សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាឥស្សរជនដ៍ឆ្នើម ដែលបានយកជីវិតជាដើមទុនក្នុងការតស៊ូប្រយុទ្ធប្រឆាំង និងរបបប្រល័យពូជសាសន៍ប៉ុលពត រហូត ទទួលជ័យជំនះ និងនាំអោយ សង្គមកម្ពុជាខំប្រឹងស្ដារកសាងអភិវឌ្ឈន៍ប្រទេស ដោយផ្អែកលើ គោលការណ៍ ប្រជាធិបតេយ្យសេរីពហុបក្សនិងគោរព យ៉ាងខ្ជាប់ខ្ជួននូវច្បាប់រដ្ឋធម្មនុញ្ញ ។ ប៉ុន្ដែជា អកុសលស្របពេល ដែលប្រជាពលរដ្ឋខ្មែរ កំពុងរស់យ៉ាង សុខសាន្ដ បែជាមានមតិមួយ ចំនួន បាននឹងកំពុងរិៈគន់ចោទប្រកាន់ ចំពោះសិទ្ធិមនុស្សនៅកម្ពុជាថាត្រូវបានធ្លាក់ចុះនិងកំពុងត្រូវបានរិត ត្បិតសេរីភាពបញ្ចេញមតិ ។
ថាតើវាជាការពិតដែរឬទេ ថារយៈពេល ៣២ឆ្នាំមកនេះសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ត្រូវបាន ធ្លាក់ចុះ ?
គួររំលឹកផងដែរថាក្រោយថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាបានប្រែមុខមាត់ថ្មី ហើយបាន បោះជំហានឆ្ពោះទៅ រកការអភិវឌ្ឈន៍យ៉ាងឆាប់រហ័សដែលធ្វើអោយ សហគមអន្ដរជាតិនឹកស្មានមិនដល់ ពីភាពរីកចំរើនយ៉ាងលឿននិងឆាប់ រហ័សលើគ្រប់វិស័យដែលក្នុងនោះមានវិស័យសំខាន់ៗដូចជា ៖ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ សាលារៀន មន្ទីពេទ្យ វត្ដអារាម សំណង់អាគារខ្ពស់ៗ ដោយសាររាជ រដ្ឋាភិបាលបានបើកចំហរជើងមេឃដែលផ្ដល់ ភាពងាយ ស្រួលដល់ អ្នកវិនិយោគតាមរយៈ ការ ធានាសុវត្ដភាព សន្ដិសុខ និងមានច្បាប់វិនិយោគជាច្រើន ដែលធ្វើអោយអ្នកវិនិយោគមានទំនុកចិត្ដដល់ រាជរដ្ឋាភិបាល រួមជាមួយគ្នានេះ វិស័យសេដ្ឋកិច្ចក៏មានការរីកចំរើន ដែលធ្វើអោយកំណើនសេដ្ឋកិច្ច កើនពី៥5រហូតដល់១៣5ដែលជាកត្ដានាំអោយអត្រា នៃភាពក្រីក្រត្រូវបានធ្លាក់ចុះមកនៅត្រឹម២៦5ក្នុងឆ្នាំ ០១០។ វិស័យសុខាភិបាល និងវិស័យអប់រំ ក៏ជាវិស័យមួយជាអទិភាពរបស់រាជរដ្ឋាភិបាលតាម យុទ្ធសាស្ដ្រចតុកោណ យើង ឃើញថាបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានពង្រីកផ្នែកទាំង ពីរនេះអោយ មាននៅ តាមមូលដ្ឋាន ផ្នែកកសិកម្មជាផ្នែក មួយក្នុងចំណោមផ្នែកសំខាន់ៗ កម្ពុជាគំរោងផលិតស្រូវ អោយសល់លើសពីសេចក្ដីត្រូវការ ចំនួន ៤លានតោន ដើម្បី ជំរុញកានាំអង្ករចេញយ៉ាងហោច ណាស់ចំនួន១លានតោននិងមានវិស័យជាច្រើនទៀតដែលកំពុងមានការរីកចំរើន ។
សមិទ្ធផលមួយដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបាននោះគឺការរស់រាន្ដមានជីវិតរបស់ប្រជាជនដោយសារ គុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រជាជនកម្ពុជាអោយ រួចផុតពីរបបបនប្រល័យពូជ សាសន៍ប៉ុលពត ។ នេះជាសក្ខីភាពប្រវត្ដិសាស្ដ្រមនុស្សជាតិ ដែល ប្រាថ្នាចង់បានសិទ្ធិមនុស្សដ៍សំខាន់មួយនេះ ដួងព្រលឹងជាតិដោយមើលគុណតំលៃលើវិស័យនេះ ហើយទើបរាជរដ្ឋាភិបាលកម្ពុជា ចាត់បញ្ចូលសិទ្ធិមនុស្សនេះទៅ ក្នុង ច្បាប់រដ្ឋធម្មនុញ្ញដែល ជាច្បាប់ កំពូលនៃព្រះរាជាណាចក្រកម្ពុជា ។
