Thursday, January 13, 2011

ពួក​អាវ​លឿង​មក​ច្រក​ប៉ោយប៉ែត​អត់​រួច​ដោយ​សារ​ពលរដ្ឋ​ថៃ​នៅ​ព្រំដែន​ចាំ​សំពង

 គម្រោងបាតុករ​​អាវ​លឿង​ថៃ​មក​បិទ​ច្រក​អន្តរ​ជាតិ​ប៉ោយប៉ែត​ព្រឹក​មិញ​នេះ​បាន​បរាជ័យ​វិញបន្ទាប់​ពីមាន​ប្រជាពលរដ្ឋ​ថៃ​នៅ​តាម​ព្រំដែន​រាប់​ពាន់​ រាប់​ម៉ឺន​នាក់​រង​ចាំ​តស៊ូ​ប្រឆាំង​ជា​មួយ​ពួក​គេ​ ។
លោក​ទ្រី ណារិនអភិបាល​ក្រុង​ប៉ោយ​ប៉ែត​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា​ ពួក​ក្រុម បាតុករ​អាវ​លឿង​ថៃ​មិន​បានមក​ដល់​ច្រក​ប៉ោយ​ប៉ែតទេ​ដោយ​សារ​តែ​មាន​ចរន្ត​ប្រជាពលរដ្ឋ​ថៃ​យ៉ាង​ច្រើន​បាន​ចាំ​ទប់​ ក្នុង​នោះ​ក៏​មាន​កូន​សិស្សនិង​អាជីវករ​ផ្សារ​រុងគ្លឿ​រាប់​ម៉ឺន​នាក់​ចាំ​ប្រើ​ហឹង្សារ​ជា​មួយ​ពួកអាវ​លឿង​ ។
លោកទ្រី​ ណារិន​បញ្ជាក់​ថា​ក្រុម​កូន​សិស្ស​គេ​ខ្លាច​បាត់​បង់​អាជីព​លក់​ដូរម្តាយ​ឪពុក​របស់​ពួក​គេ​នៅ​ផ្សាររុងគ្លឿ​ទើប​ពួក​គេ​សុខ​ចិត្ត​ឈប់​រៀន​ ប្រមូល​គ្នា​បិទ​ផ្លូវ​ពួក​អាវ​លឿង​កុំ​ឲ្យ​មក​រួច។ដូច្នេះ​ពួក​បាតុករ​អាវ​លឿងមិន​បាន​មក​ដល់​ច្រក​ប៉ោយប៉ែត​ទេ​ ដោយ​នៅ​ជាប់​ប៉ារាស់​របស់​កង​ទ័ព​ថៃ​ចម្ងាយពី​ព្រំដែន​ប្រហែល​ជិត​១០គីឡូ​ម៉ែត្រ​ឯណោះ​ ៕
ឬទ្ធី

No comments:

Post a Comment