ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក LU WEN JUN ប្រាធានក្រុមហ៊ុន CHMC (China National Heavy Machinery) របស់សាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសមនារសៀលថ្ងៃទី ១៣ មករា ឆ្នាំ ២០១១ នៅគេហដ្ឋានរបស់សម្តេចក្នុងរាជធានីភ្នំពេញ។
លោកអ៊ាង សុផល្លែត ជំនួយការរបស់សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មានក្រោយ ជំនួបនោះថា លោក LU បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចនាយករដ្ឋមន្ត្រីដែលបាន មានវត្តមានក្នុងឱកាសបិទស្ទឹងសម្រាប់ការសាងសង់វារីអគ្គីសនីតាតៃ កាលពីពេលកន្លងមកនេះ និង បានថ្លែងអំណរគុណចំពោះការគាំទ្រនិងលើកទឹកចិត្តឲ្យក្រុមហ៊ុនរបស់លោកសម្រាប់ការអនុវត្តគម្រោងវារីអគ្គីសនីនេះ។ លោក LU បានជំរាបជូនសម្តេចតេជោថា គម្រោងវារីអគ្គីសនីនេះ នឹងត្រូវ បញ្ចប់នៅចុងឆ្នាំ ២០១៣ លាងមុខនេះ ហើយចំពោះមួយទៀតដែលលោកកំពុងតែធ្វើគឺគម្រោងប្រព័ន្ធចែក ចាយ អគ្គិសនី ជុំវិញទីក្រុងភ្នំពេញនោះ លោកនឹងខិតខំធ្វើយ៉ាងណាឲ្យគម្រោងទាំងនេះមានល្បឿនយ៉ាងលឿនបំផុត ដើម្បីផ្តល់នូវថាមពលអគ្គិសនីឲ្យកម្ពុជា ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់។
ជាការឆ្លើយតបសម្តេចនាយករដ្ឋមន្រ្តីបានសំដែងនូវការអបអរសារទរ និងសប្បាយរីករាយ យ៉ាងខ្លាំងចំពោះការប្រឹងប្រែងរបស់ក្រុមហ៊ុនបន្ទាប់ពីបានដឹងថា វារីអគ្គិសនីនេះត្រូវបានបញ្ចប់ការ សាងសង់និងផ្តល់ថាមពលអគ្គិសនីនៅឆ្នាំ ២០១៣ ខាងមុខ។ ពាក់ព័ន្ធនឹងបណ្តាញចែកចាយអគ្គិសនី សម្តេចនាយករដ្ឋមន្រ្តីបានធ្វើការណែនាំឲ្យលោក LU បន្តធ្វើការជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរ៉ែ និងថាមពលហើយសម្តេចបានបញ្ជាក់ថា គោលការរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាលើក ទឹកចិត្តឲ្យក្រុមហ៊ុនឯកជនចូលរួមចំណែកក្នុងការតម្លើងបណ្តាញចែកចាយអគ្គីសនី៕
No comments:
Post a Comment