នាពេលថ្មីៗនេះ មានការវាយប្រហារពាក្យសម្តីមកលើកម្ពុជាដោយវិទ្យុអាស៊ីសេរី ក្នុង ទំរង់ជាបទវិចារណកថាមួយ ដែលបានផ្សាយកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១១ ហើយបានធ្វើការផ្សាយឡើងវិញនៅ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១១។ បទវិចារណកថានោះត្រូវបានគេ ប្រើប្រាស់ជាលេសសម្រាប់ខួបលើកទី ២៦ នៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានត្រូវតែងតាំងជា នាយករដ្ឋមន្ត្រី កម្ពុជាតាំងពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ១៩៨៥។ តាមការពិត នេះគឺជាដើមចមរបស់គណបក្សប្រឆាំង និងអ្នករិះគន់រាជរដ្ឋាភិបាលដទៃទៀតសម្រាប់ យុទ្ធនាការបោះឆ្នោតសកល ដែលត្រូវបានកំណត់នៅពាក់កណ្តាលឆ្នាំ ២០១៣ ។
បទវិចារណកថានេះ បានផ្តើមឡើងដោយរិះគន់ ដោយពួកគេស្រង់យកសន្ទរកថារបស់ សម្តេចអគ្គ មហាធម្មពោធិ៍សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន កម្ពុជាក្នុងឱកាសប្រារព្ធ ទិវាជ័យជំនះ ៧ មករា ខួបលើកទី៣២។ នៅក្នុងសុន្ទរកថានោះ សម្តេច ជា ស៊ីម បានរំឭកឡើងវិញពីជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាល រាប់បញ្ចូលទាំងកំណើន សេដ្ឋកិច្ចដ៏រឹងមាំ និងការកាត់បន្ថយភាពក្រីក្រផងដែរ។
ដោយសារតែមានសុចនាករសេដ្ឋកិច្ចរឹងមំា ដែលបានរំឭកឡើងដោយសម្តេច ជា ស៊ីម ពួកគេបាន គិតថា កត្តាទាំងអស់នេះហើយដែលនាំឲ្យមានការលើកសរសើរពីសមិទ្ធផលរបស់ រាជរដ្ឋាភិបាល និងអគ្គ មគ្គុទេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។ ផ្ទុយទៅវិញ ចំណុចគោលនៃបទវិចារណកថារបស់វិទ្យុអាស៊ីសេរី បានបំភ្លៃ ដោយធ្វើរវាយប្រហារនយោបាយទៅលើ សម្តេ ចតេជោនាយករដ្ឋមន្ត្រី ទៅវិញ។ វិទ្យុអាស៊ីសេរី បានផ្សាយដូច្នេះដោយលើកយកសម្តីអ្នករិះគន់អគតិ ឈ្នោះ ប្រេដ អាដាម នៃអង្គការឃ្លាំមើល សិទ្ធិមនុស្ស (Human Rights Watch) មកលើសម្តេចនាយករដ្ឋមន្ត្រី។ លោក អាដាម បានរិះគន់ សម្តេចតេជោ ហ៊ុន សែន ចំពោះការដែល សម្តេច បានធ្វើជានាយករដ្ឋមន្ត្រីយូរ។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រីយល់ថា នេះពិតជាការរិះគន់ មិនប្រក្រតី ព្រោះថា ការស្ថិតនៅក្នុងតំណែងយូរ វាមិននាំមកនូវផលដែលជាអវិជ្ជមានណាមួយ នោះទេ។ សម្តេច នាយករដ្ឋមន្ត្រី លោកនៅមានភាពវ័យក្មេង ហើយមានសុខភាពល្អ ដែលគេអាចរំពឹងបានថា សម្តេច នឹងនៅតែអាចចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសក្នុងរយៈពេល ច្រើនឆ្នាំទៅមុខទៀត។
