Tuesday, January 18, 2011

អគ្គិភ័យ​បាន​រលត់​ជា​ស្ថាពរ ផ្ទះ​ជាង​៦០​ខ្នង​ត្រូវ​ឆេះ​ម៉ដ្ឋ បង្ក​ឡើង​ដោយ​ជន​ជាតិ​វៀតណាម

ភ្នំពេញ​ ៖ អគ្គិភ័យ​ដែល​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​និង​២០​នាទី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១១ នេះ​បាន​រលត់​ជា​ស្ថាពរ​ហើយ​ៗ​ផ្ទះ​ប្រមាណ​ជាង​៦០​ខ្នង ត្រូវ​បាន​ឆេះ​ម៉ដ្ឋ​ក្នុង​ព្រះ​អគ្គី​តែ​ជាង​២​ម៉ោង​ប៉ុណ្ណោះ។
លោក​នុត ពុធដារ៉ា អភិបាល​រង​ខណ្ឌ​ឫស្សីកែវ បាន​ប្រាប់​កម្ពុជា​ថ្មី​ដឹង​ថា ហេតុការណ៍​បង្ក​ឡើង​ជា​អគ្គិ ភ័យ​នោះ ផ្ដើម​ចេញ​ពី​ផ្ទះ​លក់​កាហ្វេ​របស់​ជន​ជាតិ​វៀតណាម ដែល​ជួល​ពី​ម្ចាស់​ផ្ទះ​ខ្មែរ ហើយ​បាន​រត់​គេច​ខ្លួន បាត់​បន្ទាប់​ពី​កើត​ហេតុ​ភ្លើង​ឆេះ​រួច។
រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង​៣០​គ្រឿង​ត្រូវ​បាន​ចេញ​បាញ់​ទឹក​ពន្លត់ ដោយ​ទីតាំង​នោះ​មាន​សភាព​តូច ចង្អៀត​ទើប​សមត្ថកិច្ច​ពិបាក​ធ្វើ​ការ។ ទីតាំង​នោះ​ស្ថិត​នៅ​ជាប់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ ក្នុង ក្រុម​ទី​៣-៤ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ។ ជន​សង្ស័យ​ពីរ​នាក់​ត្រូវ​បាន​រំដោះ​ចេញ​ពី កន្លែង​ឃុំ​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ៕

ចៅចិត្ត

No comments:

Post a Comment