Tuesday, January 18, 2011

ក្រសួង​ឧស្សាហកម្ម​និងUNDP ចុះ​ហត្ថលេខា​លើ​ការ​អភិវឌ្ឍ​រ៉ែ

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១១​នេះ លោក​ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង ថាមពល និង​លោក Douglas Broderick តំណាង UNDP ប្រចាំ​នៅ​កម្ពុជា បាន​ចុះ​ហត្ថ​លេខា​រួម​គ្នា ស្ដីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​វិស័យ​រ៉ែ​នៅ​កម្ពុជា។
លោក​ស៊ុយ សែម បានថ្លែងនៅ​ក្នុង​ពិធីចុះហត្ថលេខា​នោះថា គោលបំណង​នៃ​កិច្ច​សហប្រតិបត្តិការ នេះ គឺ​ដើម្បីជួយដល់កម្ពុជា​ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកបដោយចីរភាព តាម​រយៈ​ការ​ពង្រឹង​ផ្នែកគ្រប់ គ្រង​សាធារណៈ នៃ​វិស័យ​រ៉ែ​របស់​កម្ពុជា ដែល​កំពុង​លេចឡើង។ ចំណែកលោក Douglas Broderick ក៏បាន លើកឡើង​ផង​ដែរ​ថា វិស័យរ៉ែ​ដែល​មាន​តម្លាភាព គណនេយ្យ​ភាព និង​ចិរភាព​អាច​ធានា​ដល់​អត្ថប្រយោជន៍ យូរ​អង្វែង​សម្រាប់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា។ លោក​បន្ត​ថា យើង​បាន​ត្រៀម​ខ្លួន​ជាស្រេច ដើម្បី ធ្វើ​ការងារនេះ​ជាមួយ​ក្រសួង​ឧស្សាហកម្មរ៉ែ​ និង​ថាមពល។
អនុស្សរណៈ​យោគ​យល់​គ្នា ភាគី​ទាំងពីរ​បាន​ផ្ដោត​សំខាន់​ទៅ​លើ ផ្នែក​នានា​ដូចជា ការអភិវឌ្ឍន៍​វិស័យ រ៉ែ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ការ​គាំទ្រ​ដល់​ការ​បង្កើត​គោល​នយោបាយ ដើម្បី​ធានា​ឲ្យ​ការ​គ្រប់ គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព៕
កោះកែវ

No comments:

Post a Comment