គេត្រូវដឹងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលឋានៈជារដ្ឋបុរសកំពូល មួយរូប ដែល ជាឋានៈ ដ៏កម្រមួយនៅក្នុងពិភពលោក។ ក្នុងឋានៈជាប្រមុខរដ្ឋាភិបាល ដែលត្រូវ បានតែងតាំង តាម រយៈការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ និងស្ថិតនៅក្នុងមុខតំណែង យូរនៅអាស៊ីនោះ សម្តេច បានទទួលឋានៈមួយស្រដៀងគ្នានឹងឋានៈរបស់ លោក លី ក្វាន់យូ នៃប្រទេសសឹង្ហបុរី និងលោក មហាធៀ មហាមេត នៃប្រទេសមាឡេស៊ី ដែលជាមេដឹកនាំ ដ៏ជាទីគោរពនៅក្នុងតំបន់។ សម្តេច មិនត្រឹមតែ ជាអ្នកកាច់ចង្កូតនាវាកម្ពុជាដ៏ឆ្នើមប៉ុណ្ណោះទេ ប៉ុន្តែ សម្តេច ជាអ្នកលើកមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់អង្គការសហប្រជាជាតិ វេទិកាអាស៊ាន និងវេទិកាអន្តរជាតិ ដទៃទៀតជាច្រើន។
បន្ទាប់ពីរិះគន់សម្តេចនាយករដ្ឋមន្ត្រីពីការស្ថិតនៅក្នុងមុខតំណែងយូរ លោក អាដាម បាន សង្កត់ធ្ងន់ថា សម្តេចនាយករដ្ឋមន្ត្រី «គួរបោះបង់ចោលមុខតំណែងរបស់សម្តេច ហើយអនុញ្ញាត ឲ្យមានការរៀបចំ ការឆ្នោត ដោយសេរីមួយនៅកម្ពុជា»។ នេះគឺជាការរិះគន់ដ៏ធ្ងន់ធ្ងរមួយដោយ ធ្វើមិនដឹងឭ រដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រ កម្ពុជា ដោយក្នុងបរិការនេះ គណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតជាបន្តបន្ទាប់ក្នុងឆ្នាំ ២០០៨ ហើយ រដ្ឋសភាជាតិ បានបោះឆ្នោតជូន សម្តចតេជោ ហ៊ុន សែន ធើ្វជានាយករដ្ឋមន្រ្តី ហើយព្រះមហាក្សត្របានតែងតាំង។ ទាំអស់នេះស្របតាមលក្ខខណ្ឌតម្រូវនៃរដ្ឋធម្មនុញ្ញ ដូចមានចែងក្នុងមាត្រា ១១៩ ហើយអាណត្តិបច្ចុប្បន្នមិនទាន់បានបញ្ចប់នៅឡើយ។ ដូច្នេះ ហេតុអ្វី លោកអាដាមទទូចអោយ សម្តេច ចុះចេញពីតំណែង?
នៅក្នុងការរិះគន់មួយទៀតរបស់ លោក អាដាម ដែលថា «សម្តេច គួរអនុញ្ញាតអោយមាន ការបោះឆ្នោត ដោយសេរីក្នុងប្រទេសកម្ពុជា» នោះគឺបានន័យថា លោក អាដាម មិនទទួលស្គាល់ ការពិតថា កម្ពុជាបានរៀប ចំការបោះឆ្នោតប្រកបដោយភាពសេរី និងយុត្តិធម៌រាប់ទាំងការបោះឆ្នោត ថ្មីៗបំផុតឆ្នាំ ២០០៨។ ជាក់ស្តែង ការបោះឆ្នោតនីមួយៗទាំងបួនលើកកន្លងមកនេះ ត្រូវបាន ទទួលការវិនិច្ឆ័យថា កាន់តែមានភាពសេរី និង ត្រឹម ត្រូវជាងការបោះឆ្នោតមុនៗទៅទៀត។ ដោយ ឡែកនៅក្នុងការបោះឆ្នោតឆ្នាំ ២០០៨ នេះ កម្ពុជាទទួលបាន ជំនួយបច្ចេកទេសពីបណ្តាប្រទេស កាន់លទ្ធិប្រជាធិបតេយ្យ និងអង្គការអន្តរជាតិ រួមទាំងប្រទេសជប៉ុន អូស្ត្រាលី ដាណឺម៉ាក អង្គការសហប្រជាជាតិ និងបណ្តាប្រទេសនានាជាច្រើនទៀត ហើយមានអ្នកសង្កេត ការជាតិ និងអន្តរជាតិចំនួនជាង ១៧០០០ នាក់ចូលរួម។
