ភ្នំពេញ: ក្រោយពីការដោះលែងជនជាតិថៃ៤នាក់ទៀតឲ្យនៅក្រៅឃុំបណ្តោះអាសន្នពីសំណាក់សាលា ឧទ្ទរណ៍នៅព្រឹកមិញនេះ មន្ត្រីស្ថានទូតថៃបានអបអរសាទរចំពោះកាយវិការនេះ។
លោកសុវត្ថិ កែវស៊ុ មន្ត្រីស្ថានទូតថៃបានប្រាប់ក្រុមអ្នកកាសែតថានេះជាការល្អមួយដែល សាលាឧទ្ធរណ៍កម្ពុជាបានដោះលែងជនជាតិថៃទាំង៤នាក់ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នតាម សំណើររបស់មេធាវី និងស្ថានទូតថៃ។
លោកកែវស៊ុអះអាងថាស្ថានទូតថៃធានាថានឹងមិនឲ្យអ្នកទាំងនោះចេញទៅណាឡើយ ហើយ បើតុលាការត្រូវការពួកគេពេលណា ស្ថានទូតនឹងបញ្ជូនពួកគេឲ្យទៅជួបពេលនោះភ្លាម។ ជាពិសេសពួកគេនឹងបង្ហាញខ្លួននៅពេលបើកសវនាការ។
សូមបញ្ជាក់ថា ស្របពេលដែលមេធាវីការពារក្តីជនជាតិថៃបានដាក់សំណើរសុំឲ្យកូនក្តីរបស់ខ្លួននៅក្រៅឃុំបណ្តោះអាសន្ននោះស្ថានទូតថៃក៏បានដាក់លិខិតធានាមួយអមជាមួយដែរដោយធានាជនជាតិថៃទាំងនោះឲ្យនៅក្នុងស្ថានទូត។
រហូតមកទល់នឹងពេលនេះ មានជនជាតិថៃ៦នាក់ហើយក្នុងចំណោម៧នាក់ដែលត្រូវបានតុលាការ ដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ វីរៈ ស៊ុមខ្វាមឃីតដែលបន្តនៅក្នុងឃុំម្នាក់ឯងបាន ស្រែកថា គាត់នឹងតបន្តតស៊ូជាមួយរឿងក្តីនេះរហូតដល់ទីបញ្ចប់។
រហូតមកទល់នឹងពេលនេះ តុលាការនៅមិនទាន់កំណត់ពេលបើកសវនាការជនជាតិថៃទាំងនោះ នៅឡើយទេ។
ដោយ : រតនា
No comments:
Post a Comment