ក្រៅពីមាត្រា ៣១-៤១-៤២ ច្បាប់រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលបានបង្កើតឡើងនូវច្បាប់ជា ច្រើនដែលក្នុង គោលបំណងដើម្បីធានាសិទ្ធិមនុស្ស និងភាពសុខសាន្ដរបស់ប្រជាជនព្រមទាំងបង្ការ និងទប់ស្កាត់ការរំលោភបំពានផ្សេងៗ ដែលក្នុងនោះគេឃើញមានច្បាប់សំខាន់ៗដូចជា ៖ ច្បាប់ក្រម ព្រហ្មទណ្ឌ ច្បាប់ក្រមប្បវេណី ច្បាប់ប្រឆាំង អំពើពុករលួយ ច្បាប់សារព៌តមាន ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននិងកំពុងធ្វើសេចក្ដីពង្រាងច្បាប់ស្ដីអំពី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ។ ដោយសារមានការយកចិត្ដទុកដាក់ពីរាជរដ្ឋាភិបាលយកដូចនេះទើបធ្វើ អោយប្រទេសកម្ពុជាក្លាយ ជាស្ថានសួគ៌ានៃអង្គការសង្គមស៊ីវិល និងជាស្ថានសួគ៌ានៃសេរីភាពមញ្ចេញមតិ ។
គេឃើញមានអង្គការសង្គមស៊ីវិលជាង ៣ពាន់ សហជីពជាង ១ពាន់ និងប្រព័ន្ធផ្សព្វផ្សាយរាប់រយ កំពុងធ្វើសកម្ម ភាពនៅក្នុងប្រទេស ជាពិសេសគណបក្សប្រឆាំង ។
តើប្រទេសកម្ពុជាមានសិទ្ធិសេរីភាពដែរឬទេ ? គេអាចសង្កេតមើលបាន តាមរយៈសកម្មភាព គណបក្សប្រឆាំង នៅពេលយុទ្ធនាការបោះឆ្នោតម្ដងៗ គណបក្សនីមួយៗ បានរិៈគន់រដ្ឋាភិបាល ដោយ ឥតសំចៃមាត់ រហូតដល់ធ្វើការ ជេរប្រមាថដល់ថ្នាក់ដឹកនាំកំពូលៗទៀតផង រួមគ្នានេះយើងក៏ឃើញ អង្គការសង្គមស៊ីវិលទាំងជាតិ-អន្ដរជាតិបាន និង កំពុងធ្វើសកម្មភាពយ៉ាងសកម្ម ទៅតាមជំនាញ រៀងខ្លួនៗ រហូតដល់មានអង្គការសង្គមស៊ីវិលមួយចំនួនភ្លេចធ្វើសកម្មភាព ប្រាសចាកពីជំនាញ របស់ខ្លួន មានខ្លះដើម្បីគាប់ចិត្ដម្ចាស់ជំនួយរបស់ខ្លួនធ្វើការរិៈគន់រាជរដ្ឋាភិបាលខុសពីការពិត មិន តែប៉ុណ្ណោះ ហ៊ានជេរប្រមាថដល់ប្រមុខថ្នាក់ដឹកនាំដែលជាគោរពនៃប្រជាជនកម្ពុជាទៅទៀត ។ យ៉ាងណាមិញ កាល ពីព្រឹក ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១១តាមរយៈវិទ្យុអាស៊ីសេរី Brad Adam ប្រធានអង្គការះ Human Right watch បានធ្វើការជេរប្រមាថ និងម៉ាក់ងាយយ៉ាងខ្លាំងដល់សម្ដេច អគ្គមហាសេនា ធិបតីតេជោ ហ៊ុន សែន។ តើទង្វើរបស់ Brad Adam ជាការបញ្ចេញមតិឬយ៉ាងណា ? ទាំងនេះស បញ្ជាក់អោយឃើញថា ប្រទេស កម្ពុជាពោរពេញទៅ ដោយការបើកចំហរយ៉ាងទូទាយនូវសេរីភាព បញ្ចេញមតិ និងប្រជាធិបតេយ្យ ។
ដូច្នេះក្រុមបក្សប្រឆាំងក៏ដូច Brad Adam គួរគប្បីផ្លាស់មារយាទ ពីព្រោះការជ្រើសរើសយក របៀបនិយាយ មិនពិតមួលបង្កាច់ប្រែក្លាយគុណទៅជាទោស សទៅជាខ្មៅ គឺមិនមែនជាអ្នកនយោបាយ សុច្ចរិតនោះឡើយ ។ ម្យ៉ាងទៀតការធានាបាននូវ សន្ដិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឈន៍ ប្រទេសយ៉ាងឆាប់រហ័សដូចសព្វថ្ងៃ គឺស្ដែងចេញពីអំពើល្អ ការដឹកនាំដ៏ត្រឹមត្រូវ តស៊ូនិងអត់ធ្មត់បំផុត របស់សម្ដេច តេជោ ដែលបានដក់ជាប់ក្នុងបេះ ដួងប្រជាពលរដ្ឋខ្មែរដ៏ច្រើនលើសលប់ ។
ដូច្នេះពួកក្រុមប្រឆាំងជ្រុលនិយមទាំងឡាយ មិនអាចមានឥទ្ធិពលអ្វីមកបង្ខំប្រជាពលរដ្ឋ អោយ ដកការគាំទ្ររបស់ពួកគាត់ពី សម្ដេច តេជោ បានឡើយ ហើយ សម្ដេច តេជោ ក៏មិនមែន ជាជនរងគ្រោះដោយសារការខំប្រឹង រំដោះប្រទេសពីរបបប្រល័យពូជសាសន៍នោះដែរ ហើយសម្ដេច ក៏មិនមែនជាចំណាប់ខ្មាំងរបស់ក្រុមប្រឆាំងណាមួយឡើយ ។
ពូម៉ៅ
No comments:
New comments are not allowed.