ការបោះឆ្នោតបានចេញជាលទ្ធផលដែលមានការចាប់អារម្មណ៍ខ្ពស់។ ឧទាហរណ៍ ស្ថានទូត សហរដ្ឋអាមេរិក បានថ្លែងថា «ការបោះឆ្នោតឆ្នាំ ២០០៨ មានភាពសេរីជាងការបោះឆ្នោតមុនៗនៅ ក្នុងប្រទេសកម្ពុជា ហើយភាគ ច្រើនក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតអាចសម្ដែងនូវឆន្ទៈ របស់គេក្នុងបរិយាកាស បើកចំហច្រើនជាង មុន»។ ស្ថានទូតសហរដ្ឋអាមេរិកក៏បានសរសើរ ពី «លក្ខណៈសន្តិភាព» នៃដំណើរការនៃការបោះឆ្នោត និង«វិជ្ជាជីវៈ» របស់ភ្នាក់ងារគណបក្សនយោបាយ និងបុគ្គលិករៀបចំការបោះឆ្នោត។
ជាមួយគ្នានេះដែរ អ្នកសង្កេតការណ៍សហគមន៍អ៊ឺរ៉ុប បានពិនិត្យឃើញថា នីតិវិធីនៃការ បោះឆ្នោតមាន «របៀបគ្រប់គ្រងល្អ» ហើយរួមជាមួយអ្នកសង្កេតការណ៏ និងភ្នាក់ងារគណបក្ស នយោបាយនានាបានរួមចំណែក ទៅដល់ «តម្លាភាព និងការជឿទុក្ខចិត្តលើដំណើរការបោះឆ្នោត »។
វាគ្មានភាពសង្ស័យណាមួយថា នៅពេលដែលប្រជាជនកម្ពុជាបោះឆ្នោត ប្រសិនបើ ប្រជាជនកម្ពុជា ជ្រើសរើសគណបក្សប្រជាជនកម្ពុជាបានន័យថាពួកគេព្រមព្រៀងទទួលយក បេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ហើយអ្នកបោះឆ្នោតបានជ្រើស រើសយកគណបក្សប្រជាជនកម្ពុជា ដ៏ច្រើនលើសលប់។ ដូច្នេះអ្នកបោះឆ្នោតបានដឹងយ៉ាង ច្បាស់ថា ប្រសិនបើពួកគាត់បោះឆ្នោតអនុម័តជូនគណបក្ស ប្រជាជនកម្ពុជា មានន័យថា ពួកគាត់ ទទួលយកការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយ គណបក្ស ប្រជាជនកម្ពុជា បានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី។
ដូច្នេះ ការលើកឡើងរបស់ លោកប្រេដ អាដាម ដែលដកស្រង់សំដីដោយវិទ្យុអាស៊ីសេរី ដែលស្នើឲ្យ សម្តេចនាយរដ្ឋមន្ត្រីចុះចេញពីតំណែង និងអំពាវនាវឲ្យមានការបោះឆ្នោតសារជាថ្មីនោះគឺ ជាការដកហូតសិទ្ធិពី អ្នកបោះឆ្នោតកម្ពុជាភាគច្រើន ដែលបានជ្រើសរើសគណបក្សប្រជាជន កម្ពុជាដែលមានន័យថា ជ្រើសរើស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ វាគ្មានទំរង់ដ៏សាមញ្ញ សម្រាប់ទង្វើបែបនេះទេ ហើយទង្វើនេះគឺមាន សារជាតិប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ។
ទន្ទឹមនឹងនេះ ការផ្តូចផ្តើមឲ្យមានការបោះឆ្នោតថ្មីណាមួយ មុនការកំណត់គឺជាទង្វើប្រឆាំង នឹងរដ្ឋធម្មនុញ្ញ។ ដូចបានលើកឡើងពីខាងលើ ការបោះឆ្នោតត្រូវអនុលោមទៅតាមនីតិវិធី ដែល មានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ បោះឆ្នោតជាតិ ដែលលោក អាដាម ពិតជាមិនបានដឹង។ គាត់ត្រូវតែសិក្សារដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតជាតិ កម្ពុជាឲ្យបានហ្មត់ចត់ មុននឹងចាប់ផ្តើម ធ្វើការលើកឡើងណាមួយ ដែលផ្ទុយទៅនឹងបទប្បញ្ញត្តិទាំងឡាយ ដែលមានចែងនៅក្នុងច្បាប់ ទាំងនេះ។
