Tuesday, January 18, 2011

រាជធានី​ភ្នំពេញ​នឹង​ចាប់​ផ្តើមធ្វើជំរឿន​សហគ្រាស​នៅខែមិនា

ភ្នំពេញ: ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជំរឿន​សហគ្រាស​កាលពី​ថ្ងៃ​ទី​១២ ខែមករា កន្លងទៅនេះ​សាលា​រាជធានី​ភ្នំពេញ​នឹង​ចាប់​ដំណើរ​ការធ្វើជំរឿន​សហគ្រាស​នៅ​ ថ្នាក់​រាជធានី​និង​ខណ្ឌ​ទាំង​៨​ ​សង្កាត់​ទាំង​៩៦​ នៅ​ខែ​មិនា​ ឆ្នាំ​២០១១​ខាងមុខនេះ​ដែលមានរ​យៈ​ពេល​១​ខែ​ពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​៣១​ខែ​ មិនា​ក្នុង​គោលបំណង​ផ្តល់​ទិន្ន័យ​ស្ថិតិ​ជា​មូលដ្ឋាន​ស្តីពី​ស្ថានភាព​នៃ​ សកម្មភាព​អាជីវកម្ម​បច្ចុប្បន្ននេះ​។​
 
   ​លោកស្រី មុំ សណ្តាប់ ប្រធាន​មន្ទីរ​ផែនការ​រាជធានី​ភ្នំពេញ​បាន​បញ្ជក់​ថា នេះ​ជាការ​ផ្តល់នូវ​បញ្ជីរ​សហគ្រាស​មេ​សម្រាប់​ធ្វើជា​ក្របខណ្ឌ​គំរូ​នៃ​ អង្កេត​គំរូ​ផ្សេងៗ​ស្តីពី​អាជីវកម្ម​យោងតាម​ស្ថានភាព​ភូមិសាស្ត្រ​និង​តាម​ ការចុះ​គូស​ផែនទី​ជំរឿន​សហគ្រាស​នៅក្នុង​ក្របខណ្ឌ​ទាំង​៨ ដែល​នឹងត្រូវ​ប្រើប្រាស់​កំលាំង​ចុះ​ធ្វើ​ជំរឿន​ប្រមាណ ៨៥៣​នាក់ និង​នៅ​ទូទាំងប្រទេស​ក៏​ចាប់ធ្វើ​ជំរឿន​សហគ្រាស​មាន​រយៈ​ពេល ១​ខែ ពីថ្ងៃ​ទី​០១-៣១​មិនា ក្នុង​គោលបំណង​ផ្តល់​ទិន្ន័យ​ស្ថិតិ​ជា​មូលដ្ឋាន​ស្តីពី​ស្ថានភាព​នៃ​ សកម្មភាព​អាជីវកម្ម​បច្ចុប្បន្ន ។​

    ​នេះ​ការងារ​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​ពុំដែល​បានធ្វើ​ម្តងណា​សោះ​ហើយក៏ ​មានការ​ប៉ៈ​ពាល់​នៅពេល​ចុះ​អនុវត្ត​ជាក់ស្តែង ពិសេស​ជួប​ជាមួយ​ម្ចាស់​រោងចក្រ សហគ្រាស កាស៊ីណូ សណ្ឋាគារ ជាដើម​ដែលមាន​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ​។   នេះ​បើតា​ការអះអាង​របស់​លោក នួន សុ​ម៉េ​ធ អភិបាលរង​រាជធានី​ភ្នំពេញ​៕

ដោយ : ចក្ខុ 

No comments:

Post a Comment