតាមគ្លីនិកឯកជនក្រោយពីបានចាក់ថ្នាំហើយអ្នកជំងឺនោះបានស្លាប់ផងដែរ។
ជាក់ស្ដែងកាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០១១នៅវេលាម៉ោង៣ទាបភ្លឺអ្នកជំងឺម្នាក់បានកើតជំងឺចុកពោះបានចូលទៅសម្រាកនៅពេទ្យឯកជនមួយស្ថិតនៅភូមិ អូរគគី ឃុំ អូរដាគីស្រុកកំរៀងខេត្តបាត់ដំបងបានចាក់ថ្នំាអោយអ្នកជំងឺបានប្រមាណកន្លះម៉ោងធ្វើអោយអ្នកជំងឺនោះបានស្លាប់ភ្លាមនៅក្នុងផ្ទះបើកគ្លីនិកឯកជននោះតែម្ដង។
សមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះបានប្រាប់កម្ពុជាថ្មីថាអ្នកបើកពេទ្យឯកជនហើយចាក់ថ្នាំធ្វើអោយអ្នកជំងឺនោះស្លាប់មានឈ្មោះ អ៊ុន ឡាំ ភេទប្រុសអាយុ៥៥ឆ្នាំរស់ភូមិឃុំកើតហេតុខាងលើដោយឡែកអ្នកជំងឺដែលត្រូវបានគេចាក់ថ្នាំបណ្ដាលអោយស្លាប់នោះឈ្មោះ មឿន សារ៉ុន ភេទប្រុសអាយុ៤៧ឆ្នាំរស់នៅភូមិឃុំកើតហេតុមុខរបរជាទាហានសឹករងស្រុកកំរៀង។តាមការឲ្យដឹងពីក្រុមគ្រួសារសពបានអោយដឹងថានៅវេលាម៉ោងប្រមាណ២និង៣០នាទីប្ដីរបស់គាត់បានកើតជំងឺចុកដើមទ្រូងយ៉ាងខ្លាំងពេលនោះគាត់បានបញ្ជូនប្ដីគាត់ទៅមន្ទីរពេទ្យឯកជនខាងលើមើលក្រោយមកពេទ្យឯកជនរូបនោះបានយកថ្នាំពេទ្យទៅដាក់មួយម្ជុលគឺថ្នាំបំបាត់ការឈឺចុកចាប់ក្រោយពីបានចាក់រួចបានរយៈពេល២០នាទីប្ដីរបស់គាត់ក៏បានដាច់ខ្យល់ស្លាប់តែម្ដង។លោក ឈឹម សឿង មេឃុំអូរដាវិញបានប្រាប់បំភ្លឺកម្ពុជាថ្មីតាមទូរស័ព្ទថាឈ្មោះ អ៊ុនឡាំពុំបានដាក់ថ្នាំអោយអ្នកជំងឺនោះទេគឺពេលដឹកអ្នកជំងឺទៅដល់ឃើញអាការៈបែបនិងក៏ជួយរឹតហើយក៏ដាច់ខ្យល់តែម្ដងទៅ។ចំពោះប្រពន្ធជនរងគ្រោះបាននិយាយថាប្ដីរបស់គាត់ត្រូវបានចាក់ថ្នាំមួយម្ជុលពិតប្រាកដមែនទើបស្លាប់ចំពោះមុខក្រុមគ្រួសារដូច្នេះសពកំពុងយកទៅធ្វើបុណ្យសិនហើយការប្ដឹងផ្ដល់យ៉ាងណាចំពោះគ្រូពេទ្យនោះក្រោយពីកម្មវិធីបុណ្យចប់រួចសិន៕
ជឹម ចិន្ដា
No comments:
Post a Comment