ហេតុអ្វីបានជាលោក អាដាម ចង់ទាត់ចោលលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០០៨? ចម្លើយដ៏ សាមញ្ញបំផុតនោះគឺ គាត់នៅតែបន្តចិញ្ចឹមចិត្តរិះគន់កម្ពុជា។ គួរកត់សំគាល់ថា នៅក្នុងឆ្នាំ ២០០៨ លោក អាដាមបានប្រកាសថា ការបោះឆ្នោតឆ្នាំ ២០០៨ មិនមានភាពសេរី និង យុត្តិធម៌ បើទោះបីជាការបោះឆ្នោត នោះមិនទាន់បានប្រព្រឹត្តទៅក៏ដោយ។ ដោយសារគំនុំដ៏ យូរអង្វែង របស់គាត់ប្រឆាំង នឹងគណបក្ស ប្រជាជនកម្ពុជា និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គាត់បានធ្វើបុរេវិនិច្ឆ័យលើការបោះឆ្នោតរួចមុនទៅហើយ ដោយមិនរង់ចាំដល់ការបោះឆ្នោត ត្រូវបានប្រព្រឹត្តឡើង និងរបាយការណ៍ ដែលធ្វើឡើងដោយអ្នក សង្កេតការណ៍បោះឆ្នោត នោះឡើយ។ ដោយសារភាពលំអៀងនយោបាយរបស់ខ្លួន អាដាម បានធ្វើការ សន្និដ្ឋាន រួចជាមុន មុនការបោះឆ្នោតថាមិនមានភាពសេរី និងយុត្តិធម៌។
នៅក្នុងចំណោមអ្នកសង្កេតការបោះឆ្នោត ទោះបីជាមានការរកឃើញកំហុសខ្លះៗនៅ ក្នុងដំណើរការនៃ ការបោះឆ្នោតក៏ដោយ ប៉ុន្តែគេទទួលយកលទ្ឋផលនោះ។ ឧទាហរណ៍ប្រធាន ក្រុមអ្នកសង្កេតការណ៍ របស់ សហគមន៍អឺរុបបានថ្លែងថា ទោះបីនៅមានភាពមិនប្រក្រតីខ្លះៗ ក៏ដោយក៏វាមិនអាចប្តូរលទ្ធផល នៃការ បោះឆ្នោតដែលគាំទ្រគណបក្សប្រជាជនកម្ពុជានោះ បានឡើយ។ ហើយសេចក្តីប្រកាសរបស់ស្ថានទូត សហរដ្ឋ អាមេរិកបាននិយាយយ៉ាងច្បាស់ថា ភាពមិនប្រក្រតីនោះមានចំនួនតិចតួចណាស់ «ប៉ុន្តែវាមិនប៉ះពាល់ដល់ លទ្ធផលនៃការបោះឆ្នោត ឬក៏មិនប៉ះពាល់ដល់ឆន្ទៈរបស់ប្រជាជនកម្ពុជានោះទេ»។
ដូច្នេះចេតនារបស់លោក ប្រេដ អាដាម និងវិទ្យុអាស៊ីសេរី គឺចង់បំផ្លាញលទ្ធផលនៃ ការបោះឆ្នោត ឆ្នាំ២០០៨។ ដោយសារពួកគេទាំងពីរក្រុមនេះមកពីប្រទេសប្រជាធិបតេយ្យចាស់ ជាងគេនៅលើសកលលោក ទើបធ្វើឲ្យគេយល់ថាសាររបស់លោក អាដាម នេះ ជាសារមិនមាន លក្ខណៈប្រជាធិបតេយ្យ។ មានការបោះឆ្នោត គឺមានន័យថាគណបក្សទាំងអស់អាចមានឱកាស ឈ្នះតែពុំមែនបានន័យថាពួកគេមានសិទ្ធិឈ្នះនោះទេ។ បញ្ហាដែលរំខានដល់លោក អាដាម និងវិទ្យុអាស៊ីសេរីនោះត្រង់ថា បេក្ខជនឬគណៈបក្សនយោបាយដែ លឈរឈ្មោះដែលគាត់ ពេញចិត្តមិនបានជាប់ឆ្នោត ម៉្យាងទៀតគ្មានហេតុផលណាដែល អាចទាត់ចោល រដ្ឋធម្មនុញ្ញ ឬ លទ្ធផលដែលបានមកពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដោយសារតែបុគ្គលខ្លះ ឬក្រុម ប្រឆាំងមួយក្តាប់តូចនោះទេ។
ក្រៅពីបំណងរបស់ពួកគេចង់ផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០០៨នោះ មានការ វាយប្រហារ នយោបាយគ្រប់រូបភាពជាច្រើនទៀត ដែលបានផ្សាយដោយវិទ្យុអាស៊ីសេរី។ ឧទាហរណ៍ ការចោទប្រកាន់ រវើរវាយរឿងអំពើពុករលួយ។ ប៉ុន្តែគេមិនបាននិយាយថា កម្ពុជា នាពេលបច្ចុប្បន្ននេះ មានច្បាប់ប្រឆាំងនឹង អំពើពុករលួយ ព្រមទាំងអង្គភាពប្រឆាំងនឹងអំពើពុក រលួយដែលកំពុងដំណើរការយ៉ាងសកម្ម និងជា សាធារណៈ លើករណីចោទប្រកាន់បទពុក រលួយនោះទេ។ នេះក៏បានបង្ហាញយ៉ាងច្បាស់នូវភាពលំអៀង និងរ បៀបវារៈនយោបាយរបស់ វិទ្យុអាស៊ីសេរី ហើយក៏ជាល្បិចប្រើប្រាស់ព័ត៌មានរបស់គណបក្សប្រឆាំង និងការរិះគន់ ដើម្បី គាំទ្របទវិចារណកថារបស់ខ្លួន។
ការវាយប្រហារមួយទៀតគឺ ការរិះគន់គ្រួសារសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ឧទាហរណ៍ វិទ្យុអាស៊ីសេរីបានរិះគន់ ចំពោះការដំឡើងឋានន្តរសក្តិដល់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់ សម្តេចនាយករដ្ឋមន្រ្តី ជាឧត្តមសេនីយ៍ទោ។ ប៉ុន្តែវិទ្យុអាស៊ីសេរី មិនបានធ្វើ អត្ថាធិប្បាយគ្រប់ជ្រុងជ្រោយ ចំពោះហេតុការណ៍ពិតដែលអាចទទួលយកបានថាការតំឡើង ឋានន្តរសក្តិយ៉ាងឆាប់រហ័សរបស់ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត គឺដោយសារលោកបានបញ្ចប់ ការសិក្សា នៅបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ដែលជាសាលាមួយក្នុង ចំណោមសាលាយោធាដ៏មានកិត្យានុភាពបំផុតនៅក្នុងពិភពលោក។ លោកគឺជាតំណាង យុវជន កម្ពុជាជំនាន់ក្រោយដែលមានការអប់រំនៅឯបរទេស។ វិទ្យុអាស៊ីសេរីគួរពន្យល់ថា តើទាំងអស់ នេះគឺជា ដំណើរការមិនត្រឹមត្រូវឬយ៉ាងណា។
ពេលវេលាមិនអនុញ្ញាតឲ្យធ្វើការឆ្លើយ បដិសេធចំពោះការចោទប្រកាន់ដ៏ខុសឆ្គងទាំង អស់នោះ ទេ ដែលធ្វើឡើងក្នុងបទវិចារណកថានេះ។ សូមកុំយល់ច្រឡំឲ្យសោះថា ចំណុច សំខាន់នៃអត្ថបទនេះ គឺមិនមែនដើម្បីអបអរសាទរចំពោះការបំរើប្រទេសកម្ពុជា អស់រយៈពេល២៦ឆ្នាំ របស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ ប៉ុន្តែវាជាការប៉ុនប៉ងដកហូតសិទ្ធិអ្នក បោះឆ្នោត ដែលបានបោះឆ្នោតជ្រើសរើសគណបក្សប្រជាជន កម្ពុជានៅឆ្នាំ ២០០៨ ជាការបំផ្លាញ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងជាការលើកតម្កើងគណបក្ស ប្រឆាំងជាមួយនឹងការសម្លឹងឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ ទៅវិញទេ។ ជាមួយនឹងបទវិចារណកថា មានភាពរើសអើងប្រឆាំងដ៏ធ្ងន់ធ្ងរនេះ ក៏បានធ្វើឲ្យគេដឹងថា វិទ្យុអាស៊ីសេរី កំពុងធ្វើការប្រកាស នូវការចាប់ផ្តើមនៃរដូវកាលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់អណ្ណតិ្តក្រោយហើយ។
រាជធានីភ្នំពេញ ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១១ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
នៃទីស្តីការគណៈរដ្ឋមន្ត្រី
No comments:
New comments are not